Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។ វត្តមានលោករដ្ឋមន្ត្រីការពារជាតិ នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ត្រូវបានទទួលស្វាគមន៍ដោយ ឧត្តមនាវីទោ Ahmad Shafirudin Bin Abu Bakar ជំនួយការនាយសេនាធិការទទួលបន្ទុកអភិវឌ្ឍន៍ផែនការ និងយុទ្ធសាស្ត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និង អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 22, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២០ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN បានរាយការណ៍ថា ក្តីសង្ឃឹមរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការបើកកិច្ចប្រជុំមួយនាពេលឆាប់ៗ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅឯទីក្រុងប៊ុយដាប៉ែសរបស់​ប្រទេសហុងគ្រី អាចកំពុងជាប់គាំង ឬក៏ត្រូវពន្យារពេល បន្ទាប់ពីជំនួបរវាងប្រមុខការទូតនៃប្រទេសទាំងពីរ ក្នុងសប្តាហ៍នេះ ត្រូវបានលើកពេល​ជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ក្រោយនិយាយទូរសព្ទជាមួយ លោក ពូទីន កាលពីសប្តាហ៍មុន ហើយអះអាងថា នឹងជួបមុខគ្នាផ្ទាល់នៅទីក្រុងប៊ុយដាប៉ែស ក្នុងពេល២សប្តាហ៍ខាងមុខ លោក ត្រាំ បានប្រាប់ថា

    October 21, 2025
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ វត្ថុបុរាណពីរប្រភេទ ដែលគេប៉ាន់ប្រមាណថាមានតម្លៃខ្ពស់ ត្រូវបានប្រជាពលរដ្ឋមួយគ្រួសារ ប្រទះឃើញនៅលើដីចំការផ្ទាល់ខ្លួន ហើយបាននាំយកមករក្សាទុកមិនតិចជាង ៧ឆ្នាំនោះទេ ប៉ុន្តែនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បាននាំយកមកប្រគល់ជូន លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក្រោមទំនុកចិត្តខ្ពស់បំផុត ដើម្បីនាំយកទៅថែរក្សាទុកជាកេរ្តិ៍មរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។ ពលរដ្ឋល្អដែលបាននាំយកវត្ថុបុរាណដ៏មានតម្លៃទាំងពីរ គឺ «តុម្ព និងកង» ទៅប្រគល់ជូនអាជ្ញាធរខេត្តស្ទឹងត្រែង ឈ្មោះ ជាប ចាប ភេទប្រុស រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ វត្ថុបុរាណទាំងពីរប្រភេទនេះ បើតាមការប៉ាន់ប្រមាណ អាចមានអាយុកាលជាច្រើនសតវត្សរ៍កន្លងមកហើយ ដែលបានកប់ក្រោមដី និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅអំឡុងឆ្នាំ២០១៩ នៅលើដីចំការ ស្ថិតក្នុងភូមិអូរពងមាន់២

    October 21, 2025
  • ព័ត៌មានជាតិ

    (កែប)៖​ លោក ខៀវ​ កាញារីទ្ធ​ ឧត្ដមប្រឹក្សាផ្ទាល់​ព្រះ​មហាក្សត្រ​ និង​លោកបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ខេត្ត​កែប​ បានប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរដល់លោក​ ក្លែន ន័បឺត ហាន់ (KLEIN NORBERT HAN) ជនជាតិ​អអាល្លឺម៉ង់ កើតនៅថ្ងៃទី៣​ ខែមេសា​ ឆ្នាំ​១៩៣៤​ ទីក្រុង​ NOVIVRBAS សាធារណរដ្ឋ​ស៊ែបី​។ ពិធីប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ​ខាងលើ បានធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកែប ដោយចូលរួមពីសំណាក់ប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូប។ លោក​ KLEIN NORBERT HAN ត្រូវ​បាន​ព្រះករុណា

    October 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:១០នាទីព្រឹកនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ អ្នកនាំពាក្យក្រសួងការពារជាតិ បានកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕

    October 21, 2025
  • ព័ត៌មានជាតិ

    (ចន្ទបុរី, ថៃ)៖ នៅវេលាម៉ោងប្រមាណជិត១២ថ្ងៃត្រង់ ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៤នេះ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមហើយ នៅខេត្តខេត្តចន្ទបុរី ប្រទេសថៃ។ កិច្ចប្រជុំនេះ មានរយៈពេលពីរ​ថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា។ យោងតាមមន្ត្រីរដ្ឋលេខាធិការកិច្ចការព្រំដែន បានឱ្យដឹងថា​ កិច្ចប្រជុំនាព្រឹកថ្ងៃនេះ សមាស​ភាពកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ច​ការ​ព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាស​ភាពអន្តរ​ក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួមផងដែរ។ ដោយឡែកសមាសភាពថៃវិញ ដឹកនាំដោយលោក Prasas Prasasvinitchai ទី​ប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា

    October 21, 2025
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ រដ្ឋសភាជប៉ុននៅថ្ងៃអង្គារ ទី២១ ខែតុលា បានបោះឆ្នោតជ្រើសតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីថ្មីដែលធ្វើឱ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រ របស់ជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោកស្រី Sanae Takaichi មានអាយុ ៦៤ឆ្នាំ និងជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស កាលពីថ្ងៃទី៤ ខែតុលា ដោយ លោកស្រីបានយកឈ្នះលើគូប្រជែងរបស់លោកស្រី គឺលោក Shinjiro Koizumi។ លោកស្រី Takaichi នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Shigeru Ishiba ដែលបានប្រកាស លាលែងចេញពីតំណែងកាលពីពេលថ្មីៗនេះ។

    October 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនដោយផ្អែកលើរបាយការណ៍ដែលមានចរិតនយោបាយថាអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសហវិនិយោគិនជាមួយនឹងក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី (Jin Bei) ដែលមានមូលដ្ឋាននៅទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រសួងមហាផ្ទៃ ជាថ្មីម្តងទៀតសូមបំភ្លឺជូនសាធារណមតិជាតិ និងអន្តរជាតិមេត្តាជ្រាបដូចខាងក្រោម៖ ទី១៖ អភិសន្តិបណ្ឌិត ស សុខា ពុំមានការពាក់ព័ន្ធ និងពុំមានភាគហ៊ុនណាមួយជាមួយនឹងអាជីវកម្មកាស៊ីណូ ជីន ប៉ី (Jin Bei) ដូចការលើកឡើងក្នុងរបាយការណ៍ និងការចោទប្រកាន់នោះឡើយ។ ទី២៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    October 21, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ ខ្យល់ព្យុះដ៏ខ្លាំងមួយបានវាយប្រហារលើតំបន់ភាគខាងជើងនៃរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីថ្ងៃចន្ទ ទី២០ ខែតុលា ដោយបណ្ដាលឱ្យដងស្ទូច៣គ្រឿងរលំដែលសម្លាប់ មនុស្សម្នាក់ និង៤ផ្សេងទៀតរងរបួសធ្ងន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមអាជ្ញាធរបារាំង ទីក្រុង Ermont ដែលស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគឦសាននៃរដ្ឋធានីប៉ារីស បានរងការវាយប្រហារពីខ្យល់ព្យុះខ្លាំងជាងគេ ដោយក្នុងនោះមានស្រុកចំនួន១០ រងផលប៉ះពាល់។ មន្ត្រីបារាំងម្នាក់បានប្រាប់ AFP ថាកម្មករសំណង់អាយុ២៣ឆ្នាំម្នាក់បានស្លាប់ នៅឯការដ្ឋានសាងសង់អគារមួយ និងមនុស្ស១០នាក់ទៀតបានរងរបួស ក្នុងនោះមាន ៤នាក់រងរបួសធ្ងន់ ក្រោយខ្យល់ព្យុះបក់បោកធ្វើឱ្យដងស្ទូចសង្កត់អគារកំពុងសាងសង់។ វីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញដងស្ទូច ៣គ្រឿងបានរលំ ក្នុងនោះមានដងស្ទូចមួយគ្រឿងបានរលំលើគី្លនីកមួយ និងអគារលំនៅឋានមួយផងដែរ តែមិនបានធ្វើឱ្យ នរណាម្នាក់រងរបួសនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    October 21, 2025
  • ព័ត៌មានជាតិ

    (ចន្ទបុរី, ថៃ)៖ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមហើយនាព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងខេត្តខេត្តចន្ទបុរី ប្រទេសថៃ។ កិច្ចប្រជុំនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២៥។ ស្របពេលកិច្ចប្រជុំកំពុងដំណើរការ ពលរដ្ឋថៃបានប្រមូលផ្តុំគ្នាប្រមាណ២០នាក់ នាំគ្នាស្រែកតវ៉ាប្រឆាំងកិច្ចប្រជុំ JBC នេះនៅខេត្តចន្ទបុរី ប្រទេសថៃ ហើយទីតាំងដែលពួកគេតវ៉ា ត្រូវបានយាមកាមដោយកម្លាំងតម្រួតរបស់ថៃជាច្រើនរូប៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 21, 2025