- Liny Chan
- ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បានឱ្យដឹងថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆយរកឃើញថាមាន ជំងឺសសៃឈាមវ៉ៃនដែលបណ្ដាលឱ្យជើងរបស់លោកហើម និងស្នាមជាំលើដៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដោយអានលិខិតមួយពីគ្រូពេទ្យរបស់លោក ត្រាំ នៅឯសន្និសីទសារព័ត៌មានបាននិយាយថាជើងរបស់លោក ត្រាំ ហើម ដោយសារជំងឺសរសៃឈាមវ៉ែន។ ក្រោយការបញ្ជាក់របស់លោកស្រី Leavitt សេតវិមានបានផ្ដល់ព័ត៌មានបន្ថែមថាជើងរបស់លោក ត្រាំ ហើមដោយសារតែជំងឺសសៃឈាមវ៉ែន ដែលបណ្ដាលមកពីឈាមត្រឡប់ពីជើងទៅបេះដូងវិញមិនគ្រប់គ្រាន់។ ជំងឺនេះតែងតែកើតឡើងជាធម្មតាលើមនុស្សមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ។ លោក ត្រាំ បច្ចុប្បន្ន មានអាយុ៧៩ឆ្នាំ។
July 18, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ ជើងយន្តហោះហើរលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន បានចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាវេលាម៉ោង៧៖៥០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយផ្ទុកអ្នកដំណើរពេញយន្តហោះ។ ព្រឹត្តិការណ៍សម្ភោធជើងហោះហើរត្រង់លើកដំបូងរវាងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងទីក្រុងសិនជិន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន (ទីក្រុង ប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន) ត្រូវបានរៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយមានការបាញ់ទឹក ដើម្បីអបអរទទួលស្វាគមន៍ ពីសំណាក់លោ ជា អូន រដ្ឋលេខាធិការប្រចាំ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។ ខេត្តសៀមរាប
July 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីបដិសេធចំពោះការដែលពេលថ្មីៗនេះមានបុគ្គល ឬក្រុមខិលខូចនៅតែបន្តប្រើប្រាស់ឈ្មោះ និងរូបភាព លោក ហេង សួរ រដ្ឋមន្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតគណនីតេឡេក្រាមក្លែងក្លាយឈ្មោះថា «HENG_SourCEO» (@HENG_SourCEO) និងយករូបភាព លោករដ្ឋមន្ដ្រី មកប្រើជារូបប្រូហ្វាល់តេឡេក្រាម ដោយបង្កើត ក្រុមតេឡេក្រាមឈ្មោះ «OCIC CLUB INVESTMENT COMPANY» ក្នុងចេតនាបោកប្រាស់សាធារណជន ឱ្យយល់ថាជារបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការិយាល័យអ្នកនាំពាក្យ
July 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (GPSF) បានថ្លែងបញ្ជាក់ប្រាប់ទៅអ្នកវិនិយោគិននៅកម្ពុជាថា ពន្ធ ៣៦% ដែលអាមេរិកដាក់មកកម្ពុជា មិនមែនជាពន្ធបដិការចុងក្រោយនោះទេ សូមអ្នកវិនិយោគទាំងអស់ កុំភ័យទៅណា នៅឱ្យស្ងៀម ត្រូវជឿជាក់លើរាជរដ្ឋាភិបាល នៅខែសីហា ខាងមុខ និងមានពន្ធបដិកាថ្មី។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ និងមានការចូលរួមពីលោក Derek
July 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងរឿងដែរទាហានថៃ ៣នាក់ បានរងរបួសអំឡុងប្រតិបត្តិការល្បាតដោយសារតែជាន់គ្រាប់មីន នៅតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា, លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងចោទសួរទៅភាគីថៃថា «តើការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀម គ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទេីបដឹងច្បាស់»។ មេស៉ីម៉ាក់កម្ពុជា លោក ហេង រតនា បានបញ្ជាក់លើកឡើងថា «បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជេីងម្នាក់ និងរបួស២នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះ ភាគីសៀមខ្លះបានបញ្ជាក់ថា គ្រាប់មីនចាស់សំណល់សង្គ្រាម មានក្រុមខ្លះថាជាគ្រាប់មីនទេីបដាក់ថ្មី ដោយសារដីនោះបានបោសម្អាតមីនរួចហេីយ។មានអ្នកសារព័ត៌មានខ្លះបានសួរមកខ្ញុំឱ្យធ្វេីការបកស្រាយ! ខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញថា ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀម មែននោះ ដូចនេះករណីគ្រាប់មីនចាស់
July 18, 2025 - ព័ត៌មានជាតិ
(បាងកក)៖ សម្ដេចព្រះសង្ឃរាជថៃ បានអំពាវនាវឱ្យរដ្ឋាភិបាលថៃចាត់វិធានការសកម្មភាពប្រឆាំងនឹងព្រះសង្ឃដែលបានប្រព្រឹត្តខុសធម៌វិន័យ បន្ទាប់ពីផ្ទុះរឿងអាស្រូវ ផ្លូវភេទរវាងស្ត្រីម្នាក់ និងព្រះសង្ឃជាច្រើនអង្គ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ The Nation។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា លោក Phumtham Wechayachai ជាឧបនាយករដ្ឋមន្ត្រី និងបច្ចប្បន្នជានាយករដ្ឋមន្ត្រីស្ដីទី បានជួបសម្ដេចព្រះសង្ឃរាជថៃ ហើយបន្ទាប់ពីជំនួបនោះ លោក Phumtham បានប្រាប់ក្រុមអ្នកសារព័ត៌មានថាសម្ដេចព្រះសង្ឃរាជ បានជំរុញឱ្យរដ្ឋាភិបាល និងប្រជាជនថៃទាំងអស់រួមគ្នាដើម្បីការពារ ព្រះពុទ្ធសាសនា។ តាមលោក Phumtham សម្ដេចព្រះសង្ឃរាជថៃបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការមិនលើកលែងឱ្យសង្ឃជាន់ខ្ពស់ដែលប្រព្រឹត្តខុសធម៌វិន័យដាច់ខាត។ គួរបញ្ជាក់ថា ប៉ូលិសនៅក្នុងប្រទេសថៃ នៅក្នុងសប្ដាហ៍នេះ បានឃាត់ខ្លួនស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានដើរទាក់ព្រះសង្ឃថៃដើម្បីរួមភេទ ហើយគំរាមទារលុយ រាប់ម៉ឺនដុល្លារ បើមិនចង់ឱ្យរូបគេទម្លាយរឿងអាស្រូវ។
July 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ អញ្ជើញចូលព្រះបរមរាជវាំង ដើម្បីក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេចបានក្នុងការចុះបញ្ជីបូជនីយដ្ឋានចងចាំ នៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំលើកទី៤៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុងប៉ារីស ប្រទេសបារាំង គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិនិត្យ ពិភាក្សា និងសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម
July 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ ផ្លែទុរេន ទូដំបូង របស់ប្រទេសកម្ពុជា ដែលមានទម្ងន់ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារ និងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការនាំចេញផ្លែទុរេនរបស់កម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីវេចខ្ចប់ផ្លែទុរេន នាំចេញទៅទីផ្សាប្រទេសចិន។ ជាមួយនឹងមោទនភាពនេះ តំណាងក្រុមហ៊ុន
July 17, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារស្រាវជ្រាវ និងបង្រ្កាលើបទល្មើស (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) Online Scams និងបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំងអស់ ត្រូវស្រាវជ្រាវបង្រ្កាបឱ្យបាននូវរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្ដមសេនីយ៍ត្រី បានផ្សព្វផ្សាយនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរកម្ពុជា ស្តីពីការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដល់សមាជិកអង្គប្រជុំរួចមក។ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន
July 17, 2025 - ព័ត៌មានអន្តរជាតិ
(ដាម៉ាស)៖ រដ្ឋាភិបាលស៊ីរី បានប្រកាសថាកងទ័ពរបស់ខ្លួនបានចាប់ផ្ដើមដកចេញពីទីក្រុង Sweida ហើយ នៅថ្ងៃពុធ ទី១៦ ខែកក្កដា បន្ទាប់ពីការវាយប្រហារតាម ផ្លូវអាកាសជាបន្តបន្ទាប់របស់អ៉ីស្រាអែលលើរដ្ឋធានីដាម៉ាស និងការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យកងទ័ពស៊ីរីដលចេញពីទីក្រុងភាគខាងត្បូងមួយនេះដែលមាន ជនជាតិ Druze ភាគច្រើនរស់នៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៉ីស្រាអែល និងកំពុងព្យាយាមស្ដារទំនាក់ទំនងឡើងវិញជាមួយស៊ីរី បាននិយាយថាកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ដើម្បីស្ដារភាពស្ងប់ស្ងាត់ក្នុងតំបន់។ រដ្ឋាភិបាលស៊ីរីបានប្រកាសពីបទឈប់បាញ់ថ្មីមួយនៅក្នុងទីក្រុង Sweida ដែលនឹងនាំមកនូវការបញ្ឈប់ប្រតិបត្តិការយោធា ក្នុងទីក្រុង មួយនេះ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ហិង្សាដែលអង្គការតាមដានស្ថានការណ៍សង្រ្គាមបាននិយាយថាបានសម្លាប់មនុស្សជាង ៣៥០នាក់ ចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុន មក។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិស៊ីរី បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពស៊ីរីបានចាប់ផ្ដើមដកចេញពីទីក្រុង Sweida ជាការអនុវត្តតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងមួយ
July 17, 2025









