Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃគ្រោងចែកចាយស្រោមអនាម័យ ៩៥លានស្រោមដោយឥតគិតថ្លៃ មុនថ្ងៃ Valentine’s Day ចូលមកដល់

BY Khmerpress January 31, 2023
អាជ្ញាធរថៃគ្រោងចែកចាយស្រោមអនាម័យ ៩៥លានស្រោមដោយឥតគិតថ្លៃ មុនថ្ងៃ Valentine’s Day ចូលមកដល់

ថៃ៖ អាជ្ញាធរថៃគ្រោងនឹងធ្វើការចែកចាយស្រោមអនាម័យចំនួន ៩៥លានស្រោមដោយឥតគិតថ្លៃទៅកាន់ប្រជាពលរដ្ឋខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  The Strait Times នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមករានេះ។ យុទ្ធនាការចែកស្រោមអនាម័យដោយមិនគិតថ្លៃនេះគឺជាផ្នែកមួយនៃគម្រោងទប់ស្កាត់ការរាតត្បាតជំងឺកាមរោគ​​ ​និងការមានផ្ទៃពោះដោយមិនបានគ្រោងទុកដែលតែងកើតមានក្នុងចំណោមយុវវ័យថៃនាពេលកន្លងមក។

ប្រភពខាងលើបានបន្តថា យុទ្ធនាការចែកស្រោមអនាម័យដោយមកគិតថ្លៃនេះនឹងត្រូវធ្វើឡើយចាប់ពីថ្ងៃទី ១ខែកុម្ភៈនេះតទៅ ខណៈយុទ្ធនាការនេះត្រូវបានដាក់ចេញដើម្បីឆ្លើយតបនឹងការមកដល់នៃទិវាក្តីស្រលាញ់ Valentine’s Day ដែលជាទិវាមានប្រភពមកពីអឺរ៉ុបនិងត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈជារៀងរាល់ឆ្នាំ។ គួររម្លឹកជូនថា នៅក្នុងរបាយការណ៍សុខភាពរបស់អាជ្ញាធរថៃកាលពីឆ្នាំ ២០២១ បានបង្ហាញថា យុវតីថៃប្រមាណជា ២៤,៤ %ក្នុងចំណោមមនុស្ស ១,០០០នាក់ ដែលមានអាយុចន្លោះពី ១៥ ដល់ ១៩ឆ្នាំបានធ្វើការរំលូតកូន៕ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: