សិល្បៈ May 23, 2022

បវរកញ្ញា Miss Universe Cambodia ចូលមកប្រឡងចម្រៀង Cambodian Idol ធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំង

Khmerpress

កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី3 បានបង្ហាញបេក្ខជនជាច្រើនរូប ចូលរួមប្រឡងប្រជែង ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភី ទទួលបានទឹកប្រាក់ចំនួន ១០០លានរៀល និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។

មកមើលបេក្ខនារី ខ្មែរកូនកាត់អាមេរិកនេះវិញ ឈ្មោះស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ អាយុ ២១ឆ្នាំ ធ្លាប់បានចូលរួមប្រកួតប្រឡង «Miss Universe Cambodia» បេក្ខនារីរូបនេះ មិនបោះបង់ក្ដីស្រមៃជាអ្នកសិល្បៈទេ ហើយចូលមកប្រឡងចម្រៀង Cambodian Idol ដោយសារបេក្ខនារី ស្រលាញ់ខាងផ្នែកជាអ្នកចម្រៀង ស្រលាញ់វប្បធម៌ នៅក្នុងទឹកដីប្រទេសកម្ពុជា ចង់ក្លាយជាIdol របស់មហាជន ធ្វើគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំងនូវវត្តមានបេក្ខនារីកូនកាត់ខ្មែរ-អាមេរិករូបនេះផងដែរ។ បេក្ខនារី ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ បានបកស្រាយបទ “flashlight” ធ្វើគណៈកម្មការពេញចិត្តជាខ្លាំង សំឡេងបែប Cute មានភាពទាក់ទាញ គណៈកម្មការបានសម្រេចចិត្តឲ្យបេក្ខនារីរូបនេះ អាចទៅវគ្គបន្តទៀតបាន នឹងចង់ឃើញបេក្ខនារី ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ មានសម្ថភាពខ្លាំងអាចឈានទៅប្រកួតដល់វគ្គ Live Show ផងដែរ។ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖