Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ភរិយាលោក ចូ បៃដិន ថាស្វាមីរបស់លោកស្រី មានផែនការឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ឆ្នាំ២០២៤

BY Khmerpress February 28, 2023
ភរិយាលោក ចូ បៃដិន ថាស្វាមីរបស់លោកស្រី មានផែនការឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ឆ្នាំ២០២៤

(វ៉ាស៊ីនតោន)៖ លោកជំទាវទី១របស់សហរដ្ឋអាមេរិក ជៀល បៃដិន (Jill Biden) បាននិយាយថាស្វាមីរបស់លោកស្រី គឺលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មានបំណង និងផែនការ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ បើទោះជាការប្រកាសផ្លូវការមិនទាន់ធ្វើឡើងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី ជៀល បៃដិន ធ្វើការកត់សម្គាល់ខាងលើ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទូរទស្សន៍ CNN ជុំវិញផែនការរបស់ស្វាមីលោកស្រី ជាមួយការសង្កត់ធ្ងន់ថាលោក បៃដិន នឹងប្រកាសពីយុទ្ធនាការមួយ ហើយបានច្រានចោលផងដែរចំពោះសំណួរដែលសួរថាតើលោក បៃដិន មានអាយុ៨០ឆ្នាំទៅហើយនោះ អាចនឹងបោះបង់ចោលការចូលរួមប្រកួតប្រជែងក្នុង ការបោះឆ្នោតនៅឆ្នាំ២០២៤ ដែរឬក៏យ៉ាងណា?

គួរបញ្ជាក់ថា សំណួរថាតើលោក ចូ បៃដិន នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសាជាថ្មីនៅឆ្នាំ២០២៤ គឺជាប្រភពមួយនៃការជជែកវែកញែកនៅក្នុងចំណោមអ្នកប្រជាធិបតេយ្យ ខណៈ ការស្ទង់ជាច្រើននាពេលកន្លងមកបានបង្ហាញថា ៧១ភាគរយនៃអ្នកត្រូវបានសម្ភាសន៍ ក្នុងនោះមាន៥២ភាគរយជាអ្នកប្រជាធិបតេយ្យ មិនជឿនោះទេថាលោក បៃដិនអាចនឹងឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: