Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រុមជាតិនិយមជ្រុលថៃ គ្រោងធ្វើបាតុកម្មនៅស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៉ី ពាក់ព័ន្ធរឿងប្រធានាធិបតីអាមេរិក ផ្អាកចរចាពន្ធគយជាមួយថៃ

BY Liny Chan November 17, 2025
ក្រុមជាតិនិយមជ្រុលថៃ គ្រោងធ្វើបាតុកម្មនៅស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៉ី ពាក់ព័ន្ធរឿងប្រធានាធិបតីអាមេរិក ផ្អាកចរចាពន្ធគយជាមួយថៃ

(បាងកក)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសថៃ ដូចជា Amarin TV, Siamrath, និង INN News ជាដើម បានរាយការណ៍ថា ក្រុមជាតិនិយមជ្រុលថៃ កំពុងគ្រោងរៀបចំធ្វើការបាតុកម្ម នាថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឯស្ថានទូតម៉ាឡេស៉ី ព្រមទាំងនៅស្ថានទូតសហរដ្ឋអាមេរិក ដើម្បីសម្តែងការតវ៉ា ចំពោះមុខបញ្ហាវិវាទ​​រវាងប្រទេសថៃ និងកម្ពុជា។

ក្រុមជាតិនិយមជ្រុលថៃ បាននិយាយថា ក្រៅពីស្ថានទូតម៉ាឡេស៉ី ពួកគេក៏គ្រោងនឹងទៅសម្តែងការតវ៉ាដូចគ្នា នៅស្ថានទូតរបស់សហរដ្ឋអាមេរិក ក្នុងទីក្រុងបាងកកផងដែរ ដើម្បីទាមទារឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ បញ្ឈប់នូវអ្វីដែលពួកគេយល់ឃើញថា ជាការលូកលាន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការប្រើប្រាស់ពន្ធគយជាឧបករណ៍ដាក់សម្ពាធ​លើរដ្ឋាភិបាលថៃ។

ក្រុមជាតិនិយមជ្រុលថៃ បានអំពាវនាវឱ្យពលរដ្ឋថៃទាំងអស់ ចូលរួមបង្ហាញសាមគ្គីភាព ជាមួយការធ្វើបាតុកម្មជានិមិត្តរូបនេះ តាមរយៈការបិទ និងដោតទង់ជាតិតាមយានជំនិះ និងផ្ទះរបស់ពួកគេ ដើម្បីគាំទ្រអធិបតេយ្យរបស់ប្រទេសថៃ ប្រឆាំងការជ្រៀតជ្រែក​របស់ម៉ាឡេស៉ីនិងសហរដ្ឋអាមេរិក ក្នុងបញ្ហាជម្លោះថៃ-កម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: