Liny Chan
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ គណបក្សភឿថៃ នៅថ្ងៃពុធ ទី៣ ខែកញ្ញា បាននិយាយថានាយករដ្ឋមន្ត្រីស្ដីទី លោក Phumtham Wechayachai បានស្នើលិខិតមួយដើម្បីស្នើឱ្យព្រះមហាក្សត្រថៃយល់ព្រមរំលាយរដ្ឋសភា បើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការប្រកាសទទួលស្គាល់របស់គណបក្សភឿថៃ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនថៃ (People’s Party) នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានសម្រេចចិត្តគាំទ្រគណបក្សភូមិចៃថៃ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដែលនេះមានន័យថាគណបក្សប្រឆាំងធំជាងគេ បំផុតរបស់ថៃមួយនេះគាំទ្រលោក Anutin Charnvirakul ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ នៅឯសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ លោក Natthaphong Ruengpanyawut ជាមេដឹកនាំបក្សប្រជាជនថៃ គណបក្សរបស់លោកបានឯកភាពលើការគាំទ្រលោក Anutin ជាបេក្ខភាពនាយករដ្ឋមន្ត្រី។

    September 3, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ គណបក្សប្រជាជនថៃ (People’s Party) នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានសម្រេចចិត្តគាំទ្រគណបក្សភូមិចៃថៃ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដែលនេះមានន័យថាគណបក្សប្រឆាំងធំជាងគេ បំផុតរបស់ថៃមួយនេះគាំទ្រលោក Anutin Charnvirakul ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Natthaphong Ruengpanyawut ជាមេដឹកនាំបក្សប្រជាជនថៃ បានប្រកាសពីការសម្រេចចិត្តខាងលើនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន។ តាមលោក Natthaphong គណបក្សរបស់លោកបានឯកភាពលើការគាំទ្រលោក Anutin ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ដោយបក្សប្រជាជនថៃមានអាសនៈក្នុងរដ្ឋសភា ១៤៣អាសនៈ ការគាំទ្ររបស់បក្សប្រឆាំងនេះនឹងផ្ដល់ឱ្យលោក Anutin និងគណបក្សភូមិចៃនឹងមានសំឡេងភាគច្រើននៅរដ្ឋសភា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) រួមមាន៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិ ឆ្ពោះទៅ ខេត្តពោធិ៍សាត់ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។ គួរបញ្ជាក់ផងដែរថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) ខាងលើនេះគឺ

    September 3, 2025
  • ព័ត៌មានជាតិ

    (ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៉ី បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា នៅក្បែរសាកលវិទ្យាល័យធំចំនួន ២ ក្នុងទីក្រុង Bandung ដោយនិស្សិត និងអាជ្ញាធរនិយាយថា កាន់តែបន្ថែមភាពតានតឹងលើបាតុកម្ម ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ៨នាក់រួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ ២០២៥។ តាមការបង្ហោះលើបណ្តាញសង្គម Instagram អាជ្ញាធរបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើហ្វូងមនុស្ស នៅក្បែរសាកលវិទ្យាល័យ Islamic University of Bandung (UNISBA) និងសាកលវិទ្យាល័យ Pasundan ចម្ងាយជាង ១៤០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីហ្សាការតា។ និស្សិតសាកលវិទ្យាល័យ Pasundan

    September 2, 2025
  • ព័ត៌មានជាតិ

    (ខាទុំ)៖ កាលពីថ្ងៃចន្ទ ទី១ ខែសីហា ក្រុមឧទ្ទាមនៅស៊ូដង់ បានឱ្យដឹងថា មនុស្សយ៉ាងហោច១០០០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះរអិលបាក់ដីដ៏អាក្រក់ ដែលបានលេបត្របាក់ភូមិមួយទាំងស្រុង នៅតំបន់ជួរភ្នំ Marra ភាគខាងលិចប្រទេសអាហ្រ្វិកមួយនេះ ដោយបន្សល់ទុកមនុស្សតែម្នាក់គត់ នៅរស់រានមានជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ក្រុមឧទ្ទាម Sudan Liberation Movement/Army បាននិយាយថា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា បន្ទាប់ពីភ្លៀងបានធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា។ ក្រុមឧទ្ទាមនេះ ដែលគ្រប់គ្រងតំបន់ខាងលើ ស្ថិតក្នុងតំបន់ Durfur របស់ស៊ូដង់ បានដង្ហោយសុំឱ្យអង្គការសហប្រជាជាតិ ក៏ដូចជាទីភ្នាក់ងារមនុស្សធម៌ដទៃទៀត ជួយដល់កិច្ចប្រឹងប្រែងទាញយកសាកសពជនរងគ្រោះ

    September 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ផ្ទុះការវែកញែកយ៉ាងច្រើន ករណីឃាត់រថយន្តដឹកអង្ករដំណើប នាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ដោយចោទប្រកាន់ថាអង្ករដំណើបទាំងនោះជារបស់ថៃ និងចោទថាមន្ត្រីកម្ពុជាខ្វះមនសិការជាតិនិយមផងដែរនោះ, នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អង្ករដំណើបជាង៨០តោននោះ គឺជាអង្កររបស់ប្រទេសឡាវ នាំចូលមកម្ពុជា មិនមែនជារបស់ប្រទេសថៃឡើយ។ លោករដ្ឋមន្ត្រីប្រតិភូបញ្ជាក់ថា «អង្ករដំណើបទាំងអស់នោះ គឺនាំចូលពីឡាវ ហើយមានបង់ពន្ធ ដូចមានលិខិតបញ្ជាក់ជូន»។ ជាមួយគ្នានេះ លោកអគ្គនាយកបានសំណូមដល់បងប្អូន អ្នកប្រើប្រាស់បណ្តាញសង្គម សូមពិចារណា និងស្វែងរកការពិតឱ្យបានច្បាស់លាស់ មុននឹងបញ្ចេញមតិនានា ដែលប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

    September 2, 2025
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖​ នៅរយៈពេល ២ថ្ងៃចុងក្រោយនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម បានផ្ទុះការវែកញែកយ៉ាងច្រើន ករណីឃាត់រថយន្តដឹកអង្ករដំណើប ដែលនាំចូលមកកម្ពុជា តាមច្រកព្រំដែនកំពង់ស្រឡៅ ក្នុងខេត្តព្រះវិហារ ហើយត្រូវបានសមត្ថកិច្ចឃាត់ ដោយសង្ស័យថាគ្មានច្បាប់អនុញ្ញាត។ ប្រជាពលរដ្ឋមួយចំនួន ហាក់មានអារម្មណ៍ភ្ញាក់ផ្អើល នៅពេលឃើញការនាំចូលអង្ករមកកម្ពុជា ព្រោះយល់ថា កម្ពុជាអាចផលិតអង្ករបានលើសតម្រូវ ហើយអាចនាំចេញបានថែមទៀត ចុះហេតុអ្វីចាំបាច់នាំចូលពីប្រទេសផ្សេង? លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីប្រទេសឡាវ វៀតណាម និងថៃ ប៉ុន្តែក្នុងចំណោមប្រទេសទាំង៣នេះ ការនាំចូលពីប្រទេសឡាវមានច្រើន ដោយសារឡាវដាំដុះអង្ករដំណើបច្រើន និងមានគុណភាពល្អជាងអង្ករដំណើបរបស់វៀតណាម ចំណែកឯថៃ វិញនាំចូលតិចតួច ព្រោះថៃក៏មានតម្រូវការអង្ករដំណើបច្រើន

    September 2, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ​តឹក ទត់ ​អាយុ៥៨​ឆ្នាំ ​កើត​នៅ​ភូមិ​​នគរ​ក្រៅ ​សង្កាត់​គោក​ចក ​ក្រុង​សៀមរាប​ កំពុង​​បន្ត​រស់​នៅ​ក្នុង​ទឹក​ ដី​នៃ​ភូមិ​កំណើត​របស់​គាត់ រហូត​មក​ដល់​សព្វ​ថ្ងៃ​​​។​​ បច្ចុប្បន្ន​​ គាត់​ជា​អ្នក​ឆ្លាក់​ក្បាច់ ​​​នៅ​ប្រាសាទ​ជម ជាប្រាសាទមួយ ក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែល​ចម្លាក់ក្បាច់មួយចំនួន មានការខូចខាតទៅ​ហើយ ឱ្យលេច​ចេញ​ជា​រូប​រាង​សិល្បៈ​លើ​ថ្ម​ឡើង​វិញ​ ​ដើម្បី​រក្សា​មរតកដែល​បន្សល់​ទុក​​ពី​ដូនតា​ខ្មែរ ​​ឱ្យ​បាន​គង់វង្ស​តទៅ​មុខ​ទៀត​។​ លោក ​តឹក ទត់ ​បានឱ្យ​ដឹង​ថា គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ឆ្លាក់​ក្បាច់​ចម្លាក់​នៅ​លើ​ថ្ម ​នៅ​តាម​ការ​ដ្ឋាន​ជួសជុល​ប្រាសាទ​បុរាណរយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​។​ លោក​បាន​ចូល​ធ្វើការ​ជា​អ្នក​ជួសជុល​ប្រាសាទ​បុរាណ ​ដំបូង​ជាមួយក្រុមការងារនៃ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់ការអភិរក្សអង្គរ Japanese Government Team for Safeguarding

    September 2, 2025
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរឆ្លងព្រំដែនចូលក្នុងទឹកដីចិនហើយ នៅព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ដើម្បីចូលរួមក្នុងពិធីព្យុហយាត្រាយោធា ក្នុងទីក្រុងប៉េកាំង នាឱកាសប្រារព្ធខួបនៃការចុះចាញ់របស់ជប៉ុននៅក្នុងសង្រ្គាមលោកលើកទី២ ដែលចិនហៅថាជាទិវាជ័យជម្នះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមកាសែតកូរ៉េខាងជើង Rodong Sinmun លោក គីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ហើយបានឆ្លងព្រំដែនចូលទៅក្នុងទឹកដីចិននៅព្រឹកថ្ងៃអង្គារនេះ។ លោក គីម ត្រូវបានរំពឹងថានឹងបង្ហាញវត្តមាននៅឯពិធីព្យុហយាត្រាយោធាដ៏សម្បើមមួយក្នុងទីក្រុងប៉េកាំង នៅថ្ងៃពុធ ទី៣ ខែកញ្ញា ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំបរទេសដទៃទៀតរួមមានលោកប្រធានាធិបតីរុស្ស៉ី

    September 2, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ តុលាការធម្មនុញ្ញថៃបានចេញសាលក្រមរំលាយគណបក្សនយោបាយចំនួន ១១១ ក្នុងនោះភាគច្រើនជាគណបក្សគាំទ្រប្រជាធិបតេយ្យ។ តុលាការមួយនេះបានរំលាយគណបក្សចំនួន៣ ដែលត្រូវបានបង្កើត ឬមានទំនាក់ទំនងជាមួយលោក Thaksin ក្នុងនោះរួមានគណបក្ស Thai Rak Thai ក្នុងឆ្នាំ២០០៧ និងគណបក្ស People’s Power Party នៅឆ្នាំ២០០៨ ក្រោមបទចោទថាគណបក្សទាំង២នេះលួចបន្លំសន្លឹកឆ្នោត។ នៅឆ្នាំ២០០៩ គណបក្ស Thai Raksa Chart ជាគណបក្សមួយមានទំនាក់ទំនងជាមួយលោក Thaksin ត្រូវបានតុលាការធម្មនុញ្ញរំលាយចោលសម្រាប់ការធ្វើសកម្មភាព មានចរិតបង្កអរិភាពចំពោះរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បន្ទាប់ពីបក្សនេះបានតែងតាំងព្រះនាងម្ចាស់ម្នាក់សម្រាប់តំណែងជានាយករដ្ឋមន្ត្រី។ ក្នុងឆ្នាំ២០២០ គណបក្ស Future Forward ត្រូវបានរំលាយក្រោមបទ

    September 2, 2025