សិល្បៈ

ចូលរួមរំលែកទុក្ខផង! លោកស្រី កែវ មន្ថា សិល្បករផ្នែកចម្រៀង និងសម្តែងជើងចាស់ដ៏មានទេពកោសល្យ បានទទួលមរណភាព

BY
Khmerpress
November 11, 2021
ចូលរួមរំលែកទុក្ខផង! លោកស្រី កែវ មន្ថា សិល្បករផ្នែកចម្រៀង និងសម្តែងជើងចាស់ដ៏មានទេពកោសល្យ បានទទួលមរណភាព

យោងតាមការបញ្ជាក់ពី សមាគមសិល្បករខ្មែរ បានឲ្យដឹងថា តាងនាម សមាគមសិល្បករខ្មែរ និងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំមានសេចក្តីរន្ធត់ចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ដែលតារាចម្រៀង និងសម្តែងជើងចាស់ លោកស្រី កែវ មន្ថា បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២:២០នាទី អធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់លោកស្រី កែវ មន្ថា គឺជាការបាត់បងនូវសិល្បករផ្នែកចម្រៀង និងសម្តែង ដ៏មានទេពកោសល្យមួយរូប ក្នុងបុព្វហេតុលើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរ និងជាការបាត់បង់ភរិយា ម្តាយ ប្រកបដោយស្វាមីភក្តិ ព្រហ្មវិហារធម៌ របស់ស្វាមី និងកូនៗ។

យើងខ្ញុំទាំងអស់គ្នាសូមចូលរួមសម្តែងមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជា មួយ លោក សុត ហុល និងក្រុមគ្រួសារ សូមឧទ្ទិសបួសសួងសុំឲ្យដួងវិញ្ញាណក្ខន្ធលោកស្រី កែវ មន្ថា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោក សុត ហុល និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំអំពីយើងខ្ញុំទាំងអស់គ្នា ៕ ដោយ៖ ខ្មែរណូត

Share This Post: