Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឱសានវាទ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់ហើយ គឺកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ។ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះថា មកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រទេស ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    June 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងណែនាំជាថ្មីដល់មន្ដ្រីបុគ្គលិកសុខាភិបាល ពិសេសមន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវពង្រឹងគុណភាព ប្រសិទ្ធភាព ការថែទាំសុខភាពជូនប្រជាជន ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។ ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសដឹកនាំកិច្ចប្រជុំពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅគ្រប់កម្រិតមណ្ឌលសុខភាព ដល់មន្ទីរពេទ្យជាតិ ខេត្ត ស្រុក ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងតាមប្រព័ន្ធ Zoom មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។ ទន្ទឹមនឹងនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដូចជា៖ ១៖​ ត្រូវរៀបចំផែនការ និងសហការជាមួយស្ថាប័ន

    June 17, 2025
  • ព័ត៌មានអន្តរជាតិ

    (​Kananaskis, កាណាដា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា បានជំរុញឱ្យអ្នករស់នៅក្នុងរដ្ឋធានីតេហេរ៉ង់ទាំងអស់ជម្លៀសខ្លួនចេញជាបន្ទាន់ ជាការគាំទ្រដល់ការព្រមានរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលបាន និងកំពុងបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ដូច្នេះថា «មនុស្សទាំងអស់គួរតែចាកចេញជាបន្ទាន់ពីរដ្ឋធានីតេហេរ៉ង់។ អ៉ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត»។ លោក ត្រាំ មិនបានបញ្ជាក់អ្វីលម្អិតទេ ខណៈមានប្រជាជនជិត ១០លាននាក់កំពុងរស់នៅក្នុងរដ្ឋធានីតេហេរ៉ង់។ ការព្រមានរបស់លោក

    June 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានចេញមកព្រមានទាំងយប់ឱ្យលោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះប្រយ័ត្នប្រយែង ក្នុងការនិយាយស្តី ជាពិសេសការប្រើពាក្យ «អ្នកជិតខាងល្អ» ខណៈដែលប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី។ ការព្រមានរបស់អ្នកនាំពាក្យសម្តេចតេជោ បានធ្វើបន្ទាប់ពី លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ បានប្រតិកម្មទៅនឹង ការព្រមានជំរុញឱ្យបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើ ពីថៃចូលមកមកម្ពុជា តាមច្រកទាំងអស់ បើថៃមិនបើកច្រកជាប្រក្រតីឡើងវិញ។ អ្នកនាំពាក្យក្រសួងការទេសថៃ បានលើកឡើងថា «អ្នកជិតខាងល្អ មិនគួរធ្វើអីចឹង»។ ឆ្លើយតបចំពោះការលើកឡើងរបស់ភាគីថៃ, លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ

    June 17, 2025
  • ព័ត៌មានជាតិ

    (ប៉េកាំង)៖ ស្ថានទូតចិនប្រចាំប្រទេសអ៉ីស្រាអែល នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៉ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈអ៉ីស្រាអែល និងអ៉ីរ៉ង់នៅតែបន្តវាយប្រយុទ្ធគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងអ៉ីរ៉ង់បានឈានចូលដល់ថ្ងៃទី៥ នៅថ្ងៃអង្គារនេះ។ ស្ថានទូតចិនបាននិយាយថាជម្លោះកំពុងបន្តកើនឡើង ដោយហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រងការខូចខាត ហើយចំនួនស្លាប់ និងរងរបួសក្នុងចំណោមជនស៊ីវិលបន្តកើនឡើង ស្របពេលស្ថានការណ៍សន្តិសុខកាន់តែយ៉ាប់យ៉ឺនទៅៗ។ ស្ថានទូតចិនបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងមួយបង្ហោះលើ WeChat ដូច្នេះថា «បេសកកម្មចិនក្នុងប្រទេសអ៉ីស្រាអែល សូមអំពាវនាវឱ្យពលរដ្ឋចិនចាកចេញពីអ៉ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈព្រំដែនគោកក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេសហ្ស៊កដានី»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    June 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្តឹងរបស់កម្បុជាលើវិវាទព្រំដែនជាមួយប្រទេសថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ហើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់តាមបណ្តាញសង្គមថា នៅថ្ងៃចន្ទ ទី១៦ មិថុនា ២០២៥ វេលាម៉ោង ១១៖៣០នាទីព្រឹក ម៉ោងនៅទីក្រុងឡាអេ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅរាជធានីភ្នំពេញ លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហា​វិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ

    June 16, 2025
  • PR

    ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ២០២៥- ក្រុមហ៊ុន GANZBERG លើកនេះគឺលេងឈុតធំសាហាវហ្ម៎ង ដោយអញ្ជើញកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មិនមែនម្នាក់ មិនមែនពីរនាក់ គឺមកក្រុមទាំងមូលតែម្ដងដើម្បីសម្ដែងនៅខ្មែរ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្ស GANZBERG SUPER IDOL-I AM THE BEST នៅកោះពេជ្រ ថ្ងៃទី5 ខែកក្កដា 2025 ដ៏ខ្លីខាងមុខនេះចាប់ពីម៉ោង 4:00 រសៀល រហូតដល់ម៉ោង 11:00 យប់ ដែលនឹងទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។  ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍នៅស្រុកខ្មែរ

    June 16, 2025
  • ព័ត៌មានជាតិ

    (ហុងកុង)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ប្រភេទ Boeing 787-8 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលមានគោលដៅឆ្ពោះទៅ ទីក្រុងញូវដែលីនៃប្រទេសឥណ្ឌា បានបកក្បាលត្រឡប់ទៅកាន់ទីក្រុងហុងកុងនៃប្រទេសចិនវិញ នាថ្ងៃចន្ទនេះ បន្ទាប់ពីអាកាសយានិក រកឃើញសង្ស័យមានបញ្ហាបច្ចេកទេស នៅលើផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥។ អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ទីក្រុងហុងកុង បានឱ្យដឹងថា យន្តហោះខាងលើ ដែលមានជើងហោះហើរ AI315 បានត្រឡប់ទៅចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិ Hong Kong វិញ នាវេលាម៉ោង១៖១៥នាទីរសៀល ក្រោយហោះចាកចេញនៅម៉ោង១២៖២០នាទីថ្ងៃត្រង់។ នាពេលនេះ

    June 16, 2025
  • PR

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញបដិសេធចំពោះក្លែងក្លាយ ដែលបានលើកឡើងថា ថៃត្រៀមឈ្លានពានកម្ពុជានៅថ្ងៃនេះ។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិ បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋមេត្តារក្សាភាពស្ងៀមស្ងាត់ និងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    June 16, 2025
  • ព័ត៌មានជាតិ

    (តេងហេរ៉ង់)៖ មន្ត្រីម្នាក់ អាមេរិកម្នាក់ប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃអាទិត្យកន្លងទៅនេះថា អ៉ីរ៉ង់ បានប្រាប់អ្នកសម្រុះសម្រួល កាតា និងអូម៉ង់ថា ខ្លួនមិនបើកចំហរក្នុងការចរចារកបទឈប់បាញ់នោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសជាមួយអ៉ីស្រាអែល បង្កើនការភ័យខ្លាចពីជម្លោះកាន់តែទូលំទូលាយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ ២០២៥។ មន្រ្តីរូបនេះនិយាយថា អ៉ីរ៉ង់បានជូនដំណឹង ដល់អ្នកសម្រុះសម្រួលកាតា និង អូម៉ង់ថា គេនឹងចូលមកចរចានៅពេលបញ្ចប់ការឆ្លើយតបរបស់ខ្លួន ចំពោះការវាយប្រហារមុនរបស់អ៉ីស្រាអែល។ អ៉ីរ៉ង់ ថាមិនចរចាទេពេលកំពុងរងការវាយប្រហារ។ អូម៉ង់ និងកាតា មានទំនាក់ទំនងល្អទាំងជាមួយអ៉ីរ៉ង់ និងអាមេរិក ហើយក៏មានទំនាក់ទំនងផ្ទាល់ជាមួយអ៉ីស្រាអែលផងដែរ។ ជុំវិញការអត្ថាធិប្បាយនេះ

    June 16, 2025