- Liny Chan
- ព័ត៌មានអន្តរជាតិ
(បាងកក)៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា បានអនុម័តលើគណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រី Anutin Charnvirakul។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើព្រឹត្តិប័ត្ររបស់រាជវាំងថៃ Royal Gazette ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ។ តាមព្រឹត្តិប័ត្រនេះដដែល ការអនុម័តជាផ្លូវការ របស់ព្រះមហាក្សត្រថៃ នឹងបើកផ្លូវឱ្យគណៈរដ្ឋមន្ត្រីថ្មីរបស់ថៃស្បថចូលកាន់តំណែងជាផ្លូវការនៅចំពោះមុខព្រះមហាក្សត្រ ក៏ដូចជាធ្វើបទបង្ហាញពីគោលនយោបាយរបស់ខ្លួនទៅកាន់រដ្ឋសភា មុននឹងរដ្ឋមន្ត្រីទាំងអស់អាចកាន់តំណែងជាផ្លូវការ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 19, 2025 - ព័ត៌មានជាតិ
(មូស្គូ)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៨រ៉ិចទ័របានវាយប្រហារលើតំបន់ឆ្នេរនៃឧបទ្វីប Kamchatka ស្ថិតនៅចុងបូព៌ានៃប្រទេសរុស្ស៉ី នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ដោយបង្ករំញ័រដល់អគារជាច្រើន និងជំរុញឱ្យអាជ្ញាធរប្រកាសអាសន្នពីរលកស៊ូណាមិ ហើយក្រោយមកបន្តិចបានលុបចោលការប្រកាសអាសន្ននេះវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមវិទ្យាស្ថានភូមិវិទ្យាអាមេរិក USGS គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅចម្ងាយ ១២៨គីឡូម៉ែត្រពីទីក្រុង Petropavlovsk-Kamchatsky ដែលជារដ្ឋធានីនៃឧបទ្វីប Kamchatka និងមានជម្រៅរញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រ។ ព្រមពេលជាមួយគ្នា មជ្ឈមណ្ឌលព្រមានពីរលកស៊ូណាមិក្នុងតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកក៏បានប្រកាសអាសន្នពីរលកស៊ូណាមិផងដែរ តែប៉ុន្មានម៉ោងក្រោយមក បានលុបចោលការប្រកាសអាសន្ននេះវិញ។ គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ គ្រោះរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរនៃឧបទ្វីប Kamchatka ដោយបង្កជារលកស៊ូណាមិគួចយកភូមិមួយចូលទៅក្នុងសមុទ្រ និងជំរុញ ឱ្យមានការប្រកាសអាសន្ននៅជុំវិញតំបន់ប៉ាស៊ីហ្វិក៕ ផ្ដល់សិទ្ធិដោយ៖
September 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅចំពោះមុខថ្នាក់ដឹកនាំ គណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន (អាយប៉ា) ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាយ លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្តនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្ដែង។ ក្នុងន័យនេះ យើងចាំបាច់ត្រូវមានបេសកកម្មស្វែងរកការពិតជាអន្តរជាតិ និងជាបន្ទាន់។ ការអំពាវនាវនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា លើកទី៤៦ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអនុម័តកម្មវិធី និងរបៀបវារៈនៃមហាសន្និបាតលើកទី៤៦ និងសកម្មភាពការងារមួយចំនួនទៀតរបស់លេខាធិការដ្ឋានអាយប៉ា។ បើតាមសម្តេចប្រធានសភា, កិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ដោយខុសច្បាប់
September 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហជីពតំណាងកម្មកររាប់ម៉ឺននាក់នៅកម្ពុជា បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល ២១០ដុល្លារសហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៦ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងការបូប អាចរក្សាវិនិយោគិនចាស់ និងទាក់ទាញវិនិយោគិនថ្មី ហើយមានការប្រកួតប្រជែងក្នុងតំបន់ទៀតផង។ ការលើកឡើងនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ចំនួន ២១០ដុល្លារសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៧ ខែកញ្ញា។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា ការដំឡើងប្រាក់ខែបន្ថែមនេះ អ្នកវិនិយោគអាចទទួលយកបាន ដែលធ្វើឱ្យមានលំនឹង នៃការវិនិយោគនៅកម្ពុជា ហើយអាចនឹងទទួលបានអ្នកវិនិយោគថ្មីៗ ដែលនឹងបង្កើតការងារបន្ថែមជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋ និងពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ។ លោកបានបញ្ជាក់ថា៖ «អ្នកវិនិយោគបានស្វែងយល់ពីផលប៉ះពាល់ផ្សេងៗ
September 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកសម្ភារ-ភេសជ្ជៈ រួមជាមួយផ្លែឈើ១កន្ត្រក ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានទទួលរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ម្សិលម៉ិញនេះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន
September 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃ ជួញដូរ និងរក្សាទុកគ្រឿងញៀន នៅទីតាំងចំនួន៦កន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទៅ៧ទីតាំងនេះ សមត្ថកិច្ចជំនាញដកហូតបាន៖ * គ្រឿងញៀនចាប់យកទម្ងន់ប្រហែល៧គីឡូក្រាម* សារធាតុផ្សំ (មិនច្បាស់) ទម្ងន់ប្រហែល៥០គីឡូក្រាម* ឧបករណ៍សម្រាប់កៀបមាត់ថង់ ចំនួន៣* ឧបករណ៍សម្រាប់ក្រឡុកថ្នាំញៀន ចំនួន១*
September 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញានេះ បានប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃថា កម្ពុជាបានប្រើប្រាស់ និងបន្តដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្រសួងការពារជាតិសូមគូស បញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំង មនុស្សនេះ។ ដូច្នេះការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះរបស់ភាគីថៃមកលើកម្ពុជា គឺមិនត្រឹមតែធ្វើ ឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញ ទៅមក។ ក្នុងន័យនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នា ដូចមានចែងនៅក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំ
September 18, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានលើកឡើងពាក់ព័ន្ធអំពីការប៉ះទង្គិចគ្នារវាងទាហានថៃ និងប្រជាជនកម្ពុជា នៅភូមិ Nong Ya Kaeo ក្នុងខេត្ត Sa Kaeo។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ នាឱកាសនោះ លោក Anutin បាននិយាយថា បញ្ហានេះគួរតែដោះស្រាយនិងពន្យល់បកស្រាយដោយយោធា ហើយពួកយើងគួរតែគោរពគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តីថៃ បានបន្តថា តំបន់នោះឥឡូវស្ថិតក្រោមច្បាប់អាជ្ញាសឹក ដូច្នេះអំណាចនៃការសម្រេចចិត្តគឺស្ថិតនៅលើយោធា។ លោក Anutin មិនទាន់ចាប់ផ្តើមដឹកនាំប្រទេសថៃជាផ្លូវការនៅឡើយទេ ប៉ុន្តែបានសន្យាចំពោះអាជ្ញាធរដែលទទួលបន្ទុកផ្នែកសន្តិសុខថា នៅពេលរដ្ឋាភិបាលរបស់លោក
September 18, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ តាមសេចក្តីពីភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ម៉ោងជាង៣រសៀលថ្ងៃទី១៨ ខែកញ្ញា ដ្រូនខ្នាតធំរបស់ថៃ ហោះចូលមកភូមិព្រៃចាន់ កន្លែងប្រជាពលរដ្ឋប្រមូលផ្តុំរារាំងថៃ ប៉ងរាយបន្លាលួសលើដីខ្មែរ។ ភូមិព្រៃចាន់ គឺជាទីកន្លែងដែលកងទ័ពថៃ និងកម្លាំងប៉ូលិសរបស់ថៃ បានប្រើប្រាស់បាញ់ឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជា ដោយមានទាំងកាំភ្លើងផ្សែង និងបាញ់ជំពាម បង្កឲ្យរងរបួស២៨អង្គនាក់ បន្ទាប់ពីពលរដ្ឋខ្មែរ និងព្រះសង្ឃបានរារាំងមិនឱ្យទាហានថៃ មករាយបន្លាលួសព័ទ្ធយកដីខ្មែរ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 18, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញានេះ គ្រោះអគ្គិភ័យធំមួយបានកើតឡើង នៅសាលហូបអាហារ ហើយរាលដាលដល់បន្ទប់ដទៃទៀត នៅជាន់ទី៦ នៃអគារទីស្នាក់ការកណ្តាលរបស់កងទ័ពជើងគោកប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ អ្នកនាំពាក្យទីស្នាក់ការយោធាថៃ បានប្រាប់ថា យោងតាមការស៉ើបអង្កេតជាបឋម គឺអគ្គិភ័យខាងលើ ទំនងជាបង្កឡើងដោយសារបញ្ហាឆ្លងចរន្តអគ្គិសនី ហើយពុំមានមនុស្សរងគ្រោះថ្នាក់ ឬក៏ការខូចខាតធ្ងន់ធ្ងរចំពោះសំណង់អគារនោះទេ។ កងកម្លាំងសន្តិសុខ និងប៉ូលិសយោធាថៃ ភ្លាមៗបានប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ដើម្បីព្យាយាមពន្លត់ភ្លើង ប៉ុន្តែក្រោយមក ពួកគេក៏បានទាក់ទងទៅកាន់ទីភ្នាក់ងារពន្លត់អគ្គិភ័យ និងបុគ្គលិកពាក់ព័ន្ធដទៃទៀត ខណៈស្ថានការណ៍នាពេលនេះ គឺស្ថិតក្រោមការគ្រប់គ្រងបានវិញហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 18, 2025









