សិល្បៈ December 13, 2021

“កុំឲ្យគេឈឺចាប់ដោយសារបង” ពីបេក្ខជន សួ វិចិត្រ អ្នកខេត្តពោធិ៍សាត់ ធ្វើអោយទស្សនិកជនលាន់មាត់សរសើរគ្រប់គ្នាថាពីរោះខ្លាំង

Khmerpress

បេក្ខជន សួ វិចិត្រ ដែលជាបេក្ខជនមួយរូបមកពីខេត្តពោធិ៍សាត់បានរៀបរាប់ពីជីវិតដ៏កំសត់របស់ខ្លួន កើតចេញពីត្រកូលអ្នកក្រខ្សត់ម្នាក់ មិនបានរស់នៅជាមួយម្តាយ ហើយត្រូវបានជីតារើសយកមកចិញ្ចឹម និងជួបការតស៊ូជាច្រើនក្នុងជីវិត។ បេក្ខជនរូបនេះបានដាក់ពាក្យមកប្រលងក្នុងកម្មវិធី Beat The Best របស់ស្ថានីយទូរទស្សន៍ហង្សមាស ដោយបានលើកយកចម្រៀងមួយបទដែលមានចំណងជើងថា “កុំឲ្យគេឈឺចាប់ដោយសារបង”។

ការបកស្រាយបទចម្រៀង “កុំឲ្យគេឈឺចាប់ដោយសារបង” របស់បេក្ខជន សួ វិចិត្រ ធ្វើអោយគណៈកម្មការទាំង៤រូបសម្រេចចិត្តអោយបន្តទៅវគ្គខាងមុខទៀតដោយមិនបង្អង់យូរនោះឡើយ ហើយក៏ធ្វើអោយទស្សនិកជនលាន់មាន់សរសើរថាពីរោះស្ទើរគ្រប់ Comment នៅក្នុង page ផងដែរ។ សូមទស្សនាវិដេអូខាងក្រោម៖
ដោយ៖ ខ្មែរណូត