Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សាលាគណរាធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការនិមន្តគោចរបិណ្ឌបាត និងការនិមន្ត ក្នុងសាធារណដ្ឋាននៃរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីណែនាំ​ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សេចក្ដីណែនាំ ​បានឲ្យដឹងថា យោងស្មារតីអង្គប្រជុំរបស់ សាលាគណរាជធានីភ្នំពេញ ដែលមានការចូលរួមពីមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ សាលាអនុគណខណ្ឌទាំង១៤ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្តីពីការពង្រឹងការប្រតិបត្តិធម៌ វិន័យរបស់ភិក្ខុ សាមណេរក្នុងរាជធានីភ្នំពេញ ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ក្នុងសាសនមណ្ឌលព្រះពុទ្ធសាសនា និងផ្អែកលើទិដ្ឋភាពជាក់ស្តែងក្នុងពេលនេះ ភិក្ខុសាមណេរនៅតែបន្តនិមន្តគោចរបិណ្ឌបាតនៅតាមទីអគោចរដ្ឋាន និងនិមន្តចូលទៅកាន់ទីកន្លែងកំសាន្តសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ

    May 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនគរបាលខណ្ឌទួលគោក បានបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ហើយឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធទៅនឹងបទល្មើសឆក់ ចំនួន៨ករណី នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ប្រតិបត្ដិការបង្ក្រាបក្រុមចោរយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ បានធ្វើឡើងក្រោមការបញ្ហាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ * ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣ប្រូម៉េក បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ប្រព្រឹត្តនៅចំណុចមុខ សាលាវេស្ទើនអន្តរជាតិ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៨៖១០នាទី។ *

    May 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ត្រីមាសទី១ ឆ្នាំ២០២៥នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាពីសប្បុរសជន សរុបជាង៤លានដុល្លារ។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានចំណូលសរុបសមមូលនឹង ៤ ០៣៦ ០៤៨ ដុល្លារអាម៉េរិក ពីសមាជិកកិត្តិយស ៧ រូប សមាជិកគាំទ្រ ២៥ ១៤១ រូប និងសប្បុរសជនផ្សេងៗ ៦ ៦៦២ រូប»។

    April 30, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រទេសចិន បានបង្កើតបញ្ជីឈ្មោះផលិតផលផលិតដោយសហរដ្ឋអាមេរិក ដែលនឹងត្រូវលើកលែងពីពន្ធគយ ១២៥ភាគរយរបស់ខ្លួន ហើយកំពុងជូនដំណឹងជាសម្ងាត់ដល់បណ្តាក្រុមហ៊ុន អំពីគោលនយោបាយនេះ ខណៈទីក្រុងប៉េកាំង កំពុងស្វែងរកការបន្ធូរបន្ថយផលប៉ះពាល់ នៃសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ ២០២៥។ តាមការចេញផ្សាយដោយ Reuters នៅទី២៥ ខែមេសា ចិនបានផ្តល់ការលើកលែងពន្ធលើផលិតផលមួយចំនួនរួចហើយ រួមទាំងឱសថ microchips និងម៉ាស៉ីនយន្តហោះ ហើយកំពុងស្នើឱ្យក្រុមហ៊ុនកំណត់ឈ្មោះមុខទំនិញសំខាន់ៗផ្សេងទៀត ដែលពួកគេត្រូវការមិនឱ្យមានពន្ធគយ។ ភ្លាមៗគេមិនទាន់ដឹងច្បាស់ទេថា តើមានផលិតផលចំនួនប៉ុន្មាន និងប្រភេទណាមួយ ដែលត្រូវបញ្ចូលក្នុងបញ្ជីថ្មីនេះទេ។ គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមានឆន្ទៈប្រយុទ្ធប្រឆាំងរហូតដល់ទីបញ្ចប់

    April 30, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ មួយខែបន្ទាប់ពីអគារកម្ពស់ ៣០ជាន់ដែលមិនទាន់សាងសង់រួច បានដួលរលំក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រនៅមីយ៉ាន់ម៉ា នាំឱ្យរញ្ជួយដល់ប្រទេសថៃ ការស៉ើបអង្កេតរកមូលហេតុបាក់រលំ កំពុងបន្តនៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ ២០២៥។ អគារ​ដែល​សង់ឡើងជាទីស្នាក់ការ​ថ្មី ​នៃ​ការិយាល័យ​សវនកម្ម​រដ្ឋ​របស់​ថៃ (SAO) នៅ​ភាគ​ខាងជើង​ទីក្រុង​បាងកក​ បាន​រលំ​ត្រឹមតែ​ប៉ុន្មាន​វិនាទីប៉ុណ្ណោះ ​កាលពី​ថ្ងៃ​ទី ២៨ ខែមីនា ដោយសង្កត់លើ​កម្មករ ១០៣នាក់​នៅ​នឹង​កន្លែង។ អាជ្ញាធរមូលដ្ឋាន ដែលបញ្ចប់ការពិនិត្យមើលអគារផ្សេងទៀត ក្នុងទីក្រុងបាងកក រកឃើញថានៅពេលអគារផ្សេងទៀត ត្រឹមតែខូចខាតប្រេះស្រាំ SAO គឺជាអគាតែមួយគត់ដែលមិនអាចទប់នឹងកម្លាំងរញ្ជួយបាន។ កិច្ចខិតខំប្រឹងប្រែង គឺផ្តោតលើកំទេចកម្ទីថ្ម សម្ភារៈពាក់ព័ន្ធក្នុងការសាងសង់

    April 30, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបន្ដអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ «កុំឲ្យមានការគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែម ខុសពីអត្រាប្តូរប្រាក់» ចំពោះបងប្អូនប្រជាពលរដ្ឋ​ដែលប្រើប្រាស់ប្រាក់រៀល ព្រោះការជួយសម្រួលបែបនេះ ជាយន្ដការមួយក្នុងការរួមចំណែកលើកកម្ពស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ។ ការលើកឡើងរបស់លោក យឹម លាត ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជូលរួមសិក្ខាសាលាស្ដីពី «ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ» រៀបចំឡើងក្នុងខេត្តតាកែវ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនោះលោក យឹម លាត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជាប្រាក់រៀល

    April 30, 2025
  • ព័ត៌មានជាតិ

    (យូអិន)៖ មន្រ្តីមួយរូបមកពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងកាលពីថ្ងៃទី២២ ខែមេសា ថា ដោយប្រឈមមុខជាមួយ ការធ្លាក់ចុះខ្លាំងនៃមូលនិធិទ្រទ្រង់ UN បានសម្រេចថា នឹងកាត់បន្ថយកិច្ចប្រឹងប្រែងមនុស្សធម៌​របស់ខ្លួន នៅប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កាលពីខែមករា ដើមឆ្នាំនេះ UN បានអំពាវនាវរកការរៃអង្គាសថវិកាឱ្យបាន២.៦៣ពាន់លានដុល្លារ ដើម្បីយកទៅជួយមនុស្សចំនួន ៦លាននាក់ ដែលត្រូវការជំនួយនៅអ៊ុយក្រែន។ យ៉ាងណាមិញ លោកស្រី Joyce Msuya នៃការិយាល័យ OCHA បានប្រាប់​ក្រុមប្រឹក្សាសន្តិសុខ UN ថា ដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃមូលនិធិមនុស្សធម៌ UN

    April 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនោះ លោកប្រធានក្រុមប្រឹក្សាភិបាល​បានគោរព​ជម្រាបសម្តេចមហាបវរធិបតីដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង ៥៣ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន៥ ដែល​បានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងហុងកុង ព្រមទាំង​មាន​ការិយាល័យតំណាងជាង៤០ ដែលកំពុងប្រតិបត្តិការ​អាជីវកម្ម​នៅ​បណ្តាប្រទេសនានាជុំវិញពិភពលោក។ ក្រុមហ៊ុន ADATA

    April 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ច​រាចរណ៍​នៅលេីកំណាត់ផ្លូវល្បឿនលឿន​ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ កើតឡើងដោយសាររថយន្ដបែកកង់ក្រោយ​ ពេលកំពុងបេីកបរ និងបណ្ដាលឱ្យមនុស្ស ២នាក់ បាត់បង់ជីវិត និង ៣នាក់រងរបួស។ តាមរយៈផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា​ វេលាម៉ោង​ ១១:៣៤នាទី​ នាថ្ងៃពុធ ៤កើ ត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥​ កងកម្លាំង​នគរបា ល​

    April 30, 2025
  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមេសានេះ បានចេញសេចក្តីបំភ្លឺ ចំពោះគណនី Facebook ឈ្មោះ Boeb Bee បានលើកឡើងថា «ប្រជាពលរដ្ឋ មកដកប្លង់ដីអត់បានរអ៊ូគ្រប់គ្នា នីតិវិធីស្មុគស្មាញពេក ខាតពេលវេលា ដីថាអត់ជាប់ពន្ធទេ តែតម្រូវឱ្យឆ្លងពន្ធដារសិន»៕ ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 30, 2025