Liny Chan
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ប៉ូលិសនៅក្នុងប្រទេសថៃ បានឃាត់ខ្លួនស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានដើរទាក់ព្រះសង្ឃថៃដើម្បីរួមភេទ ហើយគំរាមទារលុយរាប់ម៉ឺនដុល្លារ បើមិនចង់ឱ្យរូបគេ ទម្លាយរឿងអាស្រូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។ រឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងព្រះសង្ឃខាងលើកំពុងអង្រួនវិស័យពុទ្ធសាសនានៅក្នុងប្រទេសថៃ និងជំរុញឱ្យមានការចោទសួរថាតើគេគួរតែពិនិត្យឡើងវិញលើច្បាប់គ្រប់គ្រងសហគមន៍ សង្ឃដែរឬទេ? តាមប៉ូលិសថៃ យ៉ាងហោចមានព្រះចៅអធិការ និងមន្ត្រីសង្ឃជាន់ខ្ពស់ ៩អង្គ មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទជាមួយស្ត្រីម្នាក់ឈ្មោះ Wilawan Emsawat ឬមានរហ័ស្សនាមថា Golf មានអាយុ៣៥ឆ្នាំ។ នាង Golf ត្រូវបានប៉ូលិសថៃចាប់ខ្លួននៅក្នុងផ្ទះដ៏ប្រណិតមួយ នៅក្នុងទីក្រុង Nonthaburi បន្ទាប់ពីប៉ូលិសរកឃើញភស្តុតាងថាព្រះសង្ឃមួយអង្គបានផ្ទេរប្រាក់ជាង ១០ ០០០ដុល្លារ យកចេញពីគណនីរបស់វត្តព្រះសង្ឃអង្គនេះ ចូលទៅក្នុងគណនីធនាគាររបស់នាង Golf។ នាង Golf ត្រូវបានចាប់ខ្លួនពីបទគំរាមយកលុយ

    July 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។ ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ត្រាស់បង្គាប់ដាក់វិន័យ លោក សុច សុផាន់ណារ៉ាដោយបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា នៃក្រសួងយុត្តិធម៌។ ព្រះរាជក្រឹត្យត្រាស់បង្គាស់ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 17, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ មេបញ្ជាការភូមិភាគ២របស់ថៃ លោកឧត្តមសេនីយ៍ Boonsin Padklang បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៦ ខែកក្កដាថាទាហានថៃ៣នាក់ បានរងរបួសអំឡុងប្រតិបត្តិការ ល្បាតដោយសារតែជាន់គ្រាប់មីន។ នេះបើតាមកាសែតថៃ Khaosod។ តាមលោក Boonsin Padklang ទាហានថៃទាំង៣នាក់ខាងលើត្រូវបានបញ្ជូនចេញពីមូលដ្ឋានប្រតិបត្តិការ Morakot ឆ្ពោះទៅកាន់ភ្នំលេខ ៤៨១ ស្ថិតនៅបណ្ដោយព្រំដែនកម្ពុជា និងថៃ ក្នុងខេត្ត Ubon Ratchathani។ ហេតុការណ៍ជាន់គ្រាប់មីននេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ នៅត្រង់ចំណុចកូអរដោនេ WA 220 86 ដែលជាអតីតសមរភូមិសង្រ្គាម ខណៈគ្រាប់មីនមួយចំនួននៅតែបន្តកប់នៅក្រោមដី ដោយពិបាកនឹងស្វែងរក និងបំផ្ទុះចោល។ គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះមីនខាងលើមានទាហានថៃម្នាក់ក្នុងចំណោមទាំង៣នាក់ខាងបានបាត់បង់ជើងម្ខាង

    July 17, 2025
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ទឹកទន្លេមេគង្គក្នុងឆ្នាំ២០២៥ មកដល់ពេលនេះ បានហក់ឡើងកម្ពស់ ១០ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២៤ ជាង៣ម៉ែត្រ បើប្រៀបធៀបពេលវេលាដូចគ្នា។ ប្រការនេះធ្វើឲ្យរដ្ឋបាលខេត្តមានការព្រួយបារម្ភ និងធ្វើការផ្សព្វផ្សាយផែនការត្រៀមបម្រុងដើម្បីឆ្លើយតបគ្រោះមហន្តរាយក្នុងឆ្នាំនេះ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលសន្និសីទសាលាខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត នៃការអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងប្រជុំផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុង ឆ្លើយតបគ្រោះមហន្តរាយ ឆ្នាំ២០២៥ ដោយវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។

    July 16, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងជាអ្នកមានតួនាទីជាអ្នកបកប្រែភាសាថៃជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកឆ្លើយតបទៅកាន់លោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ដែលនិយាយទាំងងងើលថា សម្តេចតេជោ ហ៊ុន សែន គ្មានតម្លៃ។ លោក ឃ្លាំង ហួត ចោទសួរទៅកាន់នាយករដ្ឋមន្ត្រីស្តីទីថៃថា តើលោកនៅចាំបានទេ ថ្ងៃទី១៥ ខែមិថុនា លោកធ្លាប់អមនាយករដ្ឋមន្ត្រី ផែថង ថាន រង់ចាំអស់ពេល៤ម៉ោង សុំចរចាជាមួយសម្តេចតេជោ ហ៊ុន សែន, នេះបញ្ជាក់ថា

    July 16, 2025
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ ប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី១៦ ខែកក្កដានេះ គ្រូបង្រៀនម្នាក់ និងម្តាយសិស្សវិទ្យាល័យមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនសម្រាប់ការលួចចូលក្នុងសាលា ដើម្បីលួចយកឯកសារប្រឡង។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ ពីបទលួចចូលវិទ្យាល័យក្នុងទីក្រុង Andong ចម្ងាយប្រហែល ២៧៩គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល នៅម៉ោងប្រហែល ១រំលងអាធ្រាតថ្ងៃទី៤ ខែកក្កដា ដើម្បីលួចឯកសារប្រឡង បង្កឱ្យមានការភ្ញាក់ផ្អើល និងឈានទៅដល់ការចាប់ខ្លួនតែម្តង។ ប៉ូលិស​ប៉ុស្តិ៍​ Andong ​បញ្ជាក់​ថា​ «​គ្រូបង្រៀន​អាយុ ៣១ ឆ្នាំ និង​ម្តាយ​អាយុ ៤៨ឆ្នាំ​ បាន​សារភាព​ពី​បទឧក្រិដ្ឋ​នេះ»​។ បើតាមអាជ្ញាធរ គ្រូបង្រៀនរូបនេះ ក៏ជាគ្រូបង្រៀនគួរផងដែរ។ ប៉ូលិស​សង្ស័យ​ថា

    July 16, 2025
  • ព័ត៌មានជាតិ

    (ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បានស្នើឱ្យលុបចោលថ្ងៃឈប់សម្រាកចំនួន ២ថ្ងៃ និងបង្កកការចំណាយសាធារណៈភាគច្រើននៃកញ្ចប់ថវិកា ៤៣.៨ពាន់លានអឺរ៉ូ ឬ ៥០.៨៨ពាន់លានដុល្លារ ដែលប្រកាសនៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ផែនការរបស់ លោក Bayrou គឺនឹងបង្កកការចំណាយផ្នែកសុខុមាលភាពសង្គម ដាក់កម្រិតការបង់ពន្ធនៅឆ្នាំ ២០២៦ ឱ្យដូចឆ្នាំ ២០២៥ ដោយមិនធ្វើការកែសម្រួលទោះបីជាមានអតិផរណា។ ប៉ុន្តែការចំណាយលើវិស័យការពារជាតិ នឹងកើនឡើង។ ការបង្កកការចំណាយផ្នែកសុខុមាលភាពសង្គម នឹងទំនងជាមិនទទួលបានការគាំទ្រពីអ្នកបោះឆ្នោតភាគច្រើន ដូចការលុបចោលថ្ងៃឈប់សម្រាកនោះទេ។ ក្នុងសន្និសីទសារព័ត៌មានរយៈពេលពីរម៉ោងទៅកាន់ក្រុមអ្នកកាសែត និងជាមួយសមាជិកសភា ក៏ដូចជាបណ្តារដ្ឋមន្ត្រីបារាំង

    July 16, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ​ពារ​ជាតិ បានបង្ហាញការហួសចិត្តចំពោះអ្នកច្បាប់ប្រទេសថៃមួយចំនួន ដែលចេញមកការ​ពារ​ទង្វើខិលខូចរបស់អតីតទាហានឈុតខ្មៅថៃ លួចវាយទាហានខ្មែរ ដែលកំពុង​ឈរ​ជើង​នៅលើប្រាសាទតាមាន់ធំ។ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ អតីតទាហានឈុតខ្មៅថៃ និងបក្ខ​ពួក ដែលឡើងទៅលេងនៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ បានបន្លំជា​រាក់​ទាក់ជាមួយទាហានខ្មែរឈរជើងនៅប្រាសាទ ហើយវាយមកលើទាហាន​ខ្មែរ​ជា​ច្រើន​ដៃ។ ទង្វើដែលគេចាត់ទុកជាភាពកំសាក និងមិនថ្លៃថ្នូររបស់អតីតទាហានថៃនេះ នាំ​ឱ្យ​មានការប្រតិកម្ម និងរិះគន់ជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅអាហ្វ្រិក​កណ្ដាល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមាន​អ្នកសម្របសម្រួលអង្គការ​សហ​ប្រជាជាតិប្រចាំកម្ពុជា សេនានុព័ន្ធ និងអនុព័ន្ធយោធាប្រទេសជាមិត្ត ចូលរួមផងនោះ ឧប​នាយករដ្ឋមន្ត្រី

    July 16, 2025
  • ព័ត៌មានជាតិ

    (ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកជឿជាក់ថា ចក្រភពអង់គ្លេសមុខជានឹងជួយប្រយុទ្ធ ដើម្បីការពារសហរដ្ឋអាមេរិក ប៉ុន្តែបើនិយាយពីអង្គការ NATO ឬ សហភាពអឺរ៉ុប (EU) វិញនោះ គឺលោកពុំអាចថាឱ្យប្រាកដឡើយ ហើយវាក៏ជាហេតុផលចម្បងមួយផងដែរ ដែលលោកមិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មានអង់គ្លេស BBC ចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក ក៏បានលើកឡើងដែរថា រូបលោកតែបន្តមានមន្ទិលសង្ស័យ អំពីការគាំទ្រពីសំណាក់សមាជិកអង្គការ NATO បើទោះបីជា​ពួកគេបានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិក៏ដោយ។

    July 16, 2025