Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ព្យុះ Kalmaegi បង្កការបំផ្លិចបំផ្លាញនៅវៀតណាម ខណៈអ្នកបាត់បង់ជីវិតនៅហ្វីលីពីនកើនដល់ជិត ២០០នាក់

BY Liny Chan November 7, 2025
ព្យុះ Kalmaegi បង្កការបំផ្លិចបំផ្លាញនៅវៀតណាម ខណៈអ្នកបាត់បង់ជីវិតនៅហ្វីលីពីនកើនដល់ជិត ២០០នាក់

(ហាណូយ)៖ អាជ្ញាធរនៅតាមតំបន់ឆ្នេរនៅក្នុងប្រទេសវៀតណាម កំពុងវាយតម្លៃពីការខូចខាតបង្កឡើងដោយព្យុះទីហ្វុង Kalmaegi នៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា បន្ទាប់ពីព្យុះដ៏កំណាច មួយនេះវាយប្រហារលើហ្វីលីពីនសម្លាប់មនុស្សយ៉ាងហោច ១៨៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្យុះ Kalmaegi បានបក់បោកលើវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឱ្យដើមឈើជាច្រើនដើមរលំ ផ្ទះមួយចំនួនរងការខូចខាត និងបង្កឱ្យដាច់ចរន្តអគ្គិសនី មុននឹងព្យុះនេះថមថយចុះ ឥទ្ធិពល។ អាជ្ញាធរវៀតណាមបានព្រមានថាភ្លៀងនឹងនៅតែបន្តធ្លាក់ខ្លាំងដែលអាចធ្វើ​ឱ្យកម្ពស់ទឹកហក់ឡើង ២០០មីលីម៉ែត្រ តាមបណ្ដាខេត្តសិ្ថតនៅភាគកណ្ដាលនៃប្រទេសរាប់ចាប់ពី ខេត្ត Thanh Hoa រហូតដល់ខេត្ត Quang Tri។

គួរបញ្ជាក់ថា ខណៈចំនួនអ្នកស្លាប់ដោយសារព្យុះ Kalmaegi នៅហ្វីលីពីនកើនឡើង ក្រុមមន្ត្រីហ្វីលីពីនក៏បានឱ្យដឹងដែរថាមនុស្ស១៣៥នាក់បានបាត់ខ្លួន និង៩៦នាក់រងរបួស។ ចំណែក នៅវៀតណាមវិញ អាជ្ញាធរមិនទាន់បញ្ជាក់ពីតួលេខអ្នកស្លាប់ ឬរបួសជាផ្លូវការនៅឡើយទេ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាមនុស្សម្នាក់បានស្លាប់ នៅក្នុងខេត្ត Dak Lak ដោយសារផ្ទះបាក់រលំ ហើយរដ្ឋាភិបាលទីក្រុងហាណូយបានដាក់ពង្រាយទាហាន ២៦៨ ០០០នាក់ ឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ក៏ដូចជាព្រមានពីហានិភ័យនៃគ្រោះទឹកជំនន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: