សិល្បៈ

តារាសម្តែង អៀង ចេនឡា ទទួលបានការឧបត្ថម្ភពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំនួន១ម៉ឺនដុល្លារសម្រាប់ព្យាបាលជំងឺ

BY
Khmerpress
November 18, 2021
តារាសម្តែង អៀង ចេនឡា ទទួលបានការឧបត្ថម្ភពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំនួន១ម៉ឺនដុល្លារសម្រាប់ព្យាបាលជំងឺ

កាលពីពេលថ្មីៗនេះតារាសម្តែង អៀង ចេនឡា បានបង្ហោះសារជាមួយនឹងអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងក្រោយពេលទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ចំនួន១ម៉ឺនដុល្លារ ព្រមទាំងទទួលបានប័ណ្ណសរសើរពីសមាគមអ្នកនិពន្ធខេមរៈ ថែមទៀតផង។ នាយចេនឡាន បានរៀបរាប់នៅលើ Facebook ថា៖

“ខ្ញុំបាទពិតជារំភើប និងសូមគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ចាន់ កុលបុត្រ ដែលបានផ្ដល់កត្តិយសមកសួរសុខទុក្ខខ្ញុំដល់ផ្ទះ ហើយបាននាំយកថវិការ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ចំនួន១មុឺនដុល្លារ មកអោយខ្ញុំសំរាប់ព្យាបាលជំងឺ ហើយថែមទាំងមានបណ្ណ័សរសើរពី សមាគមអ្នកនិពន្ធខេមរៈ ដល់រូបខ្ញុំផងដែរ។ សូមគោរពជូនពរសម្ដេចពុក និងក្រុមគ្រួសារ ក៏ដូចជាឯកឧត្តម ចាន់ កុលបុត្រ និងក្រុមគ្រួសារ សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ” ដោយ៖ ខ្មែរណូត

Share This Post: