មិនធម្មតាឡើយ! កញ្ញា ទេព បូព្រឹក្ស សុខចិត្តលក់ឡានយកលុយ ៦០០លានរៀល មកផលិត MV ” វីរនារី ” ដើម្បីលើកតម្កើនវប្បធម៌ខ្មែរ
កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព គឺកញ្ញា ទេព បូព្រឹក្ស បានដាក់បង្ហាញវីដេអូឈុតខ្លីៗ M/V TEASER បទចម្រៀង៖ វីរនារី ឬជាភាសាអង់គ្លេស Top Of The Lady ដែលបង្ហាញពីឈុតឆាកបែបបុរាណខ្មែរ ហើយបានធ្វើឲ្យមហាជនជាច្រើន ជាពិសេស Fan របស់កញ្ញាសរសើរមិនដាច់ពីមាត់ និងទន្ទឹងរងចាំមើលវីដេអូចម្រៀងពេញ។
ទន្ទឹមនឹងនោះផង លោក Athika ដែលជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូបបានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីអារម្មណ៍ពិត ក្រោយបានចូលរួមផលិតវីដេអូចម្រៀងនោះ ដោយមិននឹកស្មានថា កញ្ញា ទេព បូព្រឹក្ស ហ៊ានលះបង់ច្រើនបែបនេះដើម្បីសម្រិតសម្រាំងវីដេអូចម្រៀងនោះឲ្យបានល្អឥតខ្ចោះ។ លោក Athika បានឲ្យដឹងថា:
(ខ្ញុំពិតជាមានមោទនភាពចំពោះចែព្រឹក្សណាស់ ❣ Tep Boprek
ខ្ញុំមកនេះមិនមែនមកនិយាយយកឡូយអោយអ្នកទាំងអស់គ្នាមើលមកខ្ញុំល្អនោះទេ តែខ្ញុំចង់ចែករំលែករឿងដែលយើងទាំងអស់គ្នាគួរដឹង ⬇️
មួយរយះក្រោយនេះខ្ញុំមានការងារច្រើនដែលបានប៉ះជាមួយចែព្រឹក្ស ដែលធ្វើអោយខ្ញុំ និង ក្រុមការងារ PATRÓN បានមានឪកាសធ្វើការក្នុង Project បទចម្រៀង វីរនារី | Top of the Lady | នេះ !
ដូចអ្នកទាំងអស់គ្នាបានដឹងតៗគ្នាថា MVមួយនេះចំណាយអស់រហូតដល់ 600លានរៀល ខ្ញុំចង់បញ្ជាក់ថានេះគឺជារឿងពិត !
ថ្ងៃដែលចែព្រឹក្សយកឡានទៅលក់ដើម្បីយកថវិការផ្ទាល់ខ្លួនមកធ្វើMVនេះ ខ្ញុំក៏បានទៅជាមួយគាត់ដែរ !
ការលះបង់ថវិកាផ្ទាល់ខ្លួនសំរាប់គាត់ខ្ញុំគិតថាវាមិនមែនជារឿងធំសំរាប់គាត់នោះទេ ប៉ុន្តែមនសិការក្នុងការបង្កើតMVដែលតំណាងអោយប្រជាជាតិយើងទាំងមូលគឺជារឿងយើងមិនអាចមើលរំលងបាន ។
គម្រោងធ្វើបទមួយដែលតំណាងអោយប្រទេសយើងគឺមានក្នុងចិត្តគាត់តាំងពី២ឆ្នាំមុន ហើយProject MVនេះត្រូវបានដំឡើងរយៈពេល២ខែ ជាមួយក្រុមការងារសរុប ១២៦នាក់* | ក្រុមការងារគ្រប់ផ្នែកសុទ្ធតែសំខាន់ |
មកនិយាយពីឈុតនៅក្នុងMVម្តង
ឈុតដែលគាត់ឈរក្នុងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មើលហើយគឺព្រឺសម្បុរតែម្តង សំរាប់ខ្ញុំមើលទៅវាពិតជាអស្ចារ្យណាស់ ឈុតនេះក្រុមការងារបានដំឡើងជារូបរាងប្រាសាទព្រះវិហារ មើលហើយគឺមិនសរសើរមិនបានទេ !
ឈុតចម្បាំង បើអ្នកទាំងអស់គ្នាមើលយឺតៗ អ្នកទាំងអស់គ្នានិងឃើញ តួដែលស្លៀកពាក់ឈុតខ្មៅ បានធ្វើសឹកសង្រ្គាមជាមួយតួមេទ័ពស្រីជាច្រើន ហើយចុងក្រោយគឺទ័ពស្រីរបស់យើងបានយកជ័យជំនះលើសឹកសង្រ្គាមមួយនេះ ឈុតនេះផ្នែក Set Designer បានធ្វើដេគ័រជាភ្នំតែម្តង និង ឈុតមេទ័ពស្រីដ៏ទៃទៀតក៏ត្រូវបានធ្វើតាមក្បួនច្បាប់ដើម ឈុតនេះគឺដុតភ្លើងពេញstudioតែម្តង ! នៅមានឈុតអស្ចារ្យជាច្រើនទៀតដែលអ្នកទាំងអស់គ្នានិងឃើញក្នុង MV ពេញ នាពេលខាងមុខនេះ !
ខ្ញុំជឿជាក់យ៉ាងមុតមាំថាMVបទចម្រៀង វីរនារី | Top Of The Lady | នេះនិងដាស់ព្រលឹងវិញ្ញាណកូនខ្មែរគ្រប់រូបមិនថាអ្នកនៅទីណា អ្នកនិងមានមោទនភាពដែលបានកើតនៅលើដែនដីសុវណ្ណភូមិ 🙏
សមិទ្ធផលMvនេះនិងប្រាប់អ្នកថា អ្នកមិនចាំបាច់ត្រូវមករអ៊ូប្រាប់អ្នកជិតខាងថានេះជារបស់យើងទេ ព្រោះម្ចាស់ពិតប្រាកដត្រូវបានគេដឹងនិងទទួលស្គាល់ទូទាំងសកលលោក តួនាទីរបស់យើងគ្រប់រូបគឺត្រូវពង្រឹង និងផ្សព្វផ្សាយបន្តតាមរយះការគាំទ្រសិល្ប:របស់យើង ❤️)៕ ដោយ៖ ខ្មែរណូត



