- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនខិលខូចក្លែងបន្លំធ្វើជាគណនី Telegram របស់សម្តេចតេជោ ហ៊ុន សែន មានដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen) និងបានភ្ជាប់ជាមួយ website ឆបោកមួយ https://Khmercmc-investment.com អោយបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។ ករណីនេះជំនាញកំពុងស្រាវជ្រាវ និងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនខិលខូចទាំងនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
June 19, 2025 - ព័ត៌មានអន្តរជាតិ
(វៀងចន្ទន៍)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងសម្ពាធពីសាធារណៈជនថៃ ដែលទាមទារឱ្យលោកស្រីលាលែងចេញពីតំណែង បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃពុធ ទី១៨ ខែមិថុនា ដែលបានក្លាយជាប្រធានដ៏បទក្តៅគគុក និងកំពុងបង្កជាព្យុះភ្លៀងនយោបាយនៅក្នុងប្រទេសថៃ នៅចំពោះមុខការសង្ស័យចំពោះវិធីសាស្រ្តដោះស្រាយបញ្ហាវិវាទព្រំដែនថៃ-កម្ពុជារបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Laotian Times។ សំឡេងសន្ទនានេះ ដែលសម្តេចតេជោហ៊ុន សែន បញ្ជាក់ថាជាការពិត ត្រូវបានថតទុកអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល១៧នាទី កាលពីថ្ងៃទី១៥ ខែមិថុនា។ សម្ដេចតេជោ បានឲ្យដឹងថា ការថតសំឡេងនេះធ្វើឡើងដើម្បីតម្លាភាព»។ សំឡេងនៃកិច្ចសន្ទនានេះត្រូវបានផ្ញើទៅឲ្យក្រុមមន្ត្រីជាន់ខ្ពស់របស់កម្ពុជាប្រហែល៨០នាក់ មុននឹងបែកធ្លាយជាសាធារណៈ តាមរយៈការបង្ហោះនៅលើ Facebook
June 19, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ គណបក្ស Bhumjaithai នៅថ្ងៃពុធ ទី១៨ ខែមិថុនា បានប្រកាសពីការដើរចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស Pheu Thai ភ្ជាប់ជាមួយការអំពាវនាវឱ្យនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ទទួលខុសត្រូវលើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានបែកធ្លាយ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ The Nation។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្ស Bhumjaithai បានលើកឡើងថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកស្រី Paetongtarn និងសម្ដេចតេជោ ហ៊ុន សែន បានបង្កផលប៉ះពាល់ដល់អធិបតេយ្យ បូរណភាពទឹកដីរបស់ថៃ និងយោធាថៃ។ សេចក្ដីថ្លែងការណ៍ដដែល បានឱ្យដឹងទៀតថា គណៈកម្មាធិការប្រតិបត្តិរបស់បក្សបានកោះប្រជុំជជែកពិភាក្សាពីបញ្ហា
June 19, 2025 - ព័ត៌មានជាតិ
(ញូវដែលី)៖ ប្រមុខការទូតឥណ្ឌា បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី លោក Narendra Modi បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា បទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីជម្លោះរយៈពេល ៤ថ្ងៃក្នុងខែឧសភា សម្រេចបានតាមរយៈការចរចារវាងយោធាទាំងពីរ ហើយមិនមែនជាការសម្រុះសម្រួលដោយសហរដ្ឋអាមេរិកទេ។ នេះបើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ ២០២៥។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បាននិយាយថា «លោកនាយករដ្ឋមន្ត្រី Modi ប្រាប់លោកប្រធានាធិបតី ត្រាំ យ៉ាងច្បាស់ថា មិនមានការពិភាក្សាលើប្រធានបទ
June 18, 2025 - ព័ត៌មានជាតិ
(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីគយថៃ ប្រចាំខេត្តច័ន្ទបុរី បានស្នើសុំជួបសមត្ថកិច្ចកម្ពុជា នៅចំណុចស្ពានព្រំដែន ដើម្បីនាំចូលបន្លែ និងផ្លែឈើដូចធម្មតាវិញ ប៉ុន្ដែសំណើនេះត្រូវបានភាគីកម្ពុជាបដិសេធចោល។ តាមរយៈជំនួបនោះ ភាគីថៃបានស្នើសុំឲ្យភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន ព្រោះបន្លែ និងផ្លែឈើងាយឆាប់ខូច។ ភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកព្រំដែនឲ្យដំណើរដូចមុនវិញ (ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជា នឹងបើកឲ្យនាំចូលបន្លែ ផ្លែឈើធម្មតាវិញ តែបើមិនបើកដូចមុនទេនោះ កម្ពុជានឹងបន្ដបិទដដែល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
June 18, 2025 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារដើម្បីប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើ បាត់ដំបង២០២៥ នៅសាលាប្រជុំសាលាខេត្ត និងត្រួតពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពេលឆាប់ៗខាងមុខនេះ។ ក្រោយពិភាក្សារួច លោកអភិបាលខេត្តបានសម្រេចរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ នេះ គ្រោងរៀបចំឡើងរយៈពេលមួយសប្តាហ៍ពេញ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ និងមានប៊ូហ្វេ ទុរេនបាត់ដំបង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៥។ សូមបងប្អូន ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ៕ ផ្ដល់សិទ្ធិដោយ៖
June 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានឲ្យដឹងថា ប្រជាជនកម្ពុជាច្រើនលើសលប់ ពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការស្ទាបស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបណ្តាញ Fresh News ទទួលបាន។ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានរៀបចំការស្ទាបស្ទង់ មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់អំពីមតិសាធារណៈ និងការយល់ឃើញរបស់ ប្រជាជនកម្ពុជា ជាពិសេសចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះ តំបន់ព្រំដែនជាមួយភាគីថៃ។ AVI បានធ្វើការប្រមូលទិន្នន័យបឋមតាមរយៈប្រព័ន្ធអនឡាញ និង សម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាជនចំនួន ១.៥៨៨ នាក់ ដែលក្នុងនោះមានអ្នកឆ្លើយសំណួរជា យុវជន វ័យកណ្តាល
June 18, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ កម្លាំងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអូរស្មាច់ និងច្រកទ្វារព្រំដែនជាំ ក្នុងខេត្តឧត្តរមានជ័យ បន្ដត្រួតពិនិត្យ និងបិទខ្ទប់ការនាំចូលបន្លែ ផ្លែឈើគ្រប់ប្រភេទរបស់ថៃ តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឆ្លើយតបចំពោះការប្រមាថ និងគំរាមកំហែងពីក្រុមយោធាថៃ ក្រោយភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែន។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះថា ច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ និងជាំ គឺបើកដំណើរការតាមម៉ោងកំណត់ពីម៉ោង៩ព្រឹក ដល់ម៉ោង៣រសៀល។ ប៉ុន្ដែកម្លាំងសមត្ថកិច្ចបានឆែកឆេរពិនិត្យរាល់មុខទំនិញដែលនាំចូលមកកម្ពុជា សំដៅទប់ស្កាត់ និងបិទខ្ទប់ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ។ សូមជម្រាបថា ក្រោយផុតឱសានវាទ ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់នោះ គឺកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ។
June 18, 2025 - ព័ត៌មានជាតិ
(បាគូ, អាមេនី)៖ មនុស្សរាប់រយនាក់ បានភៀសខ្លួនចេញពីអ៉ីរ៉ង់ទៅប្រទេសអាស៊ែបៃហ្សង់ ក្នុងរយៈពេល ៥ថ្ងៃ ចាប់តាំងពីមានសង្រ្គាមផ្លូវអាកាសអ៉ីស្រាអែល-អ៉ីរ៉ង់ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអាមេនី ក៏បានរាយការណ៍ថា ឥណ្ឌាបានជម្លៀសពលរដ្ឋរបស់ខ្លួនចំនួន ១១០នាក់ចេញពីអ៉ីរ៉ង់ តាមរយៈប្រទេសអាមេនី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ ២០២៥។ ការធ្វើដំណើរតាមផ្លូវគោក ចេញពីទីក្រុងតេហេរ៉ង់ ទៅច្រកចូលអាស៊ែបៃហ្សង់ ត្រូវចំណាយពេលប្រហែល ៨ម៉ោង ខណៈដើម្បីទៅដល់ព្រំដែនអាមេនី ត្រូវចំណាយពេលជាង ១០ម៉ោង។ អ្នកនាំពាក្យក្រសួងការបរទេសអាស៊ែបៃហ្សង់ លោក Aykhan Hajizadeh បាននិយាយថា ពលរដ្ឋជាង ១ ២០០នាក់
June 18, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ថ្មីៗនេះ បានជំរុញប្រជាពលរដ្ឋរបស់ខ្លួនឱ្យលុបកម្មវិធីផ្ញើសារ WhatsApp ចេញពីឧបករណ៍របស់ពួកគេ ដោយអះអាងថា កម្មវិធីនេះប្រមូលព័ត៌មានអ្នកប្រើប្រាស់ដើម្បីផ្ញើទៅឱ្យអ៉ីស្រាអែល ប៉ុន្តែការអះអាងនេះមិនមានផ្តល់ភស្តុតាងនោះទេ។ ការណែនាំនេះកើតឡើងចំពេលមានរបាយការណ៍អំពីសកម្មភាពសង្គ្រាមបច្ចេកវិទ្យារវាងអ៉ីរ៉ង់ និងអ៉ីស្រាអែលដែលកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ WhatsApp ដែលជាកម្មសិទ្ធិរបស់ Meta Platforms បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយបញ្ជាក់ថាពួកគេមិនតាមដានទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់ មិនរក្សាកំណត់ត្រាអ្នកផ្ញើសារទៅអ្នកណានោះទេ ហើយក៏មិនតាមដានសារផ្ទាល់ខ្លួនដែរ។ ក្រុមហ៊ុនបានសង្កត់ធ្ងន់លើការប្រើប្រាស់ការអ៊ិនគ្រីប end-to-end encryption ដែលវាជាបច្ចេកវិទ្យាមួយត្រូវបានបង្កើតឡើងដើម្បីការពារមិនឱ្យអានសារបានឡើយ សូម្បីតែអ្នកផ្ដល់សេវាកម្មក៏មិនអាចចូលអានបានផងដែរ។ នេះមិនមែនជាលើកទីមួយទេដែលអ៉ីរ៉ង់កំណត់គោលដៅលើ WhatsApp។ កម្មវិធីនេះធ្លាប់ត្រូវបានហាមឃាត់កាលពីឆ្នាំ ២០២២ ក្នុងអំឡុងពេលមានបាតុកម្មទ្រង់ទ្រាយធំ ហើយការហាមឃាត់នោះត្រូវបានដកចេញនៅចុងឆ្នាំ២០២៤។ អ៉ីរ៉ង់មានប្រវត្តិនៃការទប់ស្កាត់បណ្ដាញសង្គមផ្សេងៗ
June 18, 2025









