- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលរួមឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិកានេះគឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ
May 31, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារចម្រុះដឹកនាំដោយលោក ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក សុខ តារា អនុប្រធាននាយកដ្ឋាន ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទីតាំងដែលរថយន្តដឹកអុសមួយគ្រឿង ធ្វើឲ្យបាក់ស្រុតផ្លូវ និងស្ពានខូចខាតលើកំណាត់ផ្លូវ ស្ថិតនៅទំនប់អូក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ការចុះពិនិត្យនេះ ក៏មានការចូលរួមពីលោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ, លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងលោក សំអឿន សុបញ្ញា អភិបាលស្រុកបសេដ្ឋ
May 31, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បុរសខ្លាំងតេជោសែន បានចេញមកបញ្ជាក់៣ចំណុច និងបញ្ជាក់ច្បាស់ៗថា ទីតាំងដែលកម្ពុជាធ្លាប់កាន់កាប់ គឺមិនអាចដកទ័ពចេញពីទឹកដីរបស់ខ្លួនដែលធ្លាប់កាន់កាប់កន្លងមកឡើយ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ បុរសខ្លាំងតេជោសែន កម្ពុជា បានបង្ហាញយ៉ាងដូច្នេះថា៖«នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។ ដើម្បីជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖ ១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី)
May 31, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ យុវជនម្នាក់ដែលក្លែងស្លៀកឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ ត្រូវបានអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រោយពិនិត្យ និងរកឃើញថា បុគ្គលនេះមិនមានឈ្មោះក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថនោះទេ។ លោកឧត្តមសេនីយ៍ត្រី អៀង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ការចាប់ខ្លួនបុគ្គលខាងលើធ្វើឡើងបន្ទាប់ពី កងរាជអាវុធហត្ថបានឃើញការផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញព័ត៌មានសង្គម ពាក់ព័ន្ធនឹងបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ។ តាមការពិនិត្យភិនភាគ និងអត្តសញ្ញាណ បុគ្គលនោះមិនមានឈ្មោះ ក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថទេ។ កងរាជអាវុធហត្ថ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវទើបធ្វើការឃាត់ខ្លួនបុគ្គលនេះ។ បច្ចុប្បន្នបុគ្គលសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកំពុងបន្តអនុវត្តតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
May 30, 2025 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា ការប្រមូលសំរាមនៅក្រុងតាខ្មៅ ក្នុងគោលបំណងឲ្យទីក្រុងស្អាត មិនមែនជាការធ្វើអាជីវកម្មលើការប្រមូលសំរាមឡើយ។ ដូច្នេះហាមមិនឲ្យមានការតម្លៃថ្លៃ សំរាមឡើយ ប៉ុន្តែសូមស្នើពលរដ្ឋដែលមិនបង់ថ្លៃ មេត្តារួសរាន់បង់លុយផង ដើម្បីក្រុមហ៊ុនស៊ីនទ្រី មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូល ព្រោះតាមដឹងក្រុមហ៊ុនរអ៊ូថា «ខាតរាល់ខែ» ដោយសារតែពលរដ្ឋខ្លះ មិនបង់លុយថ្លៃសំរាមឡើយ។ លោកអភិបាលខេត្តបញ្ជាក់បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការតម្លើងតម្លៃសេវាប្រមូលសំរាមនៅក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុងតាខ្មៅ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។ អភិបាលខេត្ត បន្តថា សម្រាប់ថ្លៃសេវាសំរាមនៅក្រុងតាខ្មៅ នៅតែបន្តតម្លៃសេវាដដែល ហើយរដ្ឋបាលក្រុងតាខ្មៅ ត្រូវពិនិត្យលើតម្លៃសេវាប្រមូលសំរាមឡើងវិញនៅក្រុងតាខ្មៅ ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង ដោយរក្សាបាននូវសោភណ្ឌភាព និងនិរន្តរភាពក្នុងការគ្រប់គ្រងសំរាមនៅក្នុងក្រុងតាខ្មៅ។
May 30, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បង្គោលអង់តែនទូរស័ព្ទចំនួន២១ នៅតំបន់អង្គរ នឹងបញ្ចប់ការតម្លើងនៅចុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះមានចំនួន១៨បង្គោល។ លោកបានឲ្យដឹងយ៉ាងដូច្នេះ តាមរយៈការធ្វើបទបង្ហាញស្ដីពី «ផែនការអភិវឌ្ឍន៍ទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ» នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ច «បេតិកភណ្ឌ» របស់អ្នកសារព័ត៌មាន រយៈពេល៣យប់៤ថ្ងៃ លើទឹកដីអង្គរ។ លោក សេង សុធារ៉ា បានលើកឡើងថា អាជ្ញាធរជាតិអប្សរា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រឹងប្រែងរៀបចំការតម្លើងបង្គោលអង់តែនទូរស័ព្ទចំនួន២១បន្ថែមទៀត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្ត។ បើតាមប្រធាននាយកដ្ឋានរូបនេះ, កន្លងទៅ អាជ្ញាធរជាតិអប្សរា បានរៀបចំបង្គោលអង់តែនទូរស័ព្ទចំនួន១៨រួចមកហើយ
May 30, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយមានការចែកចាយវីដេអូក្មេងស្រីក្មេងប្រុសមួយគូអង្គុយឱបថើបគ្នា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីតាំងហាង «ECS DEVELOPMENT COL» ស្ថិតនៅផ្ទះលេខ47E0E1 ផ្លូវ432 ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលបង្ហាញពីសកម្មភាពអសីលធម៌រទាំងកណ្ដាលថ្ងៃត្រង់នោះ អាជ្ញាធរមូលដ្ឋានបានចុះទៅណែនាំ និងអប់រំម្ចាស់ហាងមិនឲ្យមានសកម្មភាពបែបនេះកើតឡើងទៀតឡើយ។ ដោយមានការអនុញ្ញាតពីលោក សែន បូតេ ចៅសង្កាត់បឹងត្របែក និងលោកអនុសេនីយ៍ឯក សោម សូនី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក រួមជាមួយកម្លាំងប៉ុស្តិ៍បឹងត្របែក និងមន្រ្តីសាលាសង្កាត់បឹងត្របែក បានសហការចុះទីតាំងយីហោ «ECS DEVELOPMENT COL» និងពិនិត្យឃើញជាក់ស្ដែងថា ទីតាំងហាងមានផ្ទះមួយល្វែងមានចំនួន១ជាន់ខាងក្រោមជាម៉ាត ខាងលើជាហាងកាហ្វេ ដោយមួយបន្ទប់ទៀតសម្រាប់បុគ្គលិកគិតលុយ។ ជាលទ្ធផលក្រុមការងារបានអប់រំណែនាំមិនអនុញ្ញាតឲ្យមានទង្វើអសីលធម៌ និងមិនឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពពាក់ព័ន្ធជួញដូរ ប្រើប្រាស់គ្រឿងញឿន
May 30, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញមកប្រកាសបដិសេធ និងទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់ពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមួយចំនួន មានការជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា ខណៈការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ពីតថភាពពិតនៅកម្ពុជា។ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ចំពោះការមួលបង្កាច់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដោយចោទថា មានទំនាក់ទំនង ជាមួយក្រុមហ៊ុននេះ ក្រុមហ៊ុននោះ
May 30, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ – ឆ្នាំ២០២៥» នៅបរិវេណរូបសំណាក់ លោកយាយពេញ ខាងត្បូងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ដើម្បីឱ្យពិធីបើកយុទ្ធនាការខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទ
May 30, 2025 - ព័ត៌មានជាតិ
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានរម្លឹកដល់វិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រី លោក ស៉ីនហ្សូ អាបេ ដោយនិយាយថា លោក អាបេ គឺជាមេដឹកនាំជប៉ុនម្នាក់ ដែលចង់សម្រេចបាននូវសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៉ី អំឡុងពេលដែលបានជួបលោកស្រី Akie Abe ភរិយារបស់ លោក អាបេ នៅឯវិមានក្រឹមឡាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ ២០២៥។ លោក ពូទីន បានបញ្ជាក់ទៀតថា «ស្វាមីរបស់អ្នក (លោក អាបេ) បានធ្វើកិច្ចការដ៏អស្ចារ្យ
May 30, 2025









