- Liny Chan
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ ព្រះអង្គម្ចាស់ Alwaleed bin Khaled bin Talal Al Saud ដែលត្រូវបានគេស្គាល់ថាជា «Sleeping Prince» របស់អារ៉ាប៊ីសាអូឌីត បានសោយទិវង្គតហើយក្នុងព្រះជន្ម ៣៦ ព្រះវស្សា កាលពីថ្ងៃសៅរ៍ ទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីទ្រង់បានសន្លប់អស់រយៈពេលជិត ២០ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥។ ព្រះអង្គម្ចាស់បានសន្លប់តាំងពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយនៅទីក្រុងឡុងដ៍ កាលពីឆ្នាំ ២០០៥ នៅពេលដែលព្រះអង្គមានព្រះជន្មត្រឹមតែ
July 21, 2025 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ព្យុះបានបក់បោកលើភាគខាងត្បូងប្រទេសចិន នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ដោយជំរុញឱ្យមានការព្រមានពីគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី មួយថ្ងៃបន្ទាប់ពីព្យុះទីហ្វុង Wipha វាយប្រហារលើទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្លៀងធ្លាក់ខ្លាំងវាយប្រហារលើទីក្រុង Yangjiang, Zhanjiang និងទីក្រុង Maoming នៃខេត្ត Guangdong ស្ថិតនៅភាគខាងត្បូងប្រទេសចិន ក្រោយព្យុះទីហ្វុង Wipha បក់បោកលើទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយនាំមកជាមួយខ្យល់បក់ខ្លាំងដែលបានធ្វើឱ្យដើមឈើជាច្រើនដួលរលំ ជើងហោះហើរ ត្រូវបានពន្យារពេល និងបង្ខំឱ្យមនុស្សជិត២៨០នាក់ ត្រូវស្នាក់នៅទីជម្រកបណ្ដោះអាសន្ន។ អាជ្ញាធរឧតុនិយមចិន បាននិយាយថាព្យុះទីហ្វុង Wipha បានថមថយឥទ្ធិពលក្លាយទៅជាព្យុះត្រូពិកមួយ ហើយនឹងរំកិលទៅកាន់តំបន់ឆ្នេរនៃខេត្ត Guangdong និងឆ្ពោះទៅកាន់វៀតណាម។
July 21, 2025 - បច្ចេកវិទ្យា
ពិតជាពិសេស និងជោគជ័យខ្លាំងមែនទែនជាមួយចំនួនកក់ទុកដ៏ច្រើនលើសលប់! ត្រឹមតែរយៈពេល 3 ថ្ងៃដែលក្រុមហ៊ុនស្មាតហ្វូន OPPO ប្រកាសឲ្យអតិថិជនទូទាំងប្រទេសធ្វើការ Pre-order នូវស្មាតហ្វូន AI ស៊េរីថ្មី OPPO Reno14 Series 5G ។ ឥឡូវក្រឡេកមកមើលថ្ងៃបើកលក់ដំបូង ឬ First Sale របស់ OPPO Reno14 Series 5G កាលពីម្សិលមិញវិញម្តងថាមានអ្វីពិសេសបានជាម្នាក់ៗនាំគ្នាសម្រុកទៅផ្សារទំនើប AEON MALL Sensok យ៉ាងច្រើនកុះករបែបនេះ? បើតាមព័ត៌មានផ្លូវការ កាលពីម្សិលមិញនេះគឺជាថ្ងៃបើកលក់ដំបូងរបស់ស្មាតហ្វូន OPPO Reno14
July 20, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងបញ្ជាក់ថា ទោះបីកម្ពុជា-ថៃ មានជម្លោះព្រំដែនជាមួយគ្នាក្តី តែចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា តាមជើងហោះហើររបស់ប្រទេសថៃ នៅតែដំណើរការធម្មតា និងមានកំណើនគួរឱ្យគត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៥នេះ។ លោក ជា អូន ថ្លែងបញ្ជាក់ឱ្យដឹងដូច្នេះក្នុងឱកាសសម្ពោធជើងយន្តហោះហើរលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ លោកបន្ថែមថា ទោះបីជាប្រទេសថៃ បានបិទការធ្វើដំណើរតាមផ្លូវគោកចូលកម្ពុជា តែប្រទេសថៃមិនអាចបិទជើងហោះហើរចូលប្រទេសកម្ពុជាបាននោះទេ ព្រោះប៉ះពាល់ដល់ច្បាប់អន្តរជាតិ។ លោក ជា អូន បានថ្លែងដូចនេះថា «តាមផ្លូវគោកមានការបិទពីភាគីថៃ មិនមែនបិទខាងយើងនោះទេ
July 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (GPSF) បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤០២គម្រោងហើយ ខណៈដែលពេញមួយឆ្នាំ២០២៤ បានអនុម័ត ៤១៤គម្រោងនោះទេ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន
July 18, 2025 - ព័ត៌មានជាតិ
(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានព្រមានថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងរាតត្បាតក្នុងប្រទេស ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ ២០២៥។ វៀតណាម នៅក្នុងឆ្នាំនេះ បានរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន ៥១៤ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ២៨ ក្នុងចំណោម ៣៤ទូទាំងប្រទេស ដោយបន្ថែមថា អាជ្ញាធរបានសម្លាប់ជ្រូកមានមេរោគជាង ៣០ ០០០ក្បាល។ រដ្ឋាភិបាលគូសបញ្ជាក់ថា «ការកើនឡើងនៃជំងឺប៉េស្តជ្រូក ជះផលអវិជ្ជមានដល់ឧស្សាហកម្មចិញ្ចិមជ្រូក ការផ្គត់ផ្គង់ស្បៀង និងបរិស្ថាន»។ កាលពីឆ្នាំ ២០២៣ វៀតណាម បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងក្នុងស្រុក សម្រាប់ជំងឺប៉េស្តជ្រូកអាហ្រ្វិក ប៉ុន្តែក្រុមមន្ត្រីនិយាយថា
July 18, 2025 - ព័ត៌មានជាតិ
(ម៉ានីល)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានការចែកចាយតៗគ្នា លើបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពមួយចំនួនរបស់អតីតប្រធានាធិបតីនៃប្រទេសហ្វីលីពីន គឺលោក Rodrigo Duterte ស្ថិតនៅឯមន្ទីរពេទ្យ និងមានរូបរាងស្គមរីងរៃខ្លាំងមែនទែនសល់តែឆ្អឹង ប៉ុន្តែក្រោយការពិនិត្យផ្ទៀងផ្ទាត់ច្បាស់លាស់ តាមពិតទៅ រូបភាពទាំងអស់នោះ សុទ្ធតែរូបក្លែងក្លាយដែលត្រូវបានកាត់ត និងប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ប៉ុណ្ណោះ។ ក្នុងចំណោមនោះ មានរូបភាពមួយបង្ហាញឱ្យឃើញ លោក Duterte ស្លៀកខោខ្លីពាក់អាវវាលក្លៀក កាន់កែវមួយអង្គុយលើរទេះរុញ នៅក្នុងមន្ទីរពេទ្យ ហើយមានរូបរាងស្គមយ៉ាងខ្លាំង សល់តែស្បែកដណ្តប់ឆ្អឹង។ រូបភាពនោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បង្ហាញភាពភ្ញាក់ផ្អើលនិងជឿថាវាជារូបពិត ហើយពួកគេក៏នាំគ្នាបង្ហាញក្តីអាណិតអាសូរ និងជូនពរ លោក Duterte ឱ្យឆាប់មានសុខភាពល្អឡើងវិញ។ ក្រៅពីនេះ
July 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងជំរុញការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ ខាងមុខ ។ ចំពោះសភាពការណ៍ផ្សេងៗ គឺរង់ចាំស្ដាប់ការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីគណៈកម្មការជ្រើសរើសប្រភេទកីឡា និងអត្តពលិកត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ បានជួបប្រជុំពិភាក្សាជាមួយសហព័ន្ធកីឡាជាតិ នៅថ្ងៃទី១៨ ខែកក្កដានេះ ស្របតាមការយកចិត្តទុកដាក់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ប្រកបដោយតម្លាភាព
July 18, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បានឱ្យដឹងថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆយរកឃើញថាមាន ជំងឺសសៃឈាមវ៉ៃនដែលបណ្ដាលឱ្យជើងរបស់លោកហើម និងស្នាមជាំលើដៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដោយអានលិខិតមួយពីគ្រូពេទ្យរបស់លោក ត្រាំ នៅឯសន្និសីទសារព័ត៌មានបាននិយាយថាជើងរបស់លោក ត្រាំ ហើម ដោយសារជំងឺសរសៃឈាមវ៉ែន។ ក្រោយការបញ្ជាក់របស់លោកស្រី Leavitt សេតវិមានបានផ្ដល់ព័ត៌មានបន្ថែមថាជើងរបស់លោក ត្រាំ ហើមដោយសារតែជំងឺសសៃឈាមវ៉ែន ដែលបណ្ដាលមកពីឈាមត្រឡប់ពីជើងទៅបេះដូងវិញមិនគ្រប់គ្រាន់។ ជំងឺនេះតែងតែកើតឡើងជាធម្មតាលើមនុស្សមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ។ លោក ត្រាំ បច្ចុប្បន្ន មានអាយុ៧៩ឆ្នាំ។
July 18, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ ជើងយន្តហោះហើរលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន បានចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាវេលាម៉ោង៧៖៥០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយផ្ទុកអ្នកដំណើរពេញយន្តហោះ។ ព្រឹត្តិការណ៍សម្ភោធជើងហោះហើរត្រង់លើកដំបូងរវាងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងទីក្រុងសិនជិន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន (ទីក្រុង ប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន) ត្រូវបានរៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយមានការបាញ់ទឹក ដើម្បីអបអរទទួលស្វាគមន៍ ពីសំណាក់លោ ជា អូន រដ្ឋលេខាធិការប្រចាំ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។ ខេត្តសៀមរាប
July 18, 2025









