ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោកនឹងផ្តល់វិញ្ញាបនបត្រ ឱ្យវ៉ាក់សាំងចិនក្នុងអំឡុងពេលពីរសប្តាហ៍ខាងមុខនេះ

BY
Khmerpress
April 29, 2021
អង្គការសុខភាពពិភពលោកនឹងផ្តល់វិញ្ញាបនបត្រ ឱ្យវ៉ាក់សាំងចិនក្នុងអំឡុងពេលពីរសប្តាហ៍ខាងមុខនេះ

(ប៉េកាំង)៖ នៅថ្ងៃទី២៧ ខែមេសា តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មាន Reuters ឱ្យដឹងថា អង្គការសុខភាពពិភពលោក នឹងសម្រេចចិត្តក្នុងអំឡុងពេលពីរសប្តាហ៍ខាងមុខនេះថា តើនឹងផ្តល់វិញ្ញាបនបត្រប្រើប្រាស់បន្ទាន់ (EUL) សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ២ប្រភេទរបស់ប្រទេសចិន គឺវ៉ាក់សាំង Sinopharm និងវ៉ាក់សាំង Sinovac ឬយ៉ាងណា។

ស្ថានីយទូរទស្សន៍អាល្លឺម៉ង់ បានផ្សាយដំណឹងនៅថ្ងៃដដែលថា ការផ្តល់វិញ្ញាបនបត្រមានន័យថា វ៉ាក់សាំងចិនមានរំពឹង អាចចូលក្នុងទីផ្សារសហភាពអឺរ៉ុប។ នាពេលបច្ចុប្បន្ននេះ ប្រទេសអាល្លឺម៉ង់និងប្រទេសជាច្រើនទៀត នៅសហភាពអ៊ឺរ៉ុបសុទ្ធតែសង្ឃឹមនាំចូលវ៉ាក់សាំងចិន។

តាមប្រព័ន្ធសារព័ត៌មានឱ្យដឹងថា ការទទួលបានវិញ្ញាបនបត្រ EUL មានន័យថាវ៉ាក់សាំងមានសុវត្ថិភាពនិងប្រសិទ្ធភាព។ វ៉ាក់សាំងទាំងពីរប្រភេទនេះ ត្រូវបានចាក់ជូនដោយទ្រង់ទ្រាយធំ នៅក្នុងប្រទេសចិន ហើយបាននាំចេញទៅប្រទេសជាច្រើន។ ប្រសិនបើទទួលបានការទទួលស្គាល់ វ៉ាក់សាំងចិននឹងក្លាយជាវ៉ាក់សាំងដំបូង របស់ប្រទេសមិនមែនបស្ចិមប្រទេស ដែលទទួលបានការអនុម័តពីអង្គការសុខភាពពិភពលោក។

នៅក្រោមសភាពការណ៍ដែលជំងឺឆ្លងនៅលើសកលលោក លេចចេញរលកថ្មីម្តងហើយម្តងទៀត ជាពិសេសជំងឺកូវីដ១៩ បានផ្ទុះឡើងដោយបាត់ការគ្រប់គ្រង នៅប្រទេសឥណ្ឌា ព័ត៌មានវ៉ាក់សាំងនេះ ធ្វើឱ្យពិភពលោករំភើបចិត្ត។ សព្វថ្ងៃនេះ បណ្តាប្រទេសអ្នកមាននៅលោកខាងលិច ដែលសន្យាថាចែករំលែកវ៉ាក់សាំង នៅតែជាពាក្យសន្យាតាមមាត់ គ្មានការអនុវត្តដដែល តែប្រទេសចិនបានផ្តល់វ៉ាក់សាំងជាង២០០លានដូស ជូនឱ្យបរទេសរួចហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: