ពីរោះមិនធម្មតាមែន! បេក្ខជន លីម តិចម៉េង ច្រៀងបទ ជំងឺខ្វះអ្នកថែរស់បានយូប៉ុណ្ណា អង្រួនចិត្តគណៈកម្មការ សរសើរមិនដាក់ពីមាត់
កាលពីយប់ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី២ បានបង្ហាញសមត្ថភាពបេក្ខជនជាច្រើនរូប មកប្រកួតប្រឡងនៅចំពោះមុខគណៈកម្មការ ដើម្បីអាចឈានទៅវគ្គបន្តទៀត ក្លាយជាម្ចាស់ពានរង្វាន់ និងជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស។
ងាកមកមើលបេក្ខជន លីម តិចម៉េង អាយុ ២៥ឆ្នាំ ជាអ្នកចម្រៀងមួយកន្លែងនៅ ផាប់ ក្នុងរាជធានីភ្នំពេញ ដោយមានការលើកទឹកពីក្រុមគ្រួសារ បានជំរុញឲ្យរូបគាត់ចូលមកប្រកួតប្រជែងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4។ បេក្ខជន លីម តិចម៉េង បកស្រាយបទ “ជំងឺខ្វះអ្នកថែរស់បានយូប៉ុណ្ណា” ច្រៀងជាមួយហ្គឺតា បានយ៉ាងស្ទាត់ជំនាញ បូករួមនឹងសំនៀងច្រៀងយ៉ាងពីរោះរន្តំ ធ្វើឱ្យគណៈកម្មការពេញចិត្តជាខ្លាំង។ បន្ទាប់ពីបកស្រាយចប់ គណៈកម្មការ បានសរសើរបេក្ខជន តិចម៉េច ច្រៀងបានយ៉ាងល្អ មានភាពច្បាស់លាស់និងជឿងជាក់ទៅលើសមត្ថភាពខ្លួនឯង ក្នុងការបកស្រាយបទចម្រៀង ហើយក៏ជាប្រភេទសំឡេងមួយប្លែក ច្រៀងដូចចាក់ឌីស ពិរោះខ្លាំងតែម្ដង។ គណៈកម្មការ ក៏បានសម្រេចព្រមៗគ្នាឱ្យ បេក្ខជន លីម តិចម៉េង អាចទៅវគ្គបន្តទៀតបានផងដែរ ៕ តោះទៅទស្សនាវិដេអូទាំងអស់គ្នា៖
