Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង ២៨ សីហា ២០២៥ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង

    August 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងអំពាវនាវឲ្យមានការទប់ស្កាត់ ការប្រើប្រាស់ ឬយកឈ្មោះរបស់ផលិតផលខ្មែរ ទៅបិទលើផលិតផលនានារបស់ប្រទេសដទៃ ព្រោះថាការធ្វើបែបនេះនាំឲ្យមានការយល់ច្រឡំ និងបញ្ចៀសនូវការក្លែងបន្លំផងដែរ។ កាលើកឡើងនេះបន្ទាប់ពីកន្លងទៅនេះ មានផលិតផលខ្មែរជាច្រើន រួមមានផលិតផលអង្ករ ប្រហុក ជាដើមត្រូវបានគេយកឈ្មោះជាផលិតខ្មែរ ទៅប្រើប្រាស់យ៉ាងណាធិបតេយ្យ ពិសេសនៅលើទីផ្សារក្រៅប្រទេស។ ការលើកឡើងអំពាវនាវរបស់លោកស្រី ចម និម្មល ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៃ «យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» នៅថ្ងៃទី២៦ ​ខែសីហា ឆ្នាំ២០២៥។ លោកស្រី ចម និម្មល បានថ្លែងឲ្យដឹងថា សូមសហព័ន្ធស្រូវអង្ករកម្ពុជា បន្ដពង្រឹងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបង្កើតឲ្យមានកេរ្ដិ៍ឈ្មោះនៃអង្ករកម្ពុជា សូមបន្ដពង្រឹងគុណភាព ដើម្បីប្រកួតប្រជែងជាមួយប្រទេសនាំចេញអង្ករផ្សេងៗទៀត

    August 26, 2025
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន៥ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ីប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលកម្លាំងទាហានថៃ បានចូលមកឡោមព័ទ្ធ និងរាយលួសបន្លាយកដី ព្រមទាំងផ្ទះប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ។ ក្នុងពេលចុះពិនិត្យជាក់ស្ដែង នៅទីតាំងដែលទាហានថៃឈ្លានពានព័ទ្ធលួសបន្លាយកដី និងផ្ទះប្រជាពលរដ្ឋកម្ពុជានោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ បានធ្វើការពន្យល់ និងរៀបរាប់បញ្ជាក់លម្អិតអំពីបញ្ហាដែលបានកើតឡើង ដែលបង្កដោយក្រុមទាហានថៃ មកលើប្រជាពលរដ្ឋកម្ពុជា រហូតធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាខឹងសម្បា និងផ្ទុះការតវ៉ាទៅកាន់ក្រុមទាហានថៃ។ កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៥

    August 26, 2025
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ ស្ដ្រីម្នាក់ដែលជំនាញលក់ដីខ្យល់ និងបោកប្រាស់ប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីរត់គេចខ្លួនកាលពីពេលកន្លងទៅ។ ថ្លែងប្រាប់ភ្នាក់ងារ Fresh News សមត្ថកិច្ចបានបញ្ជាក់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ស្ដ្រីដែលជំនាញបោកប្រាស់ប្រជាពលរដ្ឋករណីទិញលក់ដីខ្យល់នោះឈ្មោះ ទិត្យ ស៊ីណា អាយុ​៦៣ឆ្នាំ​ មានទីលំ​នៅភូមិទី​៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់​ស្ពឺ។ ការចាប់ខ្លួននេះ ដោយអនុវត្ដតាមការដឹកនាំបញ្ជាពីលោ​កឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ និងធ្វើឡើងតាមដីកាបង្គាប់ឲ្យខ្លួន ពីបទឆបោក កា​លពីថ្ងៃ​ទី១៤​ ខែមិថុនា​ ឆ្នាំ២០២០ របស់ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ លោក ហោ ចាន់ពិសី។

    August 26, 2025
  • ព័ត៌មានជាតិ

    (ហាណូយ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសវៀតណាម នៅថ្ងៃអង្គារ ទី២៦ ខែសីហា បានឱ្យដឹងថាព្យុះទីហ្វុង Kajiki បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ និង១០នាក់ផ្សេងទៀត បានរងរបួស ជាមួយការព្រមានថាភ្លៀងធ្លាក់ខ្លាំងអាចនឹងបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលវៀតណាម ក៏បានឱ្យដឹងដែរថាព្យុះ Kajiki បានបង្កការខូចខាតដល់ផ្ទះជិត ៧០០០ខ្នង បង្កឱ្យទឹកជន់លិចផ្ទៃដីដាំស្រូវ ២៨ ៨០០ហិកតា និងធ្វើឱ្យដើមឈើ ១៨ ០០០ដើមរលំ។ ព្យុះនេះថែមទាំងបានធ្វើឱ្យបង្គោលភ្លើង ៣៣១ដើមរលំផងដែរ ដោយបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងខេត្ត Thanh Hoa, Nghe An, Ha

    August 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មកដល់ពេលនេះ ពលរដ្ឋ និងពលករខ្មែរ ដែលទើបត្រឡប់មកពីថៃជាង១៣ម៉ឺននាក់ ទទួលបានឱកាសការងារ។ នេះបើយោងតាមការលើកឡើងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ក្រោយពីការត្រឡប់មកវិញរបស់បងប្អូនពលករ ក្រសួងការងារជាដំបូងផ្តោតលើរោងចក្រធំៗ ដើម្បីធានាថាបងប្អូនពលករ ដែលត្រឡប់មកវិញទទួលបានឱកាសការងារជាមួយនឹងស្តង់ដារ និងលក្ខខណ្ឌការងារដែលល្អប្រសើរ។ លោកបានថ្លែងថា៖ «យើងផ្តោតលើរោងចក្រធំៗដែលបម្រើការនាំចេញ ដោយសាររោងចក្រធំទាំងនោះមានលក្ខខណ្ឌការងារល្អ មានប្រាក់ខែប្រហាក់ប្រហែលថៃ កន្លែងធ្វើការមានស្តង់ដាប្រហាក់ប្រហែលថៃ និងទំនើប ដែលក្រោយពីបងប្អូនបានចូលធ្វើការងារហើយ គាត់នឹងមិនត្រឡប់ទៅវិញនោះទេ»។ បន្ថែមពីនេះ លោក ហេង សួរ

    August 26, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ប៉ូលិសថៃ នៅថ្ងៃអង្គារ​ ទី២៦ ខែសីហា បានចាប់ខ្លួនអតីតចៅអធិការឈ្មោះ Luang Phor Alongkot ក្រោមបទចោទប្រកាន់ច្រើនករណីក្នុងនោះរួមមានកិបកេងលុយវត្ត និងលាងលុយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។ ប៉ូលិសថៃបានចាប់ខ្លួនអតីតចៅអធិការ Luang Phor Alongkot នៅឯវត្ត Phra Bat Nam Phu ក្នុងខេត្ត Lop Buri នៅម៉ោងប្រហែល ១រលំងអាធ្រាត្រ ក្រោយទទួលបាន ព័ត៌មានថាអតីតចៅអធិការអង្គនេះព្យាយាមរត់គេចខ្លួន។ ប៉ូលិសបាននាំខ្លួនអតីតចៅអធិការ Luang Phor Alongkot ទៅកាន់អង្គភាពប្រឆាំងបទល្មើសព្រហ្មទណ្ឌ

    August 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា សកម្មភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលចេញតវ៉ាប្រឆាំងនឹងការរាយបន្លាលួសរបស់កងកម្លាំងយោធាថៃ ក្នុងភូមិសាស្ដ្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កើតឡើងដោយតែឆន្ទៈស្រលាញ់ទឹកដី និងការពារកម្មសិទ្ទិស្របច្បាប់របស់ពួកគាត់។ កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី បានចូលមករាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ដ្រទល់មុខភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង១៥៖១៤នាទីរសៀល កងកម្លាំងថៃ បានធ្វើសកម្មភាពជាថ្មីបម្រុងយកបន្លាលួសមករាយម្ដងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត

    August 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងនាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៩លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥.៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្ម ចំនួន១១គម្រោង (ផ្គុំដំទ្បើងរថយន្ត, ផលិតសម្ភារៈបរិក្ខាសម្រាប់កន្ទុយសណ្តោងរថយន្ត និងគ្រឿងបន្ទាប់បន្សំ, ផលិតសម្ភារៈបំពាក់និងតុបតែងរថយន្ត, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ

    August 25, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថានឹងពង្រីកការដាក់ពង្រាយ យោធាទៅកាន់ទីក្រុងផ្សេងទៀត ដែលស្ថិតក្រោមការដឹកនាំរបស់មន្រ្តីគណបក្សប្រជាធិបតេយ្យ នៅក្នុងការបញ្ជាក់ទៅកាន់អភិបាលរដ្ឋ Maryland ពេលអមដំណេីររូបលោកចុះទៅទីក្រុង Baltimore។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ ២០២៥។ Baltimore ជាទីក្រុងនៃរដ្ឋ Maryland ដែលលោកអភិបាល​ Wes Moore មកពីបក្សប្រជាធិបតេយ្យ បានសម្តែងការមិនពេញចិត្តចំពោះការដឹកនាំដ៏បត់បែនរបស់ លោក ត្រាំ ជុំវិញការយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងបុគ្គលគ្មានផ្ទះសម្បែងនៅក្នុងទីក្រុងវ៉ាស៉ីនតោន។ តាមការបង្ហោះនៅលេី Truth Social លោក

    August 25, 2025