- Liny Chan
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញចំនួន៣រូប កាលពី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញដីកាបង្គ្រាប់ឱ្យឃុំខ្លូនជនបរទេសសរុបចំនួន១៩នាក់ លើសំណុំរឿង៣ករណីផ្សេងៗគ្នា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះ មានជនជាតិវៀតណាម ៦នាក់ និងចិន១៣នាក់។ ករណីទី១ ៖ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោកសាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញនៅថ្ងៃទី២០ ខែមិថុនាបានឱ្យដឹងថា ជនត្រូវចោទជាជនជាតិវៀតណាមមាន៦នាក់ រួមមានៈ ១.ឈ្មោះ Nguyen Xuan troung ភេទប្រុស ២.ឈ្មោះ Mai van binh ភេទប្រុស ៣.ឈ្មោះ Pham
June 22, 2026 - ព័ត៌មានជាតិ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលរួមក្នុងពិធីរាត្រីកម្ពុជា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំ ឆ្នាំ២០២៦ របស់សហគមន៍OB-PS លើកទី៤២ ដោយបានទទួលគណៈប្រតិភូជាង ១០០ប្រទេសមកចូលរួមនៅរាត្រី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្ដសៀមរាប (អង្គរ)។ ក្នុងរាត្រីប្រកបដោយអត្ថន័យនេះ សមាជិកជាង១០០ ប្រទេសបានស្គាល់នូវអរិយធម៌ខ្មែរដ៏រុងរឿង សិល្បៈវប្បធម៌សម្បូរបែប ពិសាម្ហូប អាហារខ្មែរយ៉ាងឈ្ងុយឆ្ងាញ់ ជាពិសេស បានទស្សនាការសម្តែងរបាំប្រពៃណីខ្មែរជាច្រើន ប្រភេទ ដោយសមាជិកាសកម្មនៃ សមាគមកាយឫទ្ធិនារីកម្ពុជាយ៉ាងសប្បាយផងដែរ ។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៧ ខាងមុនេះសាធារណរដ្ឋរ៉ូវ៉ាន់ដា
June 20, 2026 - ព័ត៌មានអន្តរជាតិ
ដូមីនីកែន៖ យ៉ាងហោចណាស់មានភ្ញៀវទេសចរម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះសណ្ឋាគារដ៏ធំមួយនៅរមណីដ្ឋានឆេ្នរសមុទ្រ Bayahibe ក្នុងប្រទេសសាធារណរដ្ឋដូមីនីកែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមិថុនា។ ស្រ្តីដែលបានបាត់បង់ជីវិតរូបនេះមានឈ្មោះថា Francesca Valentino អាយុ ៤៦ឆ្នាំ អ្នកភ្ញៀវទេសចរជនជាតិអ៊ីតាលី។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតហើយ ក៏មានមនុស្សចំនួន ៩នាក់បានរងរបួសធ្ងន់និងស្រាលផងដែរ ខណៈភ្ញៀវទេសចរប្រមាណជា ១,៧០០នាក់ផ្សេងទៀតត្រូវរត់ជម្លៀសខ្លួនជាបន្ទាន់។ បើតាមអាជ្ញាធរនៃប្រទេសដូមីនីកែនបានបញ្ជាក់ថា សណ្ឋាគារដែលជាកន្លែងកើតហេតុខាងលើនេះឈ្មោះថា Viva Wyndham Dominicus Beach Hotel ដែលជាសណ្ឋាគារដ៏បំផុតមួយប្រចាំប្រទេស។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុ និងអ្នកទទួលខុសត្រូវចំពោះអគ្គិភ័យខាងលើនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី
June 20, 2026 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហោះក្នុងបណ្តាញសង្គមការងារផ្លូវការថា «ខ្ញុំបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។ ខ្ញុំបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ៖ ១. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ២. ពាក់ព័ន្ធនឹងព្រំដែនសមុទ្រ គឺសូមភាគីទាំងពីរបន្តដោះស្រាយ តាមរយៈយន្តការ Compulsory Conciliation ក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។ ៣. ពាក់ព័ន្ធនឹងព្រំដែនគោក កម្ពុជាមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC
June 20, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកជំនាញកែច្នៃអាហារកូរ៉េបានជួយបង្កើនសមត្ថភាពផលិតរបស់សហគ្រាសកម្ពុជាតាមរយះការណែនាំបង្ហាញ ពីវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ បណ្តុំឧស្សាហកម្មអាហារ ក្រុមហ៊ុនអាហារ និងជីវបច្ចេកវិទ្យា ក្រុមហ៊ុនកែច្នៃអាហារព្រមទាំងបង្ហាញទីតាំងផលិតផលអាហារកែច្នៃនៅផ្សារទំនើប Starfield Hanamស្ថិតនៅក្នុងសាធារណរដ្ឋកូរ៉េ។ ការបង្កើនសមត្ថភាពផលិតរបស់សហគ្រាសកម្ពុជានេះ បានធ្វើឡើងតាមរយះដំណើរទស្សនកិច្ចសិក្សារបស់សហគ្រិនខ្មែរ និងសហគ្រាសចំនួន៧ដែលដឹកនាំដោយថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលគ្រោងបញ្ចប់នៅថ្ងៃទី២០មិថុនានេះ បន្ទប់ពីបានដំណើរពីថ្ងៃទី១៦ មិថុនាមកដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ជឿនលឿនអំពីខ្សែច្រវាក់ផលិតកម្មខ្នាតធំ និងនវានុវត្តន៍បច្ចេកវិទ្យាកម្រិតខ្ពស់ទាំងនេះនឹងក្លាយជាទុន និងជាជំនួយស្មារតីដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍ និងជំរុញសហគ្រាសកែច្នៃអាហារនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយស្តង់ដារ និងនិរន្តរភាព។ សូមបញ្ជក់ថា អ្នកជំនាញកែច្នៃអាហាររបស់សាធារណរដ្ឋកូរ៉េបានមកបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េនៅកម្ពុជាកាលពីខែសីហាឆ្នាំ២០២៥ ដោយបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ រួមមានខ្សែច្រវាក់ផលិតកម្មគំរូ, ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ, ផ្នែកគាំទ្របច្ចេកទេសសម្រាប់សហគ្រាស, និងសាលពិព័រណ៍សម្រាប់ការតាំងបង្ហាញផលិតផលក្នុងស្រុក
June 20, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្ត ការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។ (រូបតំណាង) សេចក្តីប្រកាសព័ត៌មានបានបន្ថែមថាកន្លងមក គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង ប៉ុន្តែភាគីថៃបានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ក្រោមហេតុផលដូចជា៖ បំពេញនីតិវិធីផ្ទៃក្នុង
June 16, 2026 - ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីជា អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងចំណោមអាកាសយានដ្ឋាន ចំនួន ៧ នៅក្នុងពិភពលោក ក្នុងឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Prix Versailles 2026 ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គម្រោងទាំងប្រាំពីរនេះបានបង្ហាញអំពីស្ថាបត្យកម្មដ៏វិសេសវិសាល និងប្លែកពីគេ បង្ហាញពីរបៀបដែលអាកាសយានដ្ឋានកំពុងងាកចេញពីស្តង់ដារចាស់ ដើម្បីផ្តល់ជូនពិភពលោកនូវស្តង់ដារថ្មីកាន់តែសម្បូរបែប និងស្រស់បំព្រង។ លោក Jérôme Gouadain អគ្គលេខាធិការនៃ Prix Versailles បានបញ្ជាក់ពីការជ្រើសរើសនៅឆ្នាំនេះថា៖ “…មិនថាពួកគេទើបនឹងលេចចេញនៅលើជើងមេឃ ឬបានឆ្លងកាត់ការជួសជុលធំដុំនោះទេ អាកាសយានដ្ឋានទំនើបៗគឺជាភាពច្នៃប្រឌិត ហើយដែលចំណុចសំខាន់ៗត្រូវបានរំលេចដែលទាក់ទងនឹងវប្បធម៌ក្នុងប្រទេស និងតំបន់របស់ពួកគេ។
June 16, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក You Xiaowen អគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីឆន្ទៈនយោបាយ យ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតឱ្យដល់ឬសគល់នូវបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានលើកឡើងពី វិធានការ យន្តការ
June 16, 2026 - ព័ត៌មានជាតិ
ហ្វីលីពីន៖ កោះ Mindanao របស់ប្រទេសហ្វីលីពីនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,៦រ៉ិចទ័របន្ថែមទៀតនៅក្នុងថ្ងៃទី១៥ ខែមិថុនា ខណៈកាលពីជាងមួយសប្តាហ៍មុនកោះមួយនេះធ្លាប់រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រម្តងហើយ។ យ៉ាងណាក្តី យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time បានបញ្ជាក់ថា គ្រោះរញ្ជួយដីថ្មីកម្រិត ៦,៦រ៉ិចទ័រនេះមិនបានបង្កឱ្យអ្នករងរបួស និងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ គួររម្លឹកជូនថា ផលវិបាកដែលបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រទៅកាន់កោះ Mindanao ដែលស្ថិតនៅប៉ែកខាងត្បូងហ្វីលីពីននៅតែបន្តកើតមាន បើទោះជាហេតុការណ៍នេះបានកើតឡើងជាងមួយសប្តាហ៍ហើយក៏ដោយ។ ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួននៅក្រោមគំនរបាក់បែកនៅមិនទាន់អាចបិទបញ្ចប់នៅឡើយទេ ដ្បិតភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលបង្កឱ្យមានការលំបាកយ៉ាងខ្លាំងសម្រាប់ក្រុមអ្នកជួយសង្គ្រោះ។ របាយការណ៍ចុងក្រោយរបស់អាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា តួលេខអ្នកស្លាប់ដោយគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានកើនឡើងដល់ ៦៥នាក់ និង ៣៦នាក់កំពុងបន្តបាត់ខ្លួន៕ អត្ថបទ៖
June 16, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅសណ្ឋាគារសុខា សៀមរាប។ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and
June 16, 2026









