- Liny Chan
- ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់រុស្ស៉ីនៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឱ្យបិទបញ្ចប់សង្រ្គាមរបស់ខ្លួនជាមួយអ៊ុយក្រែន ក្នុងពេល៥០ថ្ងៃ បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយដ៏ធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ បាននិយាយថារូបលោកមិនសប្បាយចិត្តទាល់តែសោះជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ជាមួយការសង្កត់ធ្ងន់ថាលោកកំពុងអស់ ការអត់ធ្មត់ចំពោះការបដិសេធរបស់មេដឹកនាំរុស្ស៉ីក្នុងការបិទបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែនជាង ៣ឆ្នាំមកនេះ។ លោក ត្រាំ បានគូសបញ្ជាអំឡុង កិច្ចប្រជុំមួយនៅឯវិមានពងក្រពើនៃសេតវិមានជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte ដូច្នេះថា «យើងនឹងដាក់ទណ្ឌកម្មដោយ យកពន្ធគយយ៉ាងធ្ងន់ធ្ងរ ប្រសិនបើយើងមិនអាចមានកិច្ចព្រមព្រៀងមួយក្នុងពេល៥០ថ្ងៃទេនោះ ហើយការយកពន្ធគយនឹងស្ថិតក្នុងអត្រា១០០ភាគរយ»។ គួរបញ្ជាក់ថា បើតាមលោក
July 15, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ ក្រោយធ្វើការស្រាវជ្រាវ និងសួរនាំព័ត៌មានមួយចំនួន ព្រមទាំងការឲ្យដឹងពីទាហានកម្ពុជា ដែលឈរជើងប្រចាំការនៅប្រាសាទតាមាន់ធំ បានបញ្ជាក់ថា ទាហានឈុតខ្មៅម្នាក់ជាមួយបក្ខពួកស្លៀកពាក់ស៊ីវិល ដែលលបវ៉ៃកងទ័ពកម្ពុជាពីក្រោយ យ៉ាងកំសាកញី កាលពីវេលាម៉ោងជាង ៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ គឺជាមេល្បែងជល់មាន់ដ៏ធំម្នាក់ប្រចាំខេត្តនគររាជសីមា។ សេចក្តីរាយការណ៍ បានឲ្យដឹងថា បុគ្គលរូបនេះពីមុនជាក្រុមទាហានឈុតខ្មៅបម្រើការងារនៅវរៈ៩៦៧ ក្នុងខេត្តនគររាជសីមា។ ម្នាក់នេះរស់នៅក្នុងផ្ទះរបស់ខ្លូន ដែលពោពេញដោយមាន់ជល់ និងគេល្បីឈ្មោះគ្រប់គ្នាថា ជាមនុស្សញៀនល្បែង។ ក្រោយចូលបម្រើការងារជាទាហានឈុតខ្មៅ និងពេលនេះបានបញ្ចប់ក្របខណ្ឌ តែបុគ្គលកំសាកញីម្នាក់នេះ បច្ចុប្បន្នជាប្រធានចលនាមូលនិធិឲ្យក្រុមគណបក្សប្រឆាំងនៅបាងកក ហើយក៏ជាប្រធានការិយាល័យសមាគមនអតីតយុទ្ធជននៅក្នុងស្រុកមួយ របស់ខេត្តនគររាជសីមាផងដែរ។ ជាមន្រ្តីបម្រើការងារនៅក្នុងអង្គភាពអតីតយុទ្ធជន តែនៅស្ថិតក្រោមទាហានឈុតខ្មៅ ហេតុដូច្នេះហើយទើបម្នាក់នេះ ស្លៀកឯកសណ្ឋានពណ៌ខ្មៅ ពេលដែលធ្វើសកម្មភាពលួចដាល់មន្រ្តីយោធារបស់យើងដោយមិនដឹងខ្លួន និងមិនបានត្រៀមខ្លួនជាមុននោះ។ សេចក្តីរាយការណ៍ពីមន្រ្តីកម្ពុជានៅជួរមុខ
July 15, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ក្រោយពីមានគណនីហ្វេសប៊ុក Dy Jäckyy បានផ្ញើវីដេអូសកម្មភាពក្រុមក្មេងទំនើងជិះម៉ូតូធ្វើសកម្មភាពអូសកាំបិតផ្គាក់នៅលើផ្លូវសាធារណ: មកកាន់ផេកផ្លូវការរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាជាបន្ទាន់ ដើម្បីស្រាវជ្រាវវែកមុខរកក្រុមក្មេងទំនើងនៅមូលដ្ឋាន។ លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា ក្រោយពីទទួបានបទបញ្ជានៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្ដិ៍ត្រពាំងគង បានស្រាវជ្រាវ និងឈានទៅឃាត់ឃាតក្មេងទំនើង៨នាក់ដល់ផ្ទះ ក្នុងនោះមាន៖ *១៖ ឈ្មោះ ផន ហៃគីម អាយុ១៦ឆ្នាំ មុខរបរសិស្ស ជាអ្នកកាន់កាំបិត*២៖ ឈ្មោះ ហ៊ុំ សុវណ្ណបរិញ្ញា
July 14, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ): នៅវេលាម៉ោង០៧ និង៥៨នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកម៉ាឡៃ ដឹកនាំដោយលោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុក ចុះបង្រ្កាបករណីរត់ពន្ធទំនិញដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ រី ម៉ារីយ៉ុម ហៅប៊ី ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ នាង សុខណា ភេទប្រុស អាយុ១៨ឆ្នាំ
July 14, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅផ្លូវថ្មើរជើង (Walk Street) កាន់តែល្បីល្បាញខ្លាំងណាស់ នៅសប្ដាហ៍ទី២៣នេះ មានការសម្ដែងល្ខោនបាសាក់ រឿង «តេជោមាស តេជោយ៉ត» ឲ្យប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាទស្សនាទោះបីនៅនារាត្រីថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ មានភ្លៀងរលឹមយ៉ាងណាក្ដី តែតំណក់ទឹកភ្លៀង មិនបានរារាំងប្រជាពលរដ្ឋ ក៏ដូចថ្នាក់ដឹកនាំមកលេងកម្សាន្ដនៅផ្លូវ ថ្មើជើងនោះទេ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមទស្សនាល្ខោនបាសាក់ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ក្រុមទី១ ដែលដឹកនាំការសម្ដែង ដោយលោក អុល
July 14, 2025 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចទើបណែនាំឱ្យធ្វើវិសោធនកម្មច្បាប់សោធននិវត្តន៍ ដើម្បីបង្កើនអាយុទាហានចូលនិវត្តន៍។ ការបង្កើនអាយុចូលនិវត្តន៍របស់កងទ័ព ព្រោះអាចជួយឱ្យកម្ពុជា ចំណេញច្រើនជាពិសេសគឺមានកងទ័ពនៅក្នុងដៃច្រើនជាងមុន។ ការណែនាំរបស់សម្ដេចបែបនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ សម្ដេចធីបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យសិក្សាប្រៀបធៀបនៅប្រទេសអាស៊ាន ប្រទេសយើងមានច្រើនជាងគេ នៅក្នុងអាយុចូល កម្ពុជាមាន១២ឆ្នាំ
July 14, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្តើក មកពីគម្រោងអភិរក្សសត្វអណ្តើកសមុទ្រ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៥ បានប្រទះឃើញអណ្តើកសមុទ្រញីពេញវ័យប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ បានឡើងមករកទំលាក់ពងកូន នៅលើឆ្នេរកោះពូលូវ៉ៃ ភាគនិរតីនៃប្រទេសកម្ពុជា។ អណ្តើកនេះត្រូវកិបស្លាកដោយសុវត្ថិភាព ពីសំណាក់អ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ មុនពេលលែងចូលទៅក្នុងសមុទ្រវិញ។ កាលពីឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ២០២៤ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្ដើកក៏បានប្រទះឃើញអណ្តើកប្រភេទនេះ នៅលើកោះដាច់ស្រយាលនេះផងដែរ។ ការប្រទះឃើញវត្តមានអណ្ដើកប្រភេទកម្រ និងកំពុងរងគ្រោះថ្នាក់ជាបន្តបន្ទាប់នេះ គឺជាក្តីសង្ឃឹមដ៏ធំមួយដែលបង្ហាញអំពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារអណ្តើកសមុទ្រដ៏មានតម្លៃទាំងនេះ។ អណ្តើកសមុទ្រប្រភេទល្មិច (Chelonia mydas) កំពុងទទួលរងការគម្រាមកំហែងពីការនេសាទលើសកម្រិត ការនេសាទបានដោយចៃដន្យ ការបាត់បង់ទីជម្រក ការបំពុល និងបម្រែបម្រួលអាកាសធាតុ។សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២២ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
July 14, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស។ សម្តេចមហាបវរធិបតី បានបន្តថា កម្ពុជាប្ដូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ៍មិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្តី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំចង់គូសបញ្ជាក់ថា ប្រទេសកម្ពុជាយើងធ្លាប់ទទួលរងការឈ្លានពានពីបរទេស សង្គ្រាមជាច្រើនទស្សវត្សរ៍ និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ បច្ចុប្បន្ននេះ កម្ពុជាបានងើបឈរឡើងវិញ
July 14, 2025 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ ថ្លែងចេញពីខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឯកសណ្ឋានជាកងទ័ព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីអំពីជំហរដាច់ណាត់ក្នុងការបើកច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃឡើងវិញ ដោយអះអាងថា ការបើកច្រកទ្វារព្រំដែនមិនលំបាកនោះទេ ពោលកូនសោរប្រគល់ឲ្យភាគីថៃរួចរាល់ហើយ ត្រង់ការសម្រេចគឺស្ថិតនៅលើភាគីថៃ កម្ពុជាត្រៀមអនុវត្តតាមក្រោយបើកសិនថៃបើកព្រំដែនឡើងវិញ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ នាព្រឹកថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់លក្ខខណ្ឌ៣ចំណុចដល់ភាគីថៃ សម្រាប់ការបើកព្រំដែនឡើងវិញនេះ ដោយក្នុងនោះ ទី១៖ ថៃប្រកាសបើកមុន ហើយប្រកាសមិនបិទជាឯកតោភាគីជាថ្មី, ទី២៖ បើកគ្រប់ច្រក មិនមែនបើកខ្លះ បិទខ្លះនោះទេ និងទី៣៖
July 14, 2025 - ព័ត៌មានអន្តរជាតិ
(វែលីងតោន)៖ សាលារៀន និងផ្លូវមួយចំនួននៅតែបន្តបិទ គិតត្រឹមថ្ងៃចន្ទ ទី១៤ ខែកក្កដា ខណៈដែលតំបន់ Tasman និង Nelson របស់ប្រទេសនូវែលសេឡង់ ចាប់ផ្តើមការបោសសម្អាត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍កន្លងទៅ បណ្តាលឱ្យមានទឹកជំនន់ ការរអិលបាក់ដី និងការជម្លៀសប្រជាជន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តំបន់ទាំងពីរស្ថិតនៅភាគខាងជើងនៃកោះខាងត្បូង ប្រទេសនូវែលសេឡង់ ដែលបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងជាលើកទីពីរ ក្នុងរយៈពេលច្រើនសប្តាហ៍។ អភិបាលតំបន់ Tasman លោក Tim King បានឱ្យដឹងថា មនុស្សប្រហែល ៤០នាក់ត្រូវជម្លៀសទៅជម្រកបណ្តោះអាសន្នមួយយប់ ប៉ុន្តែមនុស្សជាច្រើននាក់ទៀត នៅតែបន្តស្នាក់នៅផ្ទះជាមួយមិត្តភក្តិ ដោយសារតែការខូចខាត។ អាជ្ញាធរដោះស្រាយគ្រាអាសន្នក្នុងតំបន់ បាននិយាយថា
July 14, 2025









