- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ឱ្យកាន់តែច្បាស់ អំពីអត្រាពន្ធអាមេរិកដាក់លើទំនិញកម្ពុជា ពិសេសចង់ផ្តល់នូវចំណេះដឹង ទៅអ្នកនយោបាយចាស់វស្សា ទណ្ឌិត សម រង្ស៉ី ដែលអួតខ្លួនថា ជាអ្នកជំនាញច្បាស់ខាងសេដ្ឋកិច្ច តែបែរជាមិនដឹងអីនោះ។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៩៧ភាគរយ ដែលអាមរិកគណនាចេញមកនោះ មិនមែនជាអត្រាពន្ធដែលកម្ពុជាយកលើទំនិញអាមេរិក នាំចូលកម្ពុជានោះទេ។ ៩៧ភាគរយ គឺជាឱនភាព ឬកម្រិតលម្អៀតនៃជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា អនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្មកម្ពុជា យកពន្ធលើទំនិញពីគ្រប់ប្រទេសទាំងអស់មិនឱ្យលើសពី ៣៥ភាគរយនោះឡើយ ហើយសម្រាប់អាមេរិក
April 7, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋាភិបាលបរទេសនឹងត្រូវចំណាយលុយច្រើនដើម្បីដកពន្ធគយ ដែលប្រៀបបាននឹងការប្រេីប្រាស់ឱសថដេីម្បីព្យាបាលជំងឺយ៉ាងដូច្នោះដែរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ ២០២៥។ ស្របពេលភាគហ៊ុននៅអាមេរិកបានដាំក្បាលចុះ និងខាតបង់អស់ជិត ៦ពាន់ពាន់លានដុល្លាររួចហេីយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ត្រាំ និយាយថាលោកមិនបារម្ភពីការខាតបង់នេះទេ។ លោកគូសបញ្ជាក់ថា «ខ្ញុំមិនចង់ឱ្យមានអ្វីខាតបង់ទេ ប៉ុន្តែពេលខ្លះយេីងត្រូវការថ្នាំដើម្បីព្យាបាលអ្វីមួយ»។ ដោយសំដៅទៅលេីក្តីរំពឹងទុកដែលថាមេដឹកនាំមកពីអឺរ៉ុប និងអាស៉ី នឹងមកស្នេីឱ្យលោកបញ្ចុះពន្ធដែលត្រូវចូលជាធរមានក្នុងសប្តាហ៍នេះ លោក ត្រាំ បន្ថែមថា «ពួកគេកំពុងឆ្ពោះមកកាន់តុចរចា។ គេចង់និយាយ ប៉ុន្តែយេីងអត់
April 7, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុន Apple នឹងនៅរក្សាទុក TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance នៅលើ App Store របស់ខ្លួនយ៉ាងហោចណាស់ ៧៥ថ្ងៃទៀត បន្ទាប់ពីទទួលបានការធានាពីអគ្គមេធាវីលោកស្រី Pam Bondi។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៦ ខែមេសា ឆ្នា២០២៥។ ការសម្រេចនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីពន្យាពេលកំណត់ការហាមឃាត់ TikTok ជាលើកទីពីរ។ TikTok នឹងត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក លុះត្រាតែក្រុមហ៊ុន ByteDance
April 7, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ គណៈរដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូងត្រូវបានរំពឹងថាអាចនឹងកំណត់យកថ្ងៃទី៣ ខែមិថុនា ជាកាលបរិច្ឆេទសម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីសប្ដាហ៍មុន ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Reuters ដោយផ្អែកលើសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃចន្ទ ទី៧ ខែមេសា បានឱ្យដឹងទៀតថាខណៈការសម្រេចចិត្តខាងលើមិនតម្រូវដោយច្បាប់ ក៏ពិតមែន តែគណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូងនឹងធ្វើការសម្រេចចិត្តនៅឯកិច្ចប្រជុំមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ ពីព្រោះចាំចាច់ត្រូវកំណត់យកថ្ងៃបោះឆ្នោតជាថ្ងៃឈប់សម្រាក។ លោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងទម្លាក់ចេញពីតំណែងកាលពីថ្ងៃសុក្រ ទី៤ ខែមេសា ដោយសំអាងថារូបលោកបានបំពានលើច្បាប់រដ្ឋធម្មនុញ្ញតាមរយៈការប្រកាសដាក់ឱ្យ ប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយការទម្លាក់លោក
April 7, 2025 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យអភិបាលរាជធានីភ្នំពេញ រៀបចំដីនៅតំបន់ទំនប់កប់ស្រូវជាង៧០ហិកតាដើម្បីរៀបចំជាសួនសាធារណៈជាកន្លែងលំហែកាយដល់ប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ” នាព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២៥សម្តេចបវរធីបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖«ឡូវនៅរាជធានីភ្នំពេញខ្ញុំឱ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ត្រៀមជាង៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឱ្យអ្នកក្រុងភ្នំពេញកម្សាន្ត។ មានអ្នកគេវាយតម្លៃថាតំបន់នឹងមួយការ៉េ១ពាន់ដុល្លារ អ៊ីចឹងជាង ៧០ហិកតាបានជាង៧០លានដុល្លារ។ កន្លែងនេះយើងទុកជាកន្លែងសាធារណៈសម្រាប់អ្នករាជធានីភ្នំពេញ ហើយថ្ងៃក្រោយអ្នកនៅតាមបណ្តាខេត្តក៏អាចមកលេងបាន»។ សម្តេចបវរធីបតី បានលើកឡើងថា កន្លែងដែលនឹងរៀបចំនេះក៏អាចរៀបចំការប្រគុំតន្ត្រីនៅថ្ងៃសៅរ៍អាទិត្យដើម្បីសប្បាយរីករាយ។ ពេលនេះឯកឧត្តម ឃួង ស្រេង កំពុងរៀបចំដាំដើមឈើរាប់ពាន់ដើម ដើម្បីដាំនៅទីនោះ។ នៅពេលថ្ងៃខាងមុខនៅចំកណ្តាលក្រុងធំៗ ត្រូវតែមានទីធ្លាទូលំទូលាយជាសាធារណៈសម្រាប់ជូនប្រជាពលរដ្ឋកម្សាន្ត។ជា មួយគ្នានោះដែរសម្តេចបវរធិបតី ក៏បានឱ្យដឹងនៅតាមបណ្តាខេត្តខ្លះសម្តេចបានឱ្យយោបល់ទុកដី ១០០ហិកតា ឬ២០០ហិកតាសម្រាប់រៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ។
April 7, 2025 - ព័ត៌មានអន្តរជាតិ
(ហ្សាកាតា)៖ ប្រទេសឥណ្ឌូនេស៊ី បានប្រកាសនៅថ្ងៃអាទិត្យថា ខ្លួននឹងមិនចាត់វិធានការសងសឹកណាមួយ ដើម្បីឆ្លើយតបទៅនឹងពន្ធពាណិជ្ជកម្ម ៣២% ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់លើប្រទេសរបស់ខ្លួននោះទេ។ ការប្រកាសនេះគឺជាការឆ្លើយតបជាលើកដំបូងរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីចំពោះការដំឡើងពន្ធសកលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Airlangga Hartarto បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួសឱ្យការសងសឹក ឥណ្ឌូនេស៊ីនឹងបន្តការទូត និងការចរចាដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុតដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ។ លោក Airlangga បានពន្យល់ថា វិធីសាស្រ្តនេះត្រូវបានជ្រើសរើសដោយសារតែការពិចារណាលើផលប្រយោជន៍រយៈពេលវែងនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការរក្សាបរិយាកាសវិនិយោគអំណោយផល និងស្ថិរភាពសេដ្ឋកិច្ចជាតិ។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងផ្តល់ការគាំទ្រដល់វិស័យដែលអាចរងផលប៉ះពាល់ដោយសារពន្ធថ្មីនេះ ដូចជាឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើងជាដើម។ លោក Airlangga ក៏បាននិយាយផងដែរថា
April 7, 2025 - ព័ត៌មានអន្តរជាតិ
(ញូវដែលី)៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់បាននិយាយថា ប្រទេសឥណ្ឌាមិនមានគម្រោងសងសឹកប្រឆាំងនឹងពន្ធ ២៦% របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើការនាំចូលពីប្រទេសអាស៊ីមួយនេះទេ ដោយលើកឡើងពីការពិភាក្សាដែលកំពុងបន្តសម្រាប់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ ២០២៥។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi បានពិនិត្យមើលឃ្លាមួយ នៃបទបញ្ជាពន្ធរបស់លោក ត្រាំ ដែលផ្តល់នូវការបន្ធូរបន្ថយដែលអាចកើតមានសម្រាប់ដៃគូពាណិជ្ជកម្មដែល «ចាត់វិធានការសំខាន់ៗដើម្បីដោះស្រាយពាណិជ្ជកម្មដែលមិនមានភាពស៊ីសង្វាក់គ្នាទៅវិញទៅមក»។ គួរបញ្ជាក់ថា ឥណ្ឌាមើលឃើញអត្ថប្រយោជន៍ ក្នុងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកមុន ប្រទេសអាស៊ីផ្សេងទៀតដូចជា ចិន វៀតណាម និងឥណ្ឌូនេស៊ី ដែលត្រូវបានអាមេរិកដំឡើងពន្ធខ្ពស់រួចទៅហើយ។ ការសម្រេចចិត្តរបស់ឥណ្ឌាមិនដាក់ពន្ធសងសឹកនេះ ធ្វើឡើងស្របពេលដែលប្រទេសផ្សេងទៀតដូចជាសហភាពអឺរ៉ុបកំពុងរៀបចំដាក់ពន្ធបន្ថែមលើទំនិញអាមេរិក។
April 7, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សុខសន្តិភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន និងបន្តថែទាំយ៉ាងរឹងមាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវមនុញ្ញផល និងសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាជាហូរហែ។ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សមិទ្ធផលថ្មីមួយទៀតហើយ លើដីរាជធានីភ្នំពេញ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ។ ពិធីសម្ពោធសមិទ្ធផលថ្មីរាជធានីភ្នំពេញ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ស្ពានអាកាសមរតកតេជោ
April 7, 2025 - PR
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃ ០៥ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន Ganzberg បានដាក់សម្ពោធផលិតផលថ្មីមួយទៀត និងបានរៀបចំការដាក់តាំងយ៉ាងប្លែកភ្នែក នៅកណ្ដាលផ្សារទំនើបអ៉ីអនមានជ័យ (AEON Mean Chey-Icon Plaza) គឺផលិតផល Ganzberg Snow និងមានការចុះកិច្ចព្រមព្រៀងទទួលក្រុមតារាចម្រៀងរ៉េប La Cima Cartel ជាទូតសុច្ឆន្ទៈដំបូងរបស់ផលិតផលថ្មី Ganzberg Snow នេះជាផ្លូវការ និងត្រៀមបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីធំៗ តាមបណ្ដា រាជធានី ខេត្ត ទូទាំងប្រទេសខ្មែរនាពេលឆាប់ៗខាងមុខ ។ ថ្លែងនៅក្នុងកម្មវិធី លោក
April 6, 2025 - PR
ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 5 ខែមេសា ឆ្នាំ 2025 – Xiaomi Corporation (“Xiaomi” ឬ “Group”; stock code: 1810) ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍ឆ្លាតវៃដែលមានស្មាតហ្វូន និង hardware ដែលភ្ជាប់ដោយប្រព័ន្ធ Internet of Things (“IoT”) បានប្រកាសលក់នូវស្មាតហ្វូនស៊េរីថ្មី Redmi A5 ដែលបានដំឡើងនូវមុខងារពិសេសៗជាច្រើន ដែលអាចដំណើរការបានយ៉ាងរលូនសម្រាប់អតិថិជនរបស់ខ្លួន។ ជាមួយនឹងការរចនាដ៏ស្រស់ស្អាត កាមេរ៉ាដ៏ច្បាស់គួរឱ្យកត់សម្គាល់ និងអេក្រង់ធំជាងមុន។ Redmi
April 6, 2025









