- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ២១នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ១៨រូប ទៅចូលរួមប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ (JJAU South East Asian Regional Championships) ឆ្នាំ២០២៥ នាថ្ងៃទី១២-១៣ ខែកក្កដាចុងសប្ដាហ៍នេះ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ខណៈសហព័ន្ធបានចាត់ទុកព្រឹត្តិការណ៍នេះ ជាឱកាសវាស់ស្ទង់សមត្ថភាពអត្តពលិកខ្លួន ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥។ លោក ថោង បញ្ញាធន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា បេសកកម្មលើកនេះ សហព័ន្ធបានបញ្ជូនអត្តពលិកច្រើនជាងបំផុត ក្នុងប្រវត្តិចូលរួមការប្រកួតអន្ដរជាតិកន្លងមក ពោលគឺមានកីឡាករ-កីឡាការិនីចំនួន
July 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ខាងក្រោមនេះជាបញ្ជីរាយនាមអាជីវកម្មទាំង ៧៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បាននិងកំពុងធ្វើទំនើបកម្មនិងការតាមដានត្រួតពិនិត្យ និងទប់ស្កាត់ការបំពុលបរិស្ថាន ដោយសារការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន សំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីក្រុមហ៊ុននិងរោងចក្រ សហគ្រាសនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន តាមរយៈក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចុះអនុវត្តវិធានការច្បាប់ ស្របតាមក្របបរិស្ថាននិងធនធម្មជាតិ និងបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ចំពោះក្រុមហ៊ុន និងរោងចក្រ ដែលបានធ្វើការបំពុលបរិស្ថានចំនួន៣០ករណី
July 10, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ តទៅ YouTube នឹងចាប់ផ្តើមអនុវត្តគោលការណ៍រកប្រាក់ដែលកាន់តែតឹងរ៉ឹងសម្រាប់ Channels ដែលផ្សាយវីដេអូដដែលៗ ផលិតទ្រង់ទ្រាយធំ ឬមានគុណភាពទាប ជាពិសេសគឺ YouTube នឹងផ្ដល់ប្រាក់សម្រាប់តែវីដេអូណាដែលផលិតឡើងដោយប្រើប្រាស់សំឡេងពិត និង Original content ។ ការផ្លាស់ប្តូរនេះមានគោលបំណងលើកកម្ពស់មាតិកាដែលមានលក្ខណៈដើម និងពិតប្រាកដ ដើម្បីបង្កើនបទពិសោធន៍របស់អ្នកទស្សនា។ អ្វីទៅជាខ្លឹមសារដែលនឹងត្រូវកំណត់?* គោលការណ៍ថ្មីនេះផ្តោតជាសំខាន់លើមាតិកាដែល៖– មានលក្ខណៈដដែលៗ (Repetitive content): វីដេអូដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាខ្លាំង រហូតដល់អ្នកទស្សនាពិបាកនឹងបែងចែក។ វីដេអូប្រភេទនេះច្រើនតែត្រូវបានបង្កើតឡើងដោយប្រើគំរូ (templates) និងមានភាពខុសប្លែកគ្នាតិចតួចបំផុត។– ផលិតទ្រង់ទ្រាយធំ (Mass-produced
July 10, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកនឹងអនុវត្តការយកពន្ធគយបន្ថែម ១០ភាគរយលើទំនិញនាំចូល ពីក្រុមប្រទេស BRICS ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ ដែលបានគំរាមយកពន្ធគយបន្ថែម១០ភាគរយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានលើកឡើងជាថ្មីនៅថ្ងៃអង្គារ ទី៨ ខែកក្កដា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅឯសេតវិមានថាការយកពន្ធគយនេះកំពុងដំណើរការទៅមុខ។ «ប្រទេសទាំងឡាយដែលស្ថិតនៅក្នុងអង្គការ BRICS នឹងត្រូវជាប់ពន្ធគយបន្ថែម១០ភាគរយ ក្នុងពេលឆាប់ៗ…ប្រសិនបើពួកគេជាសមាជិកមួយរបស់ BRICS នោះពួកគេនឹងត្រូវជាប់ពន្ធគយ១០ភាគរយ»។ គួរបញ្ជាក់ថា BRICS កាលពីឆ្នាំ២០២៤ បានពង្រីកសមាជិកបន្ថែមក្រៅពីប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ក្នុងនោះមានដូចជាអ៉ីរ៉ង់ និងឥណ្ឌូណេស៊ីជាដើម៕
July 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីមានការយល់ច្រឡំជាច្រើន អំពីព័ត៌មានចាស់ ដែលប្រកាសថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដូច្នេះនៅថ្ងៃនេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល តាមរយៈបណ្ដាញព័ត៌មាន Fresh News សូមបញ្ជាក់ជាថ្មីថា «អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥»។ សូមជម្រាបថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
July 9, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ជារូបភាពថ្មីមួយទៀតហើយ ក្នុងចេតនាញុះញង់ឲ្យកងទ័ពកម្ពុជាអត់ធ្មត់មិនបាន ដោយនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមទាហានឈុតខ្មៅថៃ បានប្រើប្រាស់រថយន្ដចំនួន២គ្រឿង ដឹកព្រះ២អង្គ បម្រុងមកដាក់នៅតំបន់ព្រំដែននាច្រកទ្វារអានសេះ ខេត្តព្រះវិហារ ប៉ុន្ដែត្រូវបានកម្លាំងទាហានកម្ពុជាហាមឃាត់ចំពោះសកម្មភាពនេះ។ បន្ទាប់ពីកម្លាំងទាហានកម្ពុជាដ៏អង់អាច ហាមឃាត់ទាហានឈុតខ្មៅថៃនោះ ភាគីទាំងពីរបានប៉ះគ្នាដោយសម្ដី និងតឹងសរសៃកដាក់គ្នាមួយប្រាវ នៅច្រកទ្វារព្រំដែនអានសេះ ក្នុងភូមិសាស្ដ្រទឹកដីរបស់កម្ពុជា ដោយពួកក្រុមទាហានឈុតខ្មៅថៃ ប្រមាណ២០នាក់ ដើរចូលមកទឹកដីកម្ពុជា។ ជាការកត់សម្គាល់នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឲ្យកងទ័ពរបស់យើង អត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាប និងឃាត់ខ្លួនមេខ្លោងសកម្មម្នាក់ ជំនាញខាងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើរតួជាបុរសសង្ហា មានទ្រព្យសម្បត្តិច្រើន និងជាមន្ត្រីរាជការមានឥទ្ធិពល ដើម្បីឆបោកស្ត្រីៗជាច្រើននាក់ ដោយប្រើវិធីសាស្ត្រលួងលោមមនោសញ្ចេតនា យកប្រាក់រាប់សែនដុល្លារ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា អនុវត្តតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោកក្រោមរូបភាពលួងលោមមនោសញ្ចេតនាតាមអនឡាញ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ច.ដ ភេទប្រុស អាយុ២៨ឆ្នាំ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ
July 9, 2025 - ព័ត៌មានជាតិ
(ប៉ៃលិន)៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានពលករខ្មែរម្នាក់ មានជម្ងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្ត្រីជំនាញច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងក្រុមគ្រូពេទ្យចុះសម្របសម្រួល ដើម្បីយកពលករខ្មែរនោះមកធ្វើការព្យាបាលភ្លាមៗ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមិនទុកបងប្អូនពលករយើងចោលនោះឡើយ។ ពលករមានជម្ងឺដែលថៃទុកចោលមិនព្យាបាល មានឈ្មោះ ស្កា ស៊ុ ភេទប្រុសអាយុ ៤៤ឆ្នាំ មានស្រុកកំណើត នៅភូមិដូង ឃុំរូងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែងដោយធ្វើជាពលករបេះផ្លែឈើ នៅប្រទេសថៃ ដែលមានរោគសញ្ញាអស់កម្លាំងឈឺក្បាល វិលមុខ រាគរូស ភ្នែកក្រហម ចេញកន្តួលក្រហមពេញខ្លួន ប្រវត្តិធ្លាប់មានជម្ងឺតេតាណុស
July 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចចរចាពន្ធបដិការជាមួយអាមេរិក បានថ្លែងចាត់ទុកការទម្លាក់អត្រាពន្ធរបស់អាមេរិកមកលើកម្ពុជាពី៤៩% មកនៅត្រឹម ៣៦% គឺជាជោគជ័យដ៏ធំមួយ សម្រាប់ជំហានដំបូង។ លោកឧបនាយករដ្ឋមន្ត្រីលើកឡើងថា ក្នុងចំពោះប្រទេសចំនួន ១៤ ដែលលោកប្រធានាធិបតី ដូណាល់ត្រាំ ចេញលិខិតដូចគ្នា គឺមានតែកម្ពុជាទទួលបាននូវអត្រាបន្ថយពន្ធបដិកាបានច្រើនជាងគេ ពី៤៩% ចុះមក ៣៦%។ ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងសន្និសីទ ស្តីពីលទ្ធផលនៃកិច្ចចរចាពន្ធបដិការរបស់អាមេរិក ដែលកម្ពុជាសម្រេចបាន ៣៦% ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ លោក
July 8, 2025









