- Liny Chan
- ព័ត៌មានជាតិ
(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បានស្នើឱ្យលុបចោលថ្ងៃឈប់សម្រាកចំនួន ២ថ្ងៃ និងបង្កកការចំណាយសាធារណៈភាគច្រើននៃកញ្ចប់ថវិកា ៤៣.៨ពាន់លានអឺរ៉ូ ឬ ៥០.៨៨ពាន់លានដុល្លារ ដែលប្រកាសនៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ផែនការរបស់ លោក Bayrou គឺនឹងបង្កកការចំណាយផ្នែកសុខុមាលភាពសង្គម ដាក់កម្រិតការបង់ពន្ធនៅឆ្នាំ ២០២៦ ឱ្យដូចឆ្នាំ ២០២៥ ដោយមិនធ្វើការកែសម្រួលទោះបីជាមានអតិផរណា។ ប៉ុន្តែការចំណាយលើវិស័យការពារជាតិ នឹងកើនឡើង។ ការបង្កកការចំណាយផ្នែកសុខុមាលភាពសង្គម នឹងទំនងជាមិនទទួលបានការគាំទ្រពីអ្នកបោះឆ្នោតភាគច្រើន ដូចការលុបចោលថ្ងៃឈប់សម្រាកនោះទេ។ ក្នុងសន្និសីទសារព័ត៌មានរយៈពេលពីរម៉ោងទៅកាន់ក្រុមអ្នកកាសែត និងជាមួយសមាជិកសភា ក៏ដូចជាបណ្តារដ្ឋមន្ត្រីបារាំង
July 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញការហួសចិត្តចំពោះអ្នកច្បាប់ប្រទេសថៃមួយចំនួន ដែលចេញមកការពារទង្វើខិលខូចរបស់អតីតទាហានឈុតខ្មៅថៃ លួចវាយទាហានខ្មែរ ដែលកំពុងឈរជើងនៅលើប្រាសាទតាមាន់ធំ។ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ អតីតទាហានឈុតខ្មៅថៃ និងបក្ខពួក ដែលឡើងទៅលេងនៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ បានបន្លំជារាក់ទាក់ជាមួយទាហានខ្មែរឈរជើងនៅប្រាសាទ ហើយវាយមកលើទាហានខ្មែរជាច្រើនដៃ។ ទង្វើដែលគេចាត់ទុកជាភាពកំសាក និងមិនថ្លៃថ្នូររបស់អតីតទាហានថៃនេះ នាំឱ្យមានការប្រតិកម្ម និងរិះគន់ជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅអាហ្វ្រិកកណ្ដាល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា សេនានុព័ន្ធ និងអនុព័ន្ធយោធាប្រទេសជាមិត្ត ចូលរួមផងនោះ ឧបនាយករដ្ឋមន្ត្រី
July 16, 2025 - ព័ត៌មានជាតិ
(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកជឿជាក់ថា ចក្រភពអង់គ្លេសមុខជានឹងជួយប្រយុទ្ធ ដើម្បីការពារសហរដ្ឋអាមេរិក ប៉ុន្តែបើនិយាយពីអង្គការ NATO ឬ សហភាពអឺរ៉ុប (EU) វិញនោះ គឺលោកពុំអាចថាឱ្យប្រាកដឡើយ ហើយវាក៏ជាហេតុផលចម្បងមួយផងដែរ ដែលលោកមិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មានអង់គ្លេស BBC ចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក ក៏បានលើកឡើងដែរថា រូបលោកតែបន្តមានមន្ទិលសង្ស័យ អំពីការគាំទ្រពីសំណាក់សមាជិកអង្គការ NATO បើទោះបីជាពួកគេបានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិក៏ដោយ។
July 16, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ដោយមានការបញ្ជាពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ, កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការចុះត្រួតពិនិត្យផ្ទះជួលចំនួន ២កន្លែង ស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលនៅថ្ងៃទី១០ និង១១ ខែកក្កដា ឆ្នាំ២០២៥ លទ្ធផលកម្លាំងនគរបាលខេត្តព្រះសីហនុ បានរកឃើញជនបរទេសចំនួន ៤៣នាក់ (ស្រី ១៤នាក់) មានសញ្ជាតិវៀតណាម និងម្នាក់ជាជនអន្តោប្រវេសន្ត។ ពួកគេសុទ្ធជាបុគ្គលិកចូលរួមក្នុងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើប្រាស់គណនី TELEGRAM, FACEBOOK និងវេបសាយក្លែងក្លាយដូចជា
July 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបង្កការភ្ញាក់ផ្អើលខ្លាំង ក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន នាពេលថ្មីៗ បន្ទាប់ពីកីឡាករ-កីឡាការិនីធ្វើបានយ៉ាងល្អ ក្នុងការដណ្ដើមមេដាយមាសជូនជាតិ រហូតមន្ដ្រីសហព័ន្ធកីឡាជឺជីតស៊ូអន្ដរជាតិ បានក្រើនរំឮកដល់បណ្ដាប្រទេសផ្សេងៗ ឲ្យប្រុងប្រយ័ត្ន តាមរយៈការពោលពាក្យមួយឃ្លាយ៉ាងខ្លីថា «កុំភ្លេចថាកម្ពុជាចូលរួម»។ នេះបើតាមការលើកឡើងរបស់មន្ដ្រីជាន់ខ្ពស់សហព័ន្ធ បន្តាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា បានធ្វើដំណើរត្រឡប់មកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដាកន្លងទៅ ដោយបាននាំមកជាមួយនូវមេដាយសរុបចំនួន ២៩គ្រឿង(មាស ៩ ប្រាក់ ៨ និងសំរឹទ្ធ ១២) ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ។ លោក សំអុន
July 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះបានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករ និងពាណិជ្ជករ ធុរជន និងសាធារណជន។ នេះបើយោងតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ តាមអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំនិញដែលជាប់បម្រាមនាំចេញពីថៃមានដូចជាបន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលមានដូចជា៖១. ប្រេងសាំង (Gasoline)២. ប្រេងម៉ាស៊ូត (Diesel)៣. ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)៤. ប្រេងខ្មៅ (Fuel
July 16, 2025 - បច្ចេកវិទ្យា
ស្វាគមន៍ការមកដល់ OPPO Reno14 Series 5G ស្ទីលរចនាបថកន្ទុយទេពមច្ឆា ! កាលពីម្សិលមិញនេះ OPPO បានប្រកាសដាក់សម្ពោធនូវស្មាតហ្វូនជំនាន់ថ្មី OPPO Reno14 Series 5G ជាផ្លូវការយ៉ាងកក្រើក និងភ្លក់ទឹកភ្លក់ដីលើទីផ្សារប្រចាំប្រទេសកម្ពុជា។ ដោយ Reno14 F 5G (16GB++256GB) $349 | Reno14 F 5G (16GB+256GB) $379 | Reno14 5G (24GB+256GB) $499 |
July 16, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ពលរដ្ឋថៃនៅតែបន្តឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ដើម្បីស្វែងរកការងារធ្វេី ដោយសារពួកគេរងទុក្ខ ព្រោះតែប្រទេសរបស់ខ្លួនបានបិទច្រកព្រំដែនជាមួយកម្ពុជា ធ្វេីឱ្យបាត់បង់ចំណូល ខ្វះការងារធ្វើ ទេីបបង្ខំចិត្តឆ្លងអូរព្រំដែន ដោយខុសច្បាប់ចូលមកកម្ពុជា តែត្រូវបានកងកម្លាំងឈរជើងនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ នៅវេលាម៉ោង៧៖០៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា នៅយប់ថ្ងៃទី១៥ ខែកក្កដា ពិតជាមានសកម្មភាពជនជាតិថៃ បានលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជាពិតមែន ក្នុងនោះកងកម្លាំងសិករងម៉ាឡៃ សហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ៨១៥ បានធ្វើការឃាត់ខ្លួនជនជាតិថៃ ចំនួន០៦នាក់ (ស្រី) នៅចំនុចភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា
July 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams) មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម ចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់, និងជនជាតិខ្មែរចំនួន៨៥ នាក់ ក្នុងនោះស្ត្រីចំនួន ១៧នាក់ ដែលមានមុខរបរជាជាងភ្លើង, កម្មករសំណង់, សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ
July 16, 2025 - ព័ត៌មានជាតិ
(ភ្នំេពញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹតដាក់ឲ្យចូលនិវត្តន៍នាយនគរបាល២៥រូប។ ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដាក់ឱ្យចូលនិវត្តន៍នេះ មានថ្នាក់នាយឧត្តមសេនីយ៍ ចំនួន១នាក់, ឧត្តមសេនីយ៍ឯក ចំនួន ២រូប, ឧត្តមសេនីយ៍ទោ ចំនួន១០រូប និងឧត្តមសេនីយ៍ត្រី ចំនួន១២រូប៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 16, 2025









