Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មនុស្សបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅវៀតណាម បន្តកើនដល់៣៥នាក់

BY Nisaiy KP November 2, 2025
មនុស្សបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅវៀតណាម បន្តកើនដល់៣៥នាក់

(ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម នាថ្ងៃអាទិត្យនេះ បានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិត ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅតំបន់ភាគកណ្តាលប្រទេសក្នុងសប្តាហ៍នេះ បានបន្តកើនដល់៣៥នាក់ ខណៈ៥នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាជ្ញាធរវៀតណាម បាននិយាយថា ករណីអ្នកស្លាប់ទាំងនោះ គឺរួមមាននៅទីក្រុង Hue និង Danang ព្រមទាំងនៅខេត្ត Lam Dong និង Quang Tri។ ទីក្រុង Hue និង Hoi An បានទទួលរងការជន់លិចខ្លាំងជាងគេ ដល់ថ្នាក់បង្ខំឱ្យប្រជាជនដែលរស់នៅទីនោះ ត្រូវធ្វើដំណើរដោយប្រើប្រាស់ទូក។ ជាមួយគ្នានេះ លំនៅដ្ឋានខ្ទង់សែនខ្នង ក៏បានរងការជន់លិច សត្វចិញ្ចឹមរាប់ម៉ឺនក្បាលត្រូវទឹក​ហូរនាំយកទឹក ហើយផលដំណាំរាប់ពាន់ហិកតា ត្រូវបានបំផ្លិចបំផ្លាញ។

គួរបញ្ជាក់ថា វៀតណាម ជាប្រទេសមួយងាយរងគ្រោះ ពីការវាយប្រហារដោយព្យុះនិងទឹកជំនន់អាក្រក់ៗ ដែលជារឿយៗបានបង្ក​ការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ព្រមទាំងផ្តាច់ជីវិតមនុស្ស ជាពិសេសអំឡុងរដូវកាលព្យុះចាប់ពីខែមិថុនា ដល់ខែតុលា រៀងរាល់ឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: