ព័ត៌មានអន្តរជាតិ February 23, 2023

អ្នកវិភាគ៖ សេវាបង់ប្រាក់ប្រចាំខែដើម្បីបានសញ្ញាគ្រីសខៀវ ក្រុមហ៊ុនMeta អាចបង្កើនចំណូលបាន ១.៧ពាន់លានដុល្លារនៅឆ្នាំ២០២៤

Naren

(អន្តរជាតិ)៖ សេវាជាវប្រចាំខែដើម្បីទទួលបានសញ្ញាគ្រីសខៀវ នៅលើ Facebook និង IG អាចទទួលបានអតិថិជនជិត ១២លាននាក់នៅឆ្នាំ២០២៤ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគារអាមេរិក (BoFA) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។

នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានប្រកាសអំពី សេវាកម្ម Meta Verified នៅសប្តាហ៍មុន ដោយលើកឡើងវាជាវិធីមួយដើម្បីបង្កើន ភាពត្រឹមត្រូវ និងសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ ។ បច្ចុប្បន្នវាត្រូវបានគេសាកល្បងនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់។

អ្នកវិភាគ BoFA បានពណ៌នាអំពីសេវាកម្មខាងលើរបស់ Meta ថាជាបានផ្តល់ភាពងាយស្រួលដល់ influencers និង creators ជាពិសេសនឹងទាក់ទាញដល់ម្ចាស់អាជីវកម្មអនឡាញនឹងអាចចុះឈ្មោះប្រើប្រាស់សេវាកម្មដើម្បីទទួលបានសញ្ញាគ្រីសខៀវនេះ។
អ្នកវិភាគបានបន្ថែមថា សេវាកម្ម Meta Verified ដែលត្រូវបង់ ១១.៩៩ដុល្លារក្នុងមួយខែ ក្រុមហ៊ុន Meta អាចរកចំណូលបាន ១.៧ ពាន់លានដុល្លារជា​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ ២០២៤៕ ប្រភព៖ cnbc