- Liny Chan
- ព័ត៌មានជាតិ
(ស្វាយរៀង)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ២ករណីកន្លែងផ្សេងគ្នា នៅស្រុកកំពង់រោទិ៍។ សមត្ថកិច្ចស្រុកកំពង់រោទិ៍ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ឈ្មោះ ពែក យ៉យ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូឡាក់គី រ៉ូប៊ី មានលំនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយបាត់បង់កាបូបនៅក្នុងនោះមានប្រាក់៤ម៉ឺនរៀល, ទូរស័ព្ទម៉ាកអូប៉ូ១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក, ប័ណ្ណ បសស១សន្លឹក និងកាតអេស៊ីលីដា១សន្លឹក។ ម្នាក់ទៀតឈ្មោះ ឡូញ សំភាស់ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិខាងលិចវត្ត
July 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដានេះបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូ ឈើកៅស៊ូ និងផ្គត់ផ្គង់ជ័រកៅស៊ូ ដល់រោងចក្រផលិតសំបកកង់ឡានក្នុងស្រុក គិតជាទឹកប្រាក់ ៣០៤លានដុល្លារ កើនឡើង ៤១.៦១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ បើតាមរបាយការណ៍បញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូក្នុងបរិមាណ ១១២ ៥៩៥តោន បានចំណូល ២០៨ ៦៣៣ ៨២៦ដុល្លារ, នាំចេញឈើកៅស៊ូចំនួន ៩៩៤៣ ម៉ែត្រគូប បានចំណូល
July 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបវាយតម្លៃសភាពការណ៍ បទល្មើសនិងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៥។ កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនលោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ។ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញគោលការណ៍ដឹកនាំបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រួមមាន៖ *បង្កើនការការអនុវត្តបង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ *ពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីនគរបាលចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ *ពង្រឹងកាត់បន្ថយភាពអសកម្មរបស់មន្រ្តីនគរបាលចរាចរណ៍នៅលើដងផ្លូវបង្កប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។ លោកឧត្តមសេនីយ៍ស្នងការ បានឲ្យពង្រឹងអនុវត្តវិធានការស្រាវជ្រាវបង្ការ និងបង្រ្កាបឲ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់
July 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជុំវិញការផ្អាកមិនប្រគល់នូវវត្ថុបុរាណមកឱ្យកម្ពុជាវិញ ពីសំណាក់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានលោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គឺជានយយោបាយសងសឹករបស់ថៃ មកលើរដ្ឋាភិបាលកម្ពុជា និងជាទង្វើមិនគោលរពដល់គោលការណ៍អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។ បើតាមលោកបណ្ឌិតមានពីរករណី ដែលថៃបដិសេធមិនបញ្ជូនវត្ថុបុរាណមកឱ្យកម្ពុជា ទី១ គឺជាកង្វះសុចរិតភាពនៅក្នុងនយោបាយការទូត ដែលនាំឱ្យថៃបាត់បង់ជំនឿទុក្ខចិត្តពីបរទេស ខណៈដែលថៃមិនឯកភាពរឿងដែរសម្រេច និងឯកភាពគ្នាជាលក្ខណៈទ្វេភាគីហើយបែជាថៃមិនគោរពតាម និងទី២ គឺថៃ ប្រកាន់ចិត្តប្រើប្រាស់នយោបាយសងសឹកជាមួយកម្ពុជា ជុំវិញភាពតានតឹងរវាងព្រំដែនកម្ពុជា-ថៃ។ លោកបណ្ឌិតមើលឃើញថា ទង្វើបែបនេះរបស់ថៃ គឺមិនមានផលចំណេញអ្វីដល់ប្រទេសថៃឡើយ ក្រៅតែធ្វើឱ្យអន្តរជាតិ មើលឃើញថៃ
July 15, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ ក្រុមទាហានប៉ារ៉ាថៃ បានរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុធដាក់គ្នានោះទេ។ ការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រាននៅប្រាសាទតាមាន់ធំនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមសេចក្ដីរាយការណ៍ពីប្រាសាទតាមាន់ធំ បានឲ្យដឹងថា ហេតុការណ៍ប៉ះទង្កិចគ្នានេះ គឺផ្ដើមចេញពីក្រុមទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនា នៅប្រាសាទតាមាន់ធំ។ ពេលនោះបានធ្វើឲ្យប៉ះទង្កិចគ្នាដោយសម្ដីរវាងស្ដ្រីភ្ញៀវទេសចរកម្ពុជា ជាមួយក្រុមយោធាថៃ ហើយក៏មានការអន្ដរាគមន៍ពីសំណាក់ក្រុមទាហានកម្ពុជា ដែលឈរជើងការពារដែនអធិតេយ្យជាតិ នៅប្រាសាទនោះផងដែរ ដើម្បីបន្ធូរស្ថានការណ៍។ ស្ថានភាពនៅប្រាសាទតាមាន់នៅពេលនេះ បានស្ងប់ស្ងាត់ទៅវិញក្រោយការជួយសម្របសម្រួលគ្នាពីសំណាក់ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្នើរជើងលេខ៤២ ជាមួយនឹងថ្នាក់ដឹកនាំយោធាថៃឈរជើងនៅទីនោះ។ សូមរំលឹកថា ប៉ុន្មានថ្ងៃមុននេះ
July 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជុំវិញការផ្អាកមិនប្រគល់នូវវត្ថុបុរាណមកឱ្យកម្ពុជាវិញ ពីសំណាក់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានលោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គឺជានយយោបាយសងសឹករបស់ថៃ មកលើរដ្ឋាភិបាលកម្ពុជា និងជាទង្វើមិនគោលរពដល់គោលការណ៍អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។ បើតាមលោកបណ្ឌិតមានពីរករណី ដែលថៃបដិសេធមិនបញ្ជូនវត្ថុបុរាណមកឱ្យកម្ពុជា ទី១ គឺជាកង្វះសុចរិតភាពនៅក្នុងនយោបាយការទូត ដែលនាំឱ្យថៃបាត់បង់ជំនឿទុក្ខចិត្តពីបរទេស ខណៈដែលថៃមិនឯកភាពរឿងដែរសម្រេច និងឯកភាពគ្នាជាលក្ខណៈទ្វេភាគីហើយបែជាថៃមិនគោរពតាម និងទី២ គឺថៃ ប្រកាន់ចិត្តប្រើប្រាស់នយោបាយសងសឹកជាមួយកម្ពុជា ជុំវិញភាពតានតឹងរវាងព្រំដែនកម្ពុជា-ថៃ។ លោកបណ្ឌិតមើលឃើញថា ទង្វើបែបនេះរបស់ថៃ គឺមិនមានផលចំណេញអ្វីដល់ប្រទេសថៃឡើយ ក្រៅតែធ្វើឱ្យអន្តរជាតិ មើលឃើញថៃ
July 15, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសកាតព្វកិច្ចពន្ធប្រហែល ១៧ភាគរយលើផ្លែប៉េងប៉ោះស្រស់នាំចូលពីម៉ិកស៉ិក ដែលមានចំនួន ២ ភាគ ៣នៃតម្រូវការបរិភោគនៅសហរដ្ឋអាមេរិក ក្រោយដកខ្លួនចេញកិច្ចព្រមព្រៀងនាំចេញរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។ ក្នុងមួយឆ្នាំ ម៉ិកស៉ិកនាំចេញផ្លែប៉េងប៉ោះទៅអាមេរិក គិតជាទឹកប្រាក់ ៣ពាន់លានដុល្លារ។ តាមក្រសួងពាណិជ្ជកម្មអាមេរិក សហរដ្ឋអាមេរិក កំពុងដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៩ ដោយនៅក្រោមកិច្ចព្រមព្រៀងនេះ មិនមានការស៉ើបអង្កេតលើការបង់ពន្ធ លើប៉េងប៉ោះនាំចូលពីម៉ិកស៉ិក ទៅកាន់សហរដ្ឋអាមេរិកនោះទេ។ ក្រសួងសេដ្ឋកិច្ច និងកសិកម្មម៉ិកស៉ិក ចាត់ទុកការសម្រេចរបស់សហរដ្ឋអាមេរិក គឺ «អយុត្តិធម៌» ប្រឆាំងនឹងផលប្រយោជន៍របស់អ្នកផលិតម៉ិកស៉ិក ក៏ដូចជាឧស្សាហកម្មអាមេរិក។
July 15, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្ដាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កោះហៅម្ចាស់គណនីហ្វេសប៊ុកមួយ ដែលថតក្បួនរថយន្ត ប្រតិភូ និងបង្ហោះដោយប្រើពាក្យសំដីអសីលធម៌ ឱ្យចូលខ្លួនមកបំភ្លឺ និងធ្វើវីដេអូសុំទោស។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងផេកហ្វេសប៊ុកឈ្មោះ Ka Green ដែលបានថតក្បួនរថយន្ត ប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងបង្ហោះដោយប្រើពាក្យសំដីអសិលធម៌ ជេរប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលបានអញ្ជើញត្រឡប់ពីការអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងថវិកា ផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។
July 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជំហរយ៉ាងច្បាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជាមួយភាគីថៃ តាមរយៈយន្តការទ្វេភាគី ដោយឈរលើស្មារតីស្មោះត្រង់ ប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ។ គួរឱ្យដឹងថា អ្វីដែលបង្កើនភាពស្មុគស្មាញបន្ថែមទៀតក្នុងពេលដែលភាពតានតឹងនៃជម្លោះទឹកដីកើតឡើងរវាងប្រទេសទាំងពីរនោះ គឺបរិយាកាសផ្សព្វផ្សាយរបស់ក្រុមជាតិនិយមជ្រុលទាំងកម្ពុជា និងថៃ។ ក្រោយមានព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំ៣ បានកើតឡើងនោះ ក្រុមជាតិនិយមជ្រុល បានផ្សព្វផ្សាយនូវព័ត៌មានអុជអាល ញុះញង់ក្នុងបំណងរុញស្ថានការណ៍ឱ្យកាន់តែយ៉ាប់យ៉ឺន ដែលអ្វីទាំងនោះ ត្រូវគេរាយការណ៍ថាបានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍នៃកងទ័ពទាំងសងខាង។ ក្រុមជាតិនិយមជ្រុលនៅប្រទេសថៃ បានលើកឡើងថាមានការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំ JBC និងព័ត៌មានមិនពិតផ្សេងៗទៀត ខណៈក្រុមជ្រុលនិយមខ្មែរ បានផ្សព្វផ្សាយព័ត៌មានមានលក្ខណៈសំអប់ជាតិសាសន៍ ដើម្បីប៉ុនប៉ងដុតបញ្ឆេះកំហឹងជាតិនិយម។ រដ្ឋាភិបាលថៃ
July 15, 2025 - ព័ត៌មានអន្តរជាតិ
(ម៉ាឌ្រីដ)៖ ក្រសួងបរិស្ថានអេស្ប៉ាញ បានប្រកាសនៅថ្ងៃចន្ទថា រលកកម្តៅបានបណ្តាលឲ្យមនុស្ស ១,១៨០នាក់ស្លាប់ ក្នុងរយៈពេលពីរខែចុងក្រោយនេះ ដែលជាការកើនឡើងយ៉ាងគំហុកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥។ ទិន្នន័យបានបង្ហាញថា ជនរងគ្រោះភាគច្រើនបំផុតមានអាយុលើសពី ៦៥ឆ្នាំ ហើយជាងពាក់កណ្តាលជាស្ត្រី។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺនៅភាគខាងជើងនៃប្រទេស ដែលជាតំបន់ដែលធ្លាប់តែអាកាសធាតុមិនសូវក្តៅខ្លាំងនៅរដូវក្តៅ បើធៀបនឹងតំបន់ផ្សេងទៀត។ ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សីតុណ្ហភាពនៅតំបន់ទាំងនោះបានកើនឡើងគួរឲ្យកត់សម្គាល់។ គួរបញ្ជាក់ថា សីតុណ្ហភាពនៅប្រទេសអេស្ប៉ាញក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តែងតែឡើងលើស ៤០អង្សាសេ។ តួលេខអ្នកស្លាប់ចំនួន ១,១៨០នាក់នេះ គឺកើនឡើងយ៉ាងខ្លាំងពីចំនួនត្រឹមតែ ៧០នាក់ប៉ុណ្ណោះក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រសួងបានចាត់ទុកតួលេខនេះថា «មានកម្រិតខ្លាំងក្លាមិនធ្លាប់មាន»
July 15, 2025









