សិល្បៈ

កាន់តែគាំទ្រខ្លាំង ! នៅពេលដែល ទេព បូព្រឹក្ស បង្ហាញស្នាដៃចម្រៀងលាយជាមួយសិល្ប:បុរាណខ្មែរក្នុង MV teaser វីរនារី | TOP OF THE LADY |

BY
Khmerpress
November 22, 2021
កាន់តែគាំទ្រខ្លាំង ! នៅពេលដែល ទេព បូព្រឹក្ស បង្ហាញស្នាដៃចម្រៀងលាយជាមួយសិល្ប:បុរាណខ្មែរក្នុង MV teaser វីរនារី | TOP OF THE LADY |

កាលពីមិ្សលមិញនេះ ទេព បូព្រឹក្ស បានបង្ហោះវីដេអូចម្រៀងឈុតខ្លីថ្មីមួយ ដែលបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើននៅលើបណ្តាញសង្គមដែលធ្វើអោយអ្នកគាំទ្រកោតសរសើរឥតឈប់។

បទថ្មីរបស់ បូព្រឹក្ស <វីរនារី> គឺបង្ហាញអត្ថន័យពីការលើកស្ទួយ និង គាំទ្រ ស្ត្រីជាមាតានៃពិភពលោក ដែលក្នុងនោះបូព្រឹក្សបាននិយាយថា “សំណេរចុងក្រោយនេះសម្រាប់ វីរនារី ទូទាំង សកល ចូលចាំ ថា អ្នកគឺជា មាតា អ្នក គឺជា ស្តេច អ្នកគឺជា មេទ័ព អ្នកគឺជាអ្នកប្រយុទ្ធ ដ៏ អង់អាច ចូលអ្នកមើលអោយឃើញនូវតម្លៃដ៏អស្ចារ្យ របស់អ្នក ដោយក្តីស្រលាញ់ពីខ្ញុំ ទេព បូព្រឹក្ស បុត្រីនៃ បុព្វបុរស ខ្មែរ។”

ទេព បូព្រឹក្ស តែងតែព្យាយាមស្វែងរកអ្វីថ្មីដើម្បីផ្សព្វផ្សាយពីសិល្បៈខ្មែរទាំងសម័យទាំងបូរាណ ជាពិសេសលើកស្ទួយវិស័យតន្រ្តីពីការច្នៃប្រឌិតលើចម្រៀង និង រូបភាពវីដេអូចម្រៀងជាដើម។ ក្នុងនោះពេលខ្លះក៏មានអ្នកគាំទ្រហើយចូលចិត្ត តែក៏មានមតិមួយចំនួនមិនគាំទ្រដែរ។

បើមើលតាមសន្ទុះរបស់អ្នកគាំទ្រនៅលើបណ្តាញសង្គម យើងឃើញថាមានអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហោះសារថានឹងគាំទ្របូព្រឹក្សដោយរង់ចាំមើលវីដេអូចម្រៀងឲ្យបាន 1 លានដងក្នុងរយះពេល ២៤ ម៉ោង ៕ ដោយ៖ ខ្មែរណូត

Share This Post: