Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលចិន ប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ៥.៩លានដុល្លារ ដល់តួកគី

BY Khmerpress February 7, 2023
រដ្ឋាភិបាលចិន ប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ៥.៩លានដុល្លារ ដល់តួកគី

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា រដ្ឋាភិបាលចិនផ្តល់ថវិកាចំនួន ៤០លានយន់ ឬប្រហែល ៥.៩លានដុល្លារ ជាជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ដល់ប្រទេសតួកគី សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ក្នុងគ្រោះរញ្ជួយដី។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ទូរទស្សន៍ចិន CCTV បានរាយការណ៍ថា អាជ្ញាធរចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប្រទេសស៉ីរី និងតួកគី។ កញ្ចប់ជំនួយដំបូងនេះនឹងរួមបញ្ចូលថវិកា ៥.៩លានដុល្លារ ហើយចិននឹងបញ្ជូនក្រុមជួយសង្គ្រោះ ក្រុមគ្រូពេទ្យទៅកាន់តំបន់រងគ្រោះ ក៏ដូចជាផ្តល់ប្រាក់ដើម្បីជួយជនរងគ្រោះផងដែរ។ ជាមួយគ្នានេះសមាគមកាកបាទក្រហមនៃប្រទេសចិន ក៏នឹងផ្តល់ឲ្យស៉ីរីនិងតួកគី នូវថវិកាចំនួន២០០,០០០ដុល្លារ ក្នុងមួយប្រទេសថែមទៀតផង។

គួរបញ្ជាក់ថា យោងតាមទិន្នន័យចុងក្រោយ អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានកើនឡើងដល់ជាង ៤,៨០០នាក់ នៅតួកគី និងស៉ីរី។ ពេលនេះក្រុមសង្រ្គោះកំពុងបន្តស្វែងរកអ្នករស់រានមានជីវិត ក្រោមគំនរបាក់បែកនៃអគាររាប់ពាន់ខ្នងដែលដួលរលំ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: