- Liny Chan
- ព័ត៌មានអន្តរជាតិ
(បាងកក)៖ អំឡុងកម្មវិធីពិភាក្សាមួយរបស់ទូរទស្សន៍ថៃ Nation TV ក្នុងសប្តាហ៍នេះ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត្រ បានបង្ហើបឱ្យដឹងថា ពួកឧក្រិដ្ឋជនមួយចំនួនដែលធ្វើប្រតិបត្តិការឆបោកនៅក្នុងប្រទេសថៃ ស្នាក់នៅអាផាតមិន មានតម្លៃថ្លៃៗរហូតដល់រាប់ពាន់លានបាត ហើយធ្វើដំណើរទៅមកប្រទេសមីយ៉ាន់ម៉ាដោយសេរី។ លោក ថាក់ស៉ីន បានលើកឡើងដូចខាងលើ អំឡុងកិច្ចពិភាក្សាជុំវិញប្រធានបទទូលំទូលាយមួយ ស្តីពីកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពសាធារណៈ ដើម្បីស្តារទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរចិន ឡើងវិញ។ លោក ថាក់ស៉ីន បានអះអាងថា ការដោះស្រាយបញ្ហាបទល្មើសពាក់ព័ន្ធទៅនឹងបណ្តាញឆកបោកតាមតាមប្រព័ន្ធទូរគមនាគមន៍ គឺជារឿងចាំបាច់ មុនពេលទេសចរអាចមានអាម្មរណ៍ថា មានសុវត្ថិភាពពេលត្រឡប់មកវិញ។ ជាចុងក្រោយ អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសថៃ ត្រូវបានក្រុមឧក្រិដ្ឋជនបរទេសប្រើប្រាស់ទឹកដី ធ្វើជាមជ្ឈមណ្ឌលឆ្លងកាត់ ឬជាការិយាល័យរណប
July 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឆ្លើយតបនឹងសំណួរថា តើជនដែលត្រូវបានដកសញ្ជាតិខ្មែរហើយ គាត់នឹងត្រូវបញ្ជូនទៅណា? លោកបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគ្រាន់តែបញ្ជាក់ថា នេះគ្រាន់តែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យមានការរៀបចំច្បាប់ដកសញ្ជាតិ អីចឹងយើងនឹងមានច្បាប់ស្តីពីការដកសញ្ជាតិ ហើយយើងមិនទាន់ដឹងថា តើលក្ខខណ្ឌនៃច្បាប់ដកសញ្ជាតិនេះ នឹងមានចែងក្នុងលក្ខខណ្ឌអ្វីខ្លះ?» លោកបានឧទាហរណ៍ សម្រាប់ពលរដ្ឋខ្មែរដែលមានសញ្ជាតិច្រើន ទោះបីជាដកសញ្ជាតិ១ក៏មិនអីដែរ ដោយសារតែគាត់មានសញ្ជាតិផ្សេងទៀត។ ពលរដ្ឋខ្លះ ក៏គាត់ទទួលបានការការពារពីរដ្ឋបរទេស ដោយសារតែគាត់ធ្វើការឱ្យរដ្ឋបរទេស។ ដូច្នេះលោកបានពន្យល់ថា សម្រាប់ករណីបែបនេះ អាចនឹងបញ្ជូនទៅរដ្ឋដែលការពារគាត់នោះ។ ទោះជាងយ៉ាងនេះក្តី លោកជំរុញឱ្យសាធារណជនរង់ចាំមើល នូវខ្លឹមសារច្បាស់លាស់ នៃវិសោធនកម្មច្បាប់សញ្ជាតិ ដែលនឹងរៀបចំ នាពេលខាងមុខ។ លោកបញ្ជាក់បន្ថែមថា «ខ្ញុំសូមបញ្ជាក់ជូនថា
July 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា។ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 12, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នៅដើមខែកក្កដា ឆ្នាំ២០២៥នេះ លោក Jack Dorsey ដែលជាអតីតសហស្ថាបនិក Twitter និងជានាយកប្រតិបត្តិក្រុមហ៊ុន Block បានបង្ហាញជាសាធារណៈពីកម្មវិធីថ្មីមួយឈ្មោះថា «Bitchat» ដែលជាកម្មវិធីផ្ញើសារតាម Bluetooth ដ៏ពិសេសមួយ ដោយមិនចាំបាច់មានសេវាអ៊ីនធឺណិត ឬ Wi-Fi ឡើយ។ តើ Bitchat ដំណើរការយ៉ាងដូចម្តេច?Bitchat ប្រើបច្ចេកវិទ្យា Bluetooth Low Energy mesh networking ដែលអាចឲ្យឧបករណ៍នីមួយៗផ្ញើសារទៅគ្នាបានដោយផ្ទាល់ ហើយអាចឆ្លងកាត់ឧបករណ៍ជាប់ៗគ្នា ដើម្បីពង្រីកចម្ងាយផ្ញើសារអាចដល់ទៅ៣០០ម៉ែត្រ។ វាផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនងនៅទីតាំងដែលគ្មានបណ្តាញអ៊ីនធឺណិត។ ក្រៅពីនេះវាមានលក្ខណៈសំខាន់ៗជាច្រើនដូចជា៖១៖ គ្មានគណនី ឬលេខទូរស័ព្ទ៖
July 11, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្តនៅក្នុងក្រុងដូនកែវ ជាពិសេសក្នុងខេត្តតាកែវ កាន់តែច្រើនថែមទៀត អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានណែនាំអភិបាលក្រុងដូនកែវ និងមន្រ្តីពាក់ព័ន្ធ ឲ្យធ្វើការរៀបចំដាក់បម្រើសេវាជិះរទេះសេះនៅក្នុងក្រុងដូនកែវ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក វ៉ី សំណាង បានសំដែងក្ដីរំពឹងថា ការរៀបចំដាក់បម្រើសេវាថ្មីដោយជិះរទេះសេះលេងកម្សាន្តនៅក្នុងក្រុងដូនកែវនេះ វានឹងជួយធ្វើឲ្យភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ និងនាំគ្នាមកលេងកម្សាន្តខេត្តតាកែវ កាន់តែច្រើនថែមទៀតជាក់ជាពុំខាន។ ម្យ៉ាងទៀតខេត្តតាកែវ ដែលល្បីល្បាញថា មានពងទាកូន និងបង្កងឈ្ងុយឆ្ងាញ់នោះ ក៏ជាខេត្តមួយដែលមានរមនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តជាច្រើនកន្លែងផងដែរ សម្រាប់ឲ្យភ្ញៀវទសេចរណ៍មកលេងកម្សាន្ត។
July 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់ថា ជនណាក៏ដោយឲ្យតែចូលសញ្ជាតិខ្មែរ ទោះតាមរយៈតូបនីយកម្មក្តី តាមការទាមទារសញ្ជាតិក្តី ត្រូវតែធ្វើសម្បថនៅមុខតុលាការកំពូលដើម្បីបង្ហាញនូវភក្តីភាព ភាពស្មោះត្រង់ឥតងាករេ និងការប្តេជ្ញាចិត្តការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោក អង្គ វង្សវឌ្ឍានា ធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការដកសញ្ជាតិខ្មែរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងបញ្ជាក់ថា ឱ្យតែជាប្រជាពលរដ្ឋខ្មែរ មានន័យថាអ្នកដែលមានសញ្ជាតិខ្មែរទាំងអស់ គឺត្រូវមានកាតព្វកិច្ចតាមមាត្រា ៤៩
July 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ពាក់ព័ន្ធការកាត់ឆ្វៀលដីនៅតំបន់ភ្នំឱរ៉ាល់។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបដិសេធចំពោះការបង្ហោះព័ត៌មានគ្មានមូលដ្ឋាន ត្រឹមត្រូវច្បាស់លាស់ ក្នុងន័យបំភ្លឺបំផ្លើស បង្អួចបង្កាច់ ចេតនាញុះញង់ បង្កប់នូវគំនិតទុច្ចរិត ធ្វើឱ្យសាធារណមតិ មានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ មកលើថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង អនុវត្តកិច្ចការងារ យ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច ខេត្តកំពង់ស្ពឺ។ ក្នុងន័យនេះ ក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិរក្សតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងស្រុកឱរ៉ាល់ តាមរយៈការផ្សព្វផ្សាយច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ស្របតាមក្រមបរិស្ថាន
July 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្លង់ប្រាសាទអង្គវត្ត និងប្លង់ដែលថៃលួចចម្លងទៅសាងសង់នៅខេត្តបុរីរម្យ ប្រទេសថៃ មានភាពស្រដៀងគ្នាណាស់។ ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ។ លោកស្រី បានគូសរំលេចថា ការសាងសង់នោះ មិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value)
July 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ បានចេញសេចក្តីប្រកាសលើបណ្តាញសង្គមនាថ្ងៃទី១១ ខែកក្កដានេះ ថា បន្ទាប់ពីបានធ្វើការចរចារ ជាមួយម្ចាស់កម្មវិធី MMA នៅប្រទេសវៀតណាម «God of Martial Art » ដែលលោកគ្រូធ្លាប់ដឹកនាំកីឡាករទៅចូលរួមប្រកួតនាពេលកន្លងមកនោះ ពេលនេះម្ចាស់កម្មវិធី God of Martial Art បានយល់ព្រមសហការ ជាមួយនឹងក្លិប Cambodian Top Team នៅលក្ខខណ្ឌពិសេសមួយ ដោយយល់ព្រមដាក់អក្សរខ្មែរក្រោមចំណងជើងថា «អធិរាជ គុនចម្រុះកម្ពុជា» នៅលើខ្សែក្រវ៉ាត់។ បើយោងតាមការជូនដំណឹងពី Cambodian Top Team បានឱ្យដឹងថា ជាថ្មីម្តងទៀត! កាន់តែរំភើប
July 11, 2025









