ព័ត៌មានអន្តរជាតិ November 10, 2025

ជប៉ុនព្រមានពីរលកស៊ូណាមិ ក្រោយរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ

Liny Chan

(តូក្យូ)៖ ជប៉ុន នៅថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បានចេញសេចក្ដីណែនាំព្រមានពីរលកស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រវាយប្រហារលើភាគខាងជើងនៃតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមទីភ្នាក់ងារឧតុនិយមជប៉ុន គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង ៥៖០៣នាទីល្ងាច ថ្ងៃអាទិត្យ (ម៉ោងនៅជប៉ុន) នៅក្នុងដែនទឹកនៃខេត្ត Iwate ដោយជំរុញឱ្យអាជ្ញាធរចេញសេចក្ដីណែនាំព្រមាន ពីរលកស៊ូណាមិអាចមានកម្ពស់ ១ម៉ែត្រ។ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានរាយការណ៍ណ៍ថាគ្រោះរញ្ជួយដីខាងលើមានកម្រិត ៦.៨រ៉ិចទ័រ។ «ការណែនាំព្រមានពីរលកស៊ូណាមិ ត្រូវបានដាក់ចេញសម្រាប់តំបន់ឆ្នេរនៃខេត្ត Iwate»។ នេះជាការបញ្ជាក់របស់ទីភ្នាក់ងារឧតុនិយមជប៉ុន។

គួរបញ្ជាក់ថា ជាមួយការព្រមានពីរលកស៊ូណាមិ អាជ្ញាធរជប៉ុនក៏បានណែនាំប្រជាជនកុំឱ្យចូលទៅក្បែរតំបន់ឆ្នេរផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News