ព័ត៌មានអន្តរជាតិ April 29, 2021

ចក្រភពអង់គ្លេសបញ្ជាទិញវ៉ាក់សាំង Pfizer-BioNTech ចំនួន៦០លានដូសបន្ថែម

Khmerpress

(ឡុងដ៍)៖ រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស លោក មែត ហែនខក (Matt Hancock) បាននិយាយថា ចក្រភពអង់គ្លេស បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) ចំនួន៦០លានដូសបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងធ្វើឲ្យចំនួនវ៉ាក់សាំង Pfizer-BioNTech ដែលអង់គ្លេសមានកើនលើសទ្វេដង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះសរុបមក ចក្រភពអង់គ្លេស បានបញ្ជាទិញវ៉ាក់សាំង Pfizer សរុបចំនួន ១០០លានដូស ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 មួយក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន០៣ ដោយពីរទៀតគឺវ៉ាក់សាំង AstraZeneca និង Moderna ដែលបាននិងកំពុងត្រូវចាក់ជូនប្រជាជននៅទូទាំងប្រទេសនេះ។ លោក Hancock បានគូសបញ្ជាក់ថា ការសម្រេចបញ្ជាទិញវ៉ាក់សាំងរាប់សិបលានដូសទៀតបែបនេះ គឺដើម្បីគាំទ្រដល់កម្មវិធីចាក់វ៉ាក់សាំងដូសបន្ថែម ដែលគ្រោងចាប់ផ្តើមនៅរដូវស្លឹកឈើជ្រុះខាងមុខ ហើយលោកបានបន្ថែមថា ហានិភ័យធំបំផុតចំពោះយុទ្ធនាការចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេស គឺវីរុសបំប្លែងខ្លួនថ្មី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Hancock បានបន្តថា «យើងកំពុងធ្វើការលើផែនការសម្រាប់ កម្មវិធីចាក់វ៉ាក់សាំងដូសបន្ថែម។ វ៉ាក់សាំងថ្មី៦០លានដូសទាំងនេះ នឹងត្រូវប្រើប្រាស់រួម ជាមួយវ៉ាក់សាំងដទៃទៀត សម្រាប់កម្មវិធីនេះនៅប៉ុន្មានខែខាងមុខ។ យោងតាមអាជ្ញាធរសុខាភិបាលអង់គ្លេស ការកំណត់លម្អិតនៃកម្មវិធីចាក់វ៉ាក់សាំងដូសបន្ថែមនេះ នៅមិនទាន់សម្រេចបានជាស្ថារពទេ ប៉ុន្តែវានឹងត្រូវរចនាឡើងជាចម្បង ដោយផ្តោតទៅលើវីរុសបំប្លែងខ្លួនថ្មី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាលចក្រភពអង់គ្លេស បានលើកឡើងថា ទិន្នន័យពីការធ្វើតេស្តលើការប្រើប្រាស់លាយគ្នារវាងវ៉ាក់សាំង COVID-19 អាចនឹងជួយកំណត់ ការរចនាកម្មវិធីចាក់វ៉ាក់សាំងដូសបន្ថែមខាងលើ។ បើតាមការព្យាករ នៅត្រឹមពាក់កណ្តាលទៅចុងរដូវក្តៅឆ្នាំនេះ គឺមុនរដូវស្លឹកជ្រុះចូលមកដល់ ប្រជាជនអង់គ្លេសរាប់សិបលាននាក់ នឹងត្រូវបានចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer គ្រប់ពីរដូស ហើយសំណួរនាពេលនោះ គឺតើគួរតែចាក់វ៉ាក់សាំងផ្សេង សម្រាប់ជាដូសបន្ថែមឲ្យពួកគេឬយ៉ាងណា។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស បានចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនចំនួន ៤៧.៥លានដូសហើយ ក្នុងនោះប្រជាជនប្រហែល ៣៤លាននាក់ ត្រូវបានចាក់ត្រឹមដូសទីមួយ៕ ផ្តល់សិទ្ធិដោយ៖ freshnews