Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប្រទេសតួកគី សម្រេចផាកពិន័យ Elon Musk ក្នុងទំហំទឹកប្រាក់ដ៏ច្រើនផ្អែកទៅលើចំណូលសរុប Twitter កាលពីឆ្នាំ ២០២២

BY Naren March 7, 2023
ប្រទេសតួកគី សម្រេចផាកពិន័យ Elon Musk ក្នុងទំហំទឹកប្រាក់ដ៏ច្រើនផ្អែកទៅលើចំណូលសរុប Twitter កាលពីឆ្នាំ ២០២២

(បរទេស)៖ កំពូលមហាសេដ្ឋីបច្ចេកវិទ្យា និងជានាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter លោក Elon Musk កំពុងប្រឈមមុខនឹងការពិន័យសាច់ប្រាក់ជាច្រើននៅក្នុងប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមប្រឹក្សាប្រកួតប្រជែងរបស់ប្រទេសតួកគីបាននិយាយថា ខ្លួនបានសម្រេចពិន័យមហាសេដ្ឋី Elon Musk ចំនួន ០.១ភាគរយ នៃប្រាក់ចំណូលសរុបរបស់ Twitter នៅក្នុងប្រទេសតួកគីក្នុងឆ្នាំ២០២២។ ខណៈដើមហេតុនោះគឺដោយសារការកាន់កាប់នៅ Twitter របស់ Musk កើតឡើងដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលបានបន្ថែមទៀតថា សេចក្តីសម្រេចនេះនឹងបើកចំហរចំពោះបញ្ហាប្រឈមផ្លូវច្បាប់។

គួរបញ្ជាក់ដែរថា ចាប់តាំងពីការឈានជើងមកដល់ Twitter របស់ Musk រចនាសម្ព័ន្ធជាច្រើននៅ Twitter ត្រូវបានផ្លាស់ប្តូរ ខណៈដែលចំណូលពីការផ្សាយពាណិជ្ជកម្មវិញខាតបង់ស្ទើតែរាល់ថ្ងៃ ទាំងនេះក៏ដោយសារតែការមិនពេញចិត្តពីវិនិយោគិនចំពោះការគ្រប់គ្រងរបស់ Musk នឹងបាននាំគ្នាបញ្ឈប់ការផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

Share This Post: