- Liny Chan
- ព័ត៌មានអន្តរជាតិ
(Reuters)៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានស្នើសុំឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ធូរបន្ថយនៅក្នុងអត្រាពន្ធបដិការ ៤០ភាគរយលើការនាំចេញ ទំនិញនៃប្រទេសរបស់លោកទៅកាន់សហរដ្ឋអាមេរិក ហើយថាត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនក្រុមអ្នកចរចាទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងករណីចាំបាច់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃសុក្រ ទី១១ ខែកក្កដាថា «ឧត្តមសេនីយ៍ជាន់ខ្ពស់ (លោក Min Aung Hlaing) បានទទួលស្គាល់ពី ភាពដឹកនាំដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី (ត្រាំ) ក្នុងការដឹកនាំប្រទេសរបស់លោកឆ្ពោះទៅរកភាពរុងរឿងជាមួយស្មារតីស្នេហាជាតិដ៏ពិតប្រាកដ»។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ជាការឆ្លើយតបទៅនឹងលិខិតជូនដំណឹងដល់មីយ៉ាន់ម៉ាស្ដីពីអត្រាពន្ធបដិការពីរដ្ឋបាលលោក ត្រាំ លោក
July 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡារាំកម្ពុជា បានឈ្នះមេដាយ ៥គ្រឿងបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (WDSF Asian-South East Asian Championship 2025) ក្រោយដំណើរការប្រកួត ២ថ្ងៃកន្លងមក ក្នុងនោះមានមេដាយប្រាក់ ១ និងសំរឹទ្ធ ៤គ្រឿង។ ព្រឹត្តិការណ៍ថ្នាក់តំបន់ និងទ្វីបនេះដែរ ធ្វើឡើងពីថ្ងៃទី៩-១៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានអត្តពលិកជាង ៣ពាន់នាក់ មកពី ៣៧ប្រទេសចូលរួម ក្នុងនោះក៏មានប្រតិភូ និងអត្តពលិកកម្ពុជាសរុបចំនួន ២១នាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា។
July 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋសភា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីស្នើច្បាប់នេះ ជាការបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។ តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប ក្នុងរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់សំណើជូនរដ្ឋសភា ធ្វើវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ
July 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើអង្គការយូណេស្កូ ពិនិត្យសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ។ សំណើនេះធ្វើឡើងក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនោះ លោកស្រីរដ្ឋមន្ត្រី បានជម្រាបជូនគ្រប់សមាជិកគណៈកម្មាធិការទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ។ លោកស្រី បានគូសរំលេចថា ការសាងសង់នោះ មិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV-
July 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម។ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាលក្ខខណ្ឌចាំបាច់នៃការធានាបាននូវស្ថិរភាពនៃវិនិយោគរបស់វិស័យឯកជន ក៏ដូចជាភាពជោគជ័យរបស់ក្រុមហ៊ុន។ លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ ដែលក្នុងរយៈពេល៣០ឆ្នាំមកនេះ ចំនួនអ្នកធ្វើដំណើរមានការកើនឡើងប្រមាណជា៤០ដង
July 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន យ៉ាងច្បាស់អំពីការត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ឯកសារ លើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រការដោះស្រាយបញ្ហាដោយសន្ដិវិធី និងស្របតាមតាមតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ការបញ្ជាក់យ៉ាងដូច្នេះបានធ្វើឡើង ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឲ្យ លោក Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។ លោក ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា
July 10, 2025 - ព័ត៌មានជាតិ
(ម៉ានីល)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដានេះ ប្រទេសហ្វីលីពីន បានបង្ហាញក្តីបារម្ភអំពីការសម្រេចដាក់ពន្ធ ២០ភាគរយ របស់សហរដ្ឋអាមេរិក លើការនាំចេញរបស់ហ្វីលីពីន ប៉ុន្តែប្តេជ្ញាថានឹងបន្តការចរចា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រោយកិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច លោក Frederick Go បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងរក្សាការប្តេជ្ញាចិត្ត បន្តចរចាជាមួយសហរដ្ឋអាមេរិក ដោយស្មោះត្រង់ ដើម្បីបន្តកិច្ចព្រមព្រៀងទ្វេភាគី និងទូលំទូលាយ ផ្នែកសេដ្ឋកិច្ច ឬបើអាចធ្វើទៅបាន គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)»។ ចំណែក ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំអាមេរិក លោក Jose Manuel Romualdez ក៏បានលើកឡើងផងដែរថា ហ្វីលីពីន
July 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ស្អែកនេះ អាជ្ញាធរនឹងបើកឲ្យប្រជាពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្ន ស្ពានអាកាសភ្ជាប់ពីផ្លូវ៦០ម៉ែត្រ កាត់លើផ្លូវជាតិលេខ២ ដើម្បីឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ។ ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ស្ពានអាកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានស្ថាបនាជាស្ពានភ្លោះទ្វេទិស និងត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
July 10, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងយកពន្ធ ៥០ភាគរយ លើការនាំចូលទាំងអស់ពីប្រេស៉ីល ខណៈការប្រកាសដាក់ពន្ធនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva ប្រាប់លោក ត្រាំ ថាពិភពលោកនេះមិនត្រូវការអធិរាជឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ ២០២៥។ នៅក្នុងលិខិតមួយ លោក ត្រាំ បានភ្ជាប់បញ្ហាពន្ធគយ ទៅនឹងការប្រព្រឹត្តរបស់អតីតប្រធានាធិបតីប្រេស៉ីល លោក Jair Bolsonaro
July 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរចំពោះអាជ្ញាធរាជធានីភ្នំពេញ ដែលបានប្រមូល និងដឹកជញ្ជូនសំរាមបានល្អ ការងារស្តារប្រឡាយ លូ ស្តារព្រែក រំដោះទឹកបានលឿនបានកាត់បន្ថយនូវការលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ។ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យឱ្យបានល្អិតល្អន់ ចំពោះដើមឈើគ្រប់ប្រភេទ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចៀសវាងឱ្យបាននូវគ្រោះថ្នាក់ ដែលបង្កឡើងដោយការបាក់ រលំដើមឈើទាំងនេះ និងការស្នើឱ្យមានការសម្រួល នៃការផ្តល់សេវា ប.ស.ស នៅតាមមន្ទីរពេទ្យ ឱ្យបានលឿន ដោយសារប្រជាពលរដ្ឋសម្រុកទៅទទួលសាវាច្រើនសន្ធឹកសន្ធាប់។ ការលើកឡើងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត
July 10, 2025









