Liny Chan
  • ព័ត៌មានជាតិ

    (អូស្ត្រាលី)៖ លោក លី ស៊ីដេត ឧបការីទេសាភិបាល និងជាអគ្គបេឡា ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមសម្ពោធការដាក់បញ្ចូលប្រាក់រៀល ក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិមែលប៊ន ប្រទេសអូស្រ្តាលី ដោយមានការចូលរួមពី លោក Adam Nezval ប្រធានប្រតិបត្តិការសាច់ប្រាក់ និងក្រដាសប្រាក់លក់ដុំ (Head of Wholesale Banknotes & Cash Operations) ប្រចាំប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់នៃក្រុមហ៊ុន Travelex។ កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex ក្នុងការដាក់ឱ្យមានការជួញដូរប្រាក់រៀល

    September 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា លោក ស៉ី ជិនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជំនួយមនុស្សធម៌នូវថវិកាចំនួន ២០លានយ៉ន់ ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធក្នុងជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ កាលចុងខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ ការឱ្យដឹងបែបនេះ របស់លោក មាស សុភ័ណ្ឌ បានធ្វើឡើងនាពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន

    September 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ រយៈពេល៨ខែ ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង៣១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ ទទួលបានចំណូលសរុប ៣១ ០៦៨ ៧៤៣ដុល្លារ ​​ពីមានភ្ញៀវទេសចរបរទេស ចំនួន៦៦៩ ៦១៩នាក់ កើនឡើង២.៧២%។ គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរបរទេស ១៣ ៧៧៩នាក់ បានចូលទស្សនា

    September 1, 2025
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនិតិវិធីច្បាប់ដោយលោក រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានឃាត់រថយន្តខ្នាតយក្សចំនួន៣គ្រឿង កាលពីវេលាម៉ោង ១៨៖៣០នាទីយប់ នៅលើផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយត្រូវសង្ស័យថា ជារថយន្តដឹកអង្ករដំណើបនាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ។ សមត្ថកិច្ចបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០១

    September 1, 2025
  • ព័ត៌មានជាតិ

    (ប៉េកាំង, ប្រទេសចិន)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយ លោករដ្ឋលេខាធិការ ប្រាក់ ដាវីដ និងលោក ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជេីញជួបជាមួយលោកស្រី Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងការត្រៀមបើកទីផ្សារនាំចូលកសិផលកម្ពុជាទៅទីផ្សារប្រទេសចិន នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កុមារកម្ពុជាជាង១.៧លាននាក់ ត្រូវបានកំណត់ថា នឹងជាអ្នក​ទទួលបានប្រយោជន៍ពីការកែលម្អការអប់រំ នៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោក បានអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន នៅ​​ប្រទេស​កម្ពុជានៅថ្ងៃនេះ​។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។ ក្រោម​ជំនួយ​​សហហិរញ្ញប្បទានថវិកាចំនួន១០០លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយ​ឥតសំណងចំនួន៥លានដុល្លារអាម៉េរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយ សម្រាប់ភាពជាដៃគូសម្រាប់​ការរៀនសូត្រតាំងពីវ័យ​ក្មេងខ្ចី (Early Learning Partnership Multi-Donor Trust Fund) គម្រោងនេះនឹង​ជួយ​ពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាន នៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ លើស​ពីនេះ គម្រោងក៏នឹងពង្រីកលទ្ធភាព ទទួលបានសេវាអប់រំកុមារតូច

    September 1, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ អតីតសមាជិកព្រឹទ្ធសភាថៃ លោក Rueangkrai Leekitwattana បានដាក់ញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីប្រើប្រាស់សាលក្រមរបស់តុលាការធម្មនុញ្ញថៃ ដែលដកតំំណែងនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ដើម្បីរំលាយគណបក្សភឿថៃ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod។ លោក Rueangkrai បានអះអាងនៅថ្ងៃទី១ ខែកញ្ញាថារូបលោកបានដាក់ញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតថៃ។ តាមអតីតសមាជិកព្រឹទ្ធសភាថៃរូបនេះ សាលក្រមតុលាការធម្មនុញ្ញមានចំណុចមួយប្រហែលជាអាចពាក់ព័ន្ធនឹងសកម្មភាពរបស់លោកស្រី Paetongtarn ក្នុងនាមជាមេដឹកនាំបក្សភឿថៃ ដែលអាចនឹងត្រូវបានចាត់ទុកថាជាការបំពានលើច្បាប់ស្ដីពីគណបក្សនយោបាយឆ្នាំ២០១៧។ លោក Rueangkra ក៏បានគូសបញ្ជាក់ដែរថាចំណុចខាងលើគួរតែត្រូវបានចាត់ទុកជាភស្តុតាងជាក់ច្បាស់ថាគណបក្សភឿថៃដឹកនាំដោយលោកស្រី Paetongtarn បានប្រព្រឹត្តសកម្មភាពមួយ ដែលអាចត្រូវបានសន្មត់ថាជាសកម្មភាពអរិភាពទៅនឹងប្រព័ន្ធប្រជាធិបតេយ្យនៃរដ្ឋាភិបាលដោយមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ដែលនេះជាការបំពានលើច្បាប់ស្ដីពីគណបក្សនយោបាយ។ តាមលោក Rueangkra គណៈកម្មការរៀបចំការបោះឆ្នោតថៃមិនមានសិទ្ធិអំណាចរំលាយគណបក្សនយោបាយណាមួយឡើយ តែគណៈកម្មការនេះអាចដាក់ញត្តិទាមទារឱ្យតុលាការធម្មនុញ្ញ ដើម្បីចេញសាលក្រមសម្រេចថាតើគួរ ឬមិនគួររំលាយគណបក្សភឿថៃ៕

    September 1, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះត្រូពិច Nongfa បាននាំឱ្យមានទឹកជំនន់ដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលច្រើនទសវត្សរ៍ នៅទូទាំងខេត្ត Phetchabun ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានថៃ The Nation។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានចេញសេចក្តីណែនាំជាសាធារណៈ ដោយបញ្ជាក់ថា តំបន់រងគ្រោះខ្លាំងជាងគេគឺស្រុក Lom Sak ជាទីដែលទន្លេ Pa Sak បានបាក់ច្រាំង។ ទឹកទន្លេហក់ឡើងយ៉ាងលឿន បណ្តាលឱ្យបាក់ទំនប់ជាច្រើន និងជន់លិចផ្លូវទាំងអស់នៅក្នុងស្រុក។ ទឹកជំនន់ភ្លាមៗ បានជន់លិចអគាររដ្ឋាភិបាល រួមទាំងការិយាល័យស្រុក សាលប្រជុំ ប៉ុស្តិ៍នគរបាល និងតុលាការខេត្ត ព្រមទាំងអាជីវកម្ម ផ្សារ និងផ្ទះសម្បែង។

    September 1, 2025
  • ព័ត៌មានជាតិ

    (ចិន)៖ នៅព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ជួបនេះធ្វើឡើងនៅប្រទេសចិន គ្រាដែលសម្តេចមហាបវរធិបតី និងលោក António Guterres អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ និងកិច្ចប្រជុំពាក់ព័ន្ធ៕

    September 1, 2025
  • ព័ត៌មានអន្តរជាតិ

    (កាប៊ុល)៖ ការរញ្ជួយដីកម្រិត ៦រ៉ិចទ័រ បានបណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់ និងរងរបួស នៅប្រទេសអាហ្វហ្កានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Reuters។ អាជ្ញាធរនិយាយថា ការរញ្ជួយដីជម្រៅ ១០គីឡូម៉ែត្រ បានកើតឡើងនៅខេត្ត Kunar ភាគឦសានអាហ្វហ្គានីស្ថាន ខណៈក្រុមសង្គ្រោះកំពុងស្វែងរកអ្នកនៅមានជីវិត តាមគំនរផ្ទះបាក់បែកផ្ទះ។ ក្រសួង​សុខាភិបាល​បានឱ្យដឹងថា តាមរបាយការណ៍​ដំបូង​ ​អ្នក​ស្លាប់មាន​ចំនួន ៣០នាក់​នៅ​ក្នុង​ភូមិ​តែ​មួយប៉ុណ្ណោះ ហើយមាននៅ​ទីតាំងផ្សេងទៀត​។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Sharafat Zaman បាននិយាយថា ចំនួនអ្នកស្លាប់ និងរបួសមានច្រើន ប៉ុន្តែដោយសារកន្លែងខ្លះពិបាកទៅដល់។ អ្នករបួសរាប់រយនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយតួលេខទំនងជាកើនឡើង។ ក្រុមសង្គ្រោះកំពុងធ្វើការនៅក្នុងស្រុកជាច្រើន នៃខេត្ត Kunar

    September 1, 2025