Liny Chan
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ ថ្លែងចេញពីខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឯកសណ្ឋានជាកងទ័ព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីអំពីជំហរដាច់ណាត់ក្នុងការបើកច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃឡើងវិញ ដោយអះអាងថា ការបើកច្រកទ្វារព្រំដែនមិនលំបាកនោះទេ ពោលកូនសោរប្រគល់ឲ្យភាគីថៃរួចរាល់ហើយ ត្រង់ការសម្រេចគឺស្ថិតនៅលើភាគីថៃ កម្ពុជាត្រៀមអនុវត្តតាមក្រោយបើកសិនថៃបើកព្រំដែនឡើងវិញ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធប្រើប្រាស់​សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ នាព្រឹកថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់លក្ខខណ្ឌ៣ចំណុចដល់ភាគីថៃ សម្រាប់ការបើកព្រំដែនឡើងវិញនេះ ដោយក្នុងនោះ ទី១៖ ថៃប្រកាសបើកមុន ហើយប្រកាសមិនបិទជាឯកតោភាគីជាថ្មី, ទី២៖ បើកគ្រប់ច្រក មិនមែនបើកខ្លះ បិទខ្លះនោះទេ និងទី៣៖

    July 14, 2025
  • ព័ត៌មានអន្តរជាតិ

    (វែលីងតោន)៖ សាលារៀន និងផ្លូវមួយចំនួននៅតែបន្តបិទ គិតត្រឹមថ្ងៃចន្ទ ទី១៤​ ខែកក្កដា ខណៈដែលតំបន់ Tasman និង Nelson របស់ប្រទេសនូវែលសេឡង់ ចាប់ផ្តើមការបោសសម្អាត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍កន្លងទៅ បណ្តាលឱ្យមានទឹកជំនន់ ការរអិលបាក់ដី និងការជម្លៀសប្រជាជន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តំបន់ទាំងពីរស្ថិតនៅភាគខាងជើងនៃកោះខាងត្បូង ប្រទេសនូវែលសេឡង់ ដែលបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងជាលើកទីពីរ ក្នុងរយៈពេលច្រើនសប្តាហ៍។ អភិបាលតំបន់ Tasman លោក Tim King បានឱ្យដឹងថា មនុស្សប្រហែល ៤០នាក់ត្រូវជម្លៀសទៅជម្រកបណ្តោះអាសន្នមួយយប់ ប៉ុន្តែមនុស្សជាច្រើននាក់ទៀត នៅតែបន្តស្នាក់នៅផ្ទះជាមួយមិត្តភក្តិ ដោយសារតែការខូចខាត។ អាជ្ញាធរដោះស្រាយគ្រាអាសន្នក្នុងតំបន់ បាននិយាយថា

    July 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ច្បាប់កាតព្វកិច្ចយោធារបស់កម្ពុជា ដែលមានហើយ តែមិនទាន់ដាក់ឱ្យអនុវត្តជិត២០ឆ្នាំមកហើយនោះ នឹងចាប់ផ្តើមដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។ នេះបើតាមការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ទោះជាយ៉ាងនេះក្តី ច្បាប់ដ៏សំខាន់នេះ នឹងត្រូវធ្វើវិសោធនកម្មមាត្រាមួយចំ​នួន ជាពិសេស រយៈពេលនៃការបំពេញកាតព្វកិច្ច ដែលកន្លងទៅ កំណត់ត្រឹម១៨ខែ ឱ្យមានរយៈពេលយូរជាងមុន ដល់២ឆ្នាំជាដើម។ ក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផល​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអប​អរ​សាទរខួបលើក​ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន​កង​រាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមាន​ជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា

    July 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាវប្បធម៌អាស៊ី សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្ត្រនៃការចុះ «បូជនីយដ្ឋានចងចាំនកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» រួមមានទីតាំងឧក្រិដ្ឋកម្មចំនួន៣ គឺអតីតមន្ទីឃុំឃាំងម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ការទទួលស្គាល់ដ៏ធំធេងនេះ មិនត្រឹមតែផ្ដល់កិត្តិយសចំពោះភាពធន់របស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់នូវកាតព្វកិច្ចអន្តរជាតិ ក្នុងការការពារបូជនីយដ្ឋានចងចាំ នៃប្រវត្តិសាស្ត្រមនុស្សជាតិ។ ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការការពារបូជនីយដ្ឋានចងចាំទាំងនេះ

    July 14, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ-បន្ទាយមានជ័យ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស  ដែលជាក្រុមហ៊ុននាំចេញដំឡូងមីដ៏ធំទៅទីផ្សារចិននៅ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញ ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ដែលមានទីតាំង ស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាស អញ្ជើញចុះពិនិត្យផ្ទាល់ដល់ឃ្លាំងស្តុកដំឡូងមី និងទីលានហាល របស់បណ្ឌិត កៅ ថាចនិងក្រុមហ៊ុនខាងលើ ខណៈដែលកន្លងទៅថ្មីៗនេះ ប្រជាកសិករនៅខេត្តជាប់ព្រំដែនកម្ពុជា- ថៃ ជួបបញ្ហាប្រឈមរឿងទីផ្សារដំឡូងមី និងពោតក្រហម។ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលទីតាំង ទីលានហាលដឡូងមី សំខាន់ៗនៅខេត្តឧត្តរមានជ័យរួចមកបណ្ឌិត

    July 14, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍ (Nida) របស់ប្រទេសថៃ នាដើមខែកក្កដានេះ បានរកឃើញថា ជាង ៨០ភាគរយនៃអ្នកឆ្លើយតបនឹងសំណួរ គឺចង់ឱ្យនាយករដ្ឋមន្ត្រីព្យួរអំណាច លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង ឬរំលាយសភា ខណៈដែលលោក Prayut Chan-o-cha គឺជាជម្រើសដ៏ល្អក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃបន្ទាប់។ នេះបេីយោងតាមការចេញផ្សាយដោយការសែត​Bangkok Post នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ​ ២០២៥។ វិទ្យាស្ថាននេះ​ បានធ្វើការស្ទង់មតិតាមទូរស័ព្ទទៅលើមនុស្សចំនួន ១ ៣១០នាក់នៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែកក្កដា។ ក្នុងចំណោមអ្នកឆ្លើយតបនឹងសំណួរ មាន

    July 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា​ បានចេញសេចក្ដីជូនដំណឹងឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែនាពេលថ្មីៗនេះ មានជនអនាមិកមួយចំនួន បានក្លែងបន្លំជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែលក្លែងក្លាយ ក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិតដូចជា រៃអង្គាសប្រាក់ ផ្ទេរប្រាក់ ផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬការទិញ-លក់ទំនិញ និងសេវាកម្មផ្សេងៗ។ តាមការជម្រាបជូនរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា «ធនាគារជាតិនៃកម្ពុជា សូមបដិសេធទាំងស្រុង ចំពោះទង្វើរបស់បុគ្គលទុច្ចរិតទាំងនោះ និងសូមអំពាវនាវឱ្យសាធារណជនមេត្តាបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលក្នុងល្បិចឆបោកណាមួយ ដែលអាចនាំឱ្យជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ និងបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួន»។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនសហការជូនដំណឹងពាក់ព័ន្ធនឹងករណីបែបនេះ និងផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយធនាគារជាតិនៃកម្ពុជាតាមរយៈទូរស័ព្ទ៖(៨៥៥) ២៣ ៩៩០ ១៩៦Email: nbccommunication@nbc.gov.kh ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពិព័រណ៍ «ពន្លកបៃតង» ចែកកូនឈើជូនសាធារណជនដោយឥតគិតថ្លៃ រួមមួយព្រឹត្តិការណ៍ ដាំដើមត្នោត១លានដើម នៅកម្ពុជាក្នុងឆ្នាំ២០២៥ រៀបចំឡើងដើម្បីបណ្ដុះគំនិត របស់ប្រជាពលរដ្ឋកម្ពុជា ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន»។ នេះជាប្រសាសន៍លើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ ត្រៀមរៀបចំពិព័រណ៍ «ពន្លកបៃតង» ចែកកូនឈើដោយឥតគិតថ្លៃ ជូនសាធារណជនយកទៅដាំ រួមមួយព្រឹត្តិការណ៍ដាំដើមត្នោត ចំនួន១លានដើមនៅកម្ពុជា ក្នុងឆ្នាំ២០២៥ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ យោងតាមប្រសាសន៍លោករដ្ឋមន្រ្តី ក្រោមម្លប់សន្តិភាព ការេកភាពជាតិ និងឯកភាពទឹកដី កើតចេញពី ការដឹកនាំយកជីវិតធ្វើដើមទុន និងនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

    July 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក (Qalesis Food Co.,Ltd) ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នាដោយសហគ្រិនក្នុងស្រុក និងវិនិយោគិនសិង្ហបុរី កំពុងស្វះស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់អង្ករ ក្នុងបរិមាណដ៏ច្រើន​ គឺ១០ម៉ឺនតោនក្នុង១ខែ ឬ១.២លានតោនក្នុងមួយឆ្នាំ សម្រាប់នាំចេញទៅកាន់ទីផ្សារសក្តានុពលរបស់ខ្លួន។ សិក្ខាសាលាទិញលក់ស្រូវអង្ករ ដែលមានការចូលរួមពីម្ចាស់រោងម៉ាស៊ីនកិនស្រូវ សមាគម សហគមន៍ កសិករមកពីបណ្តាខេត្តនានា ត្រូវបានរៀបឡើងពេញ១ថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារណាហ្គាវើលដ៍១ ក្នុងគោលបំណង ដើម្បីស្វែងរកការសហការផ្គត់ផ្គង់អង្ករ សម្រាប់នាំចេញ។ លោក ស វាសនា នាយកក្រុមហ៊ុន កាឡេស៉ី

    July 12, 2025
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ មានការចែកចាយរូបភាពរបស់ស្ត្រីម្នាក់ ដោយបើកបរម៉ូតូទៅសម្រាលកូនដោយខ្លួនឯងហើយមិនឃើញមានប្តី និងសាច់ញាតិជូនទៅមន្ទីរពេទ្យនោះទៅមណ្ឌលសុខភាពថាឡាបរីវ៉ាត់ បានទទួលការអាណិតអាសូរជាច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម។ ស្រ្តីរូបនោះមានឈ្មោះ សារិ សូភី អាយុ២៧ឆ្នាំ រស់នៅភូមិវាលខ្សាច់ ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ហើយនេះជាការសម្រាលកូនទី៦របស់គាត់។ ស្រ្តីរូបនេះ បានសម្រាលកូនស្រី ដែលមានទម្ងន់រហូតដល់៣.៥គីឡូក្រាម តែសុខភាពទាំងម្តាយ និងកូនមានភាពល្អប្រសើរ ក្រោមការជួយ និងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ រូបភាពដ៏សង្វេគរបស់ស្ត្រីខាងលើ បានទទួលការអាណិតអាសូរយ៉ាងខ្លាំងពីមហាជននៅតាមបណ្តាញសង្គម ព្រោះតែគាត់ ត្រូវបើកម៉ូតូកញ្ចាស់មួុយគ្រឿង ទៅឆ្លងទន្លេខ្លួនឯង ដែលស្ទើរមិនជឿនោះឡើយ។ តែក្រោយទៅដល់មន្ទីរពេទ្យ និងកើតបានកូនប្រុសម្នាក់ ទើបប្រហែល២ម៉ោងក្រោយ ឃើញប្តីរបស់គាត់ទៅមើលដល់ពេទ្យ។ បើតាមប្រសាសន៍

    July 12, 2025