សិល្បៈ December 17, 2021

នារីម្នាក់អះអាងថាខ្លួនជាប្អូនស្រីតារាសម្តែង ហ៊ិន ចាន់នីរ័ត្ន ទម្លាយរឿងថាបងស្រីមិនទទួលស្គាល់ម្តាយបង្កើតរបស់ខ្លួន

Khmerpress

កាលពីពេលថ្មីៗនេះតារាសម្តែងនិងជាពិធីការនីល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន គឺកញ្ញា ហ៊ិន ចាន់នីរ័ត្ន ត្រូវបាននារីម្នាក់អះអាងថាខ្លួនជាប្អូនស្រីបង្កើតរបស់នាង ហើយទម្លាយរឿងរ៉ាវដែលបងស្រីមិនទទួលស្គាល់ម្តាយបង្កើតរបស់ខ្លួននោះឡើយ។

ម្ចាស់គណនីឈ្មោះថា Zeii Pov បានរៀបរាប់នៅលើ Facebook ដោយភ្ជាប់រូបថតម្តាយ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន ថា៖ “ខ្ញុំ​មិន​ជឿ​ថា រយៈពេល​ច្រើន​ឆ្នាំ​មកនេះ បង​ធ្វើ​ដូច​ជា​មិនដឹង​រឿង​អី​នោះ​ទេ បងអាច​លាក់បាំង​ភ្នែក​មហាជន​បាន អាច​កុហក​អ្នកគាំទ្រ​បង​បាន តែ​បង​មិន​អាច​លាក់បាំង​ការ​ពិត នឹង​ប្រវត្តិ​របស់​ខ្លួនឯង​បាន​មួយ​ជីវិត​នោះ​បាន​ទេ រឹតតែ​មិន​អាច​កុហក​ខ្លួនឯង​ទៀត​។ មិនមែនបំពុលចង់ល្បីទេ តែបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថាម្តាយរបស់គាត់ចំណាស់ប៉ុន្មានហើយ តើគាត់អាចនៅជាមួយយើងបានប៉ុន្មានឆ្នាំទៀត?។”

ទោះជាយ៉ាងណាក្តីកញ្ញា ហ៊ិន ចាន់នីរ័ត្ន ហាក់មិនប្រតិកម្មចំពោះការលើកឡើងនេះឡើយ រហូតម្ចាស់គណនីដដែលបានបង្ហោះសារបន្ថែមទៀតថា៖ “ទោះម៉ែមិនល្អសំរាប់អ្នកដ៏ទៃ ទោះជាគេមេីលមិនឃេីញពីទឹកចិត្តម៉ែ តែម៉ែនៅតែជាម្តាយដ៏ល្អសំរាប់កូនៗ ស្តាយដែលម្តាយខ្ញុំនៅខេត្ត បេីគាត់នៅភ្នំពេញឥលូវនេះ ទ្បាយអោយគាត់បកស្រាយការពិតអោយបងប្អូនបានដឹងពីរដំណេីរដេីមទងអោយកាន់តែច្បាស់ជាងនេះ កុំអោយថាខុសតែម្ខាង ហេីយម្ខាងទៀតមិនដឹងអី “៕ ដោយ៖ ខ្មែរណូត