រាជរដ្ឋាភិបាល សម្រេចអនុញ្ញាតឱ្យបងប្អូនកម្មករ និយោជិត នៅទូទាំងប្រទេស បានឈប់សម្រាកដើម្បីទៅបោះឆ្នោត មុន ១ថ្ងៃ នឹងក្រោយថ្ងៃបោះឆ្នោត ១ថ្ងៃ
- BY
- Khmerpress
- May 24, 2022
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សូមជម្រាបជូនថា រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យបងប្អូនកម្មករ និយោជិត នៅទូទាំងប្រទេស បានឈប់សម្រាកដើម្បីទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ បានសម្រាកមុន ១ថ្ងៃ នឹងក្រោយថ្ងៃឆ្នោត ១ថ្ងៃ។
ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យបងប្អូនកម្មករនិយោជិតឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុននេះ ១ថ្ងៃមុនថ្ងៃបោះឆ្នោត និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ៕
- Share This Post: