ព័ត៌មានអន្តរជាតិ November 2, 2025

ប្រធានាធិបតីកូរ៉េខាងត្បូង ជូនអំណោយក្តារអុកធ្វេីពីឈេីដ៏មានតម្លៃដល់​ លោក ស៉ី ជីនពីង និងជូនអំណោយមកុដចម្លងធ្វេីពីមាសដល់​ លោក ដូណាល់ ត្រាំ ក្នុងឱកាសរៀបចំ APEC

Nisaiy KP

(GYEONGJU, កូរ៉េខាងត្បូង)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជូនអំណោយក្តារអុកធ្វេីពីបន្ទះឈើដ៏ មានតម្លៃដល់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង អំឡុងពេលនៃទស្សនកិច្ចផ្លូវរដ្ឋនាថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកានេះ​ និងប៉ុន្មានថ្ងៃបន្ទាប់ពី បានជូនអំណោយមកុដមាសដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងជំនួបមួយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមការិយាល័យរបស់ Lee ក្តារអុកនេះត្រូវបានផលិតចេញពីឈើដ៏មានតម្លៃ Torreya nucifera ដែលជាដើមឈើមានដើមកំណើតនៅកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង។ តាមហាងធំៗមួយចំនួនក្តារអុកដែលផលិតពីឈើដូចគ្នាត្រូវបានដាក់លក់តាមអនឡាញក្នុងតម្លៃជិត ៥លានវ៉ុន ឬ ៣ ៥១៧ដុល្លារអាមេរិក។

ការិយាល័យរបស់លោក Lee បានឱ្យដឹងថា ជាការទទួលស្គាល់តួនាទីរបស់លោក ត្រាំ ក្នុងនាមជាអ្នកបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េ លោកសាកសមទទួលបានអំណោយមកុដចម្លងមួយដែលមានដាំជារាងទង និងស្លឹកធ្វេីពីមាស។ មកុដដើមត្រូវបានរកឃើញនៅក្នុងផ្នូរមួយនៃទីក្រុង Gyeongju រដ្ឋធានីនៃនគរ Silla បុរាណ ដែលគ្រប់គ្រងប្រហែលមួយភាគបីនៃឧបទ្វីបកូរ៉េរហូតដល់សតវត្សទី ៩។

គួរបញ្ជាក់ថា អំណោយសម្រាប់មេដឹកនាំដែលមកស្សនកិច្ច គឺរឿងដ៏សំខាន់នៃទំនាក់ទំនងការទូតអន្តរជាតិ ប៉ុន្តែពោរពេញដោយការលំបាក ជាពិសេសនៅពេលដែលអាចមានការប្រៀបធៀបគ្នា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews