ព័ត៌មានអន្តរជាតិ
Messi បានចូលរួមបរិច្ចាគ ៣.៥លានអឺរ៉ូ ជួយដល់ប្រទេសតួកគី និងស៊ីរី ដែលជួបគ្រោះរញ្ជួយដី ៧.៨រិចទ័រ
BY Khmerpress
February 9, 2023
(តួកគី)៖ ស្ថិតក្នុងស្ថានភាពលំបាក់នៃគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី របាយការណ៍ជាច្រើនបានបង្ហាញថា ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi បានចូលរួមជាការបរិចា្ចគទឹកប្រាក់ប្រមាណ ៣,៥លានអឺរ៉ូ ក្នុងការផ្តល់ទៅកាន់ប្រទេសទាំងពីរលើការជួយសង្គ្រោះ។ នេះបើតាមការឲ្យដឹងពី voxnews នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពខាងលើបានឲ្យដឹងថា Messi វ័យ ៣៥ឆ្នាំដែលជាកីឡាករ PSG បានចូលរួមជាការបរិចា្ចគទឹកប្រាក់ប្រមាណ ៣,៥លានអឺរ៉ូនេះ ដោយមានការរៀបចំពីសំណាក់បងប្រុសរបស់លោក Matias ដែលជាមូលនិធិគ្រួសារ (Leo Messi Foundation) ដែលចាប់ដៃគូជាមួយអង្គការយូនីសេហ្វ (UNICEF) ក្នុងការយកទៅជួយដល់ជនរងគ្រោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
