- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ(GBC)។ ចំណែកគណៈប្រតិភូថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ លោកស្រី ម៉ាលី
October 23, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងចំនួន ២របស់រុស្ស៉ី កាលពីថ្ងៃពុធ ទី២២ ខែតុលា ជាមួយការប្រកាសលុបចោលជំនួបដែល បានគ្រោងទុកជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយសារតែមិនមានភាពរីកចម្រើនក្នុងកិច្ចចរចាស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ បានស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ីអស់រយៈពេលជាច្រើនខែមកហើយ បើទោះជាមានការអំពាវនាវពីអ៊ុយក្រែន និងសម្ព័ន្ធមិត្ត NATO ក៏ដោយ។ ប៉ុន្តែលោក ត្រាំ ហាក់បង្ហាញការខកចិត្តកាន់តែខ្លាំងចំពោះលោក ពូទីន ដែលបានច្រានចោលសំណើបទឈប់បាញ់ជាបន្ទាន់មួយ ជាហេតុធ្វើឱ្យជំនួបដែលត្រូវបានគ្រោងទុករវាងមេដឹកនាំទាំង២ ក្នុងរដ្ឋធានី Budapest ប្រទេសហុងគ្រីត្រូវបានលុបចោល។ នេះបើតាមក្រុមមន្ត្រីអាមេរិក។ ជាការឆ្លើយតបទៅនឹងសំណួរពីអ្នកសារព័ត៌មាន
October 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺជាខួបលើកទី៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមានក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចសម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន
October 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ នេះបើតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ក្នុងបទបញ្ជា បានឲ្យដឹងថា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់ បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និង
October 22, 2025 - ព័ត៌មានអន្តរជាតិ
(Reuters)៖ តម្លៃប្រេងបានហក់ឡើងខ្ពស់ ឈានចូលដល់ថ្ងៃទីពីរ នៅថ្ងៃពុធ ទី២២ ខែតុលានេះ ដោយកើនប្រហែល ២ភាគរយ និងជំរុញដោយហានិភ័យនៃការផ្គត់ផ្គង់ ចំពោះមុខក្តីរំពឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក- ចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ វិនិយោគិន បានទម្លាយថាសហរដ្ឋអាមេរិកកំពុងស្វែងរកប្រេងដើម្បីស្តុកទុក ធ្វើជាទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន។ សន្ទស្សន៍តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២៤ដុល្លារ ឬ ២ភាគរយ គឺ ៦២.៥៦ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងព្រឹកថ្ងៃពុធនេះ ខណៈសន្ទស្សន៍តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានឡើងថ្លៃ ១.២០ដុល្លារ ឬ ២.១ភាគរ គឺ ៥៨.៤៤ដុល្លារក្នុងមួយបារ៉ែល។
October 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប។ ពិធីនេះក៏មានការចូលរួមពីលោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham), លោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប
October 22, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពង់ អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានសភាពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 Communications Group.Inc របស់សាធារណៈរដ្ឋប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់អំពីសក្តានុពលរបស់ខេត្ត។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រាប់លោក MAXIM BEHAR និងក្រុមការងារថា ខេត្តកំពង់ស្ពឺ មានសក្តានុពលលើវិស័យការត់ដេរ ឧស្សហកម្ម កសិកម្ម ទេសចរណ៍ ហើយជាងនេះទទួលបានការវិនិយោគពីបរទេសជាច្រើន គ្រប់វិស័យ។ ក្នុងជំនួបនេះ
October 22, 2025 - ព័ត៌មានជាតិ
(ម៉ាឡេស៊ី)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០០នាទីកាលពីព្រឹកមិញនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នៅថ្ងៃនេះផងដែរ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតលើខ្លឹមសារឯកសារសំខាន់ៗមួយចំនួន ដែលជាធាតុចូលក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ សូមគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 22, 2025 - PR
ទីបំផុតចម្ងល់ និងការរង់ចាំរបស់អ្នកទំាងអស់គ្នាត្រូវបានបញ្ចប់ហើយាឈានមកដល់បានទម្លាយការពិតហើយ។ ក្រុម K-pop នារី BABYMONSTER បានសហការជាមួយ Cookies OREO ដ៏ល្បីល្បាញលើពិភពលោក ការនាំមកនូវការសហការដើម្បីផ្តល់ឱ្យអ្នកគាំទ្រនៅទូទាំងពិភពលោកទទួលយកភាពរំភើប និងរីករាយមួយនេះ។ ភាពរំភើបនៅតែបន្ត! ត្រៀមខ្លួនដើម្បីទទួលបានរង្វាន់ដ៏អស្ចារ្យជាមួយ OREO x BABYMONSTER ។ ឥឡូវនេះអ្នកគាំទ្រនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែ។ សូមចុចលីងដើម្បីទស្សនាវីដេអូ៖ https://www.facebook.com/reel/1121628729601639 ទិញដើម្បីឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េប៉ុន្តែភាពសប្បាយរីករាយមិនឈប់នៅត្រឹមនឹងការញុំាតែមួយមុខទេ។ អ្នកគាំទ្រអាចចូលរួមក្នុងសកម្មភាពដ៏រំភើបនិងសប្បាយរីករាយ ជាមួយនឹងឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធន៍ KPOPរបៀបចូលរួមលេង៖ជំហានទី 1៖ ចំណាយ 2,500រៀលក្នុងការទិញនំ OREO x BABYMONSTERជំហានទី 2៖ ស្កែនកូដ
October 22, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃពុធ ទី២២ ខែតុលា បានប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ ជាការសម្រេចចិត្តមួយ ធ្វើឡើង ក្រោយលោកស្រីត្រូវបានតុលាការធម្មនុញ្ញថៃទម្លាក់ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកស្រី Paetongtarn បានបង្ហាញពីបំណងផ្ដួចផ្ដើមធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយមួយរបស់គណបក្សភឿថៃ មុននឹងការបោះឆ្នោតសកលចូលមកដល់។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថាការផ្លាស់ប្ដូរនេះត្រូវតែចាប់ផ្ដើមដោយមិនត្រូវបង្អង់នោះទេ។ ដូច្នេះខ្ញុំសម្រេចចិត្តជ្រើសរើសយកការលាលែងចេញពីតំណែងជាប្រធានបក្ស ដើម្បីបើកផ្លូវឱ្យគណបក្សធ្វើកំណែទម្រង់ និងកសាងភាពរឹងមាំដ៏ខ្លាំងក្លាមួយ»។ លោកស្រី Paetongtarn បន្ថែមថាលោកស្រីនឹងនៅតែបន្តធ្វើជាសមាជិកបក្សភឿថៃ និងជាប្រមុខនៃក្រុមគ្រួសារភឿថៃ ជាមួយការប្ដេជ្ញាចិត្តជួយកសាងយុគសម័យថ្មីរបស់បក្សដែលឈរប្រកៀកស្មា យ៉ាងរឹងមាំជាមួយប្រជាជនថៃ។ ការសម្រេចចិត្តលាលែងពីតំណែងជាមេដឹកនាំបក្សភឿថៃរបស់លោកស្រី Paetongtarn ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញថៃទម្លាក់លោកស្រីចេញពីតំណែង កាលពីខែសីហាកន្លងទៅ ជុំវិញការរំលោភលើក្រមសីលធម៌
October 22, 2025









