Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃអង្គារ ទី៨ ខែមេសា បានប្ដេជ្ញាតស៊ូប្រយុទ្ធប្រឆាំងនឹងការយកពន្ធគយរបស់សហរដ្ឋអាមេរិក រហូតដល់ទីបញ្ចប់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមយកពន្ធបន្ថែមលើទំនិញនាំចូលពីមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានគូសបញ្ជាក់ថា «ការគំរាមបង្កើនការយកពន្ធរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងចិន គឺជាកំហុសមួយបន្ថែមលើកំហុសមួយ ដែល បានបង្ហាញសារជាថ្មីផងដែរឱ្យគេឃើញពីធម្មជាតិចូលចិត្តសម្លុតគំរាមគេឯងរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ ចិននឹងមិនចុះញ៉មចំពោះការសម្លុតគំរាមបែបនេះនោះទេ ហើយប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តធ្វើតាមដូចការសម្លុតគំរាម នោះចិននឹងតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់»។ អ្នកនាំពាក្យរូបនេះបន្ថែមថា «ប្រសិនបើសហរដ្ឋអាមេរិកបង្កើនការយកពន្ធ នោះចិននឹងចាត់វិធានការវាយបកយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន»។ តែទោះជាយ៉ាងក៏ដោយ ក្រសួងពាណិជ្ជកម្មចិននៅតែទទូចថាប៉េកាំងមានបំណងស្វែងរកកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ហើយថាគ្មាននរណាម្នាក់ឈ្នះនៅក្នុងសង្រ្គាមពាណិជ្ជកម្មមួយនោះទេ។ គួរបញ្ជាក់ថាប្រតិកម្មរបស់ចិន កើតមានឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក

    April 8, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើប្រទេសចិន ៥០% បន្ថែមទៀត បើទីក្រុងប៉េកាំងមិនព្រមបោះបង់ពន្ធសងសឹករបស់ខ្លួនលើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការបង្ហោះរបស់លោក ត្រាំ នៅលើបណ្តាញសង្គម Truth Social ចេញផ្សាយដោយសារព័ត៌មាន CNN នាយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥៕

    April 8, 2025
  • PR

    ថ្មីៗនេះ Space បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើអ៊ីនធឺណិត! អ្នកបង្កើតមាតិការជាច្រើនកំពុងចែករំលែកការបង្ហោះល្អៗអំពីកាឡាក់ស៊ី រ៉ុក្កែត និងពិភពផ្សេងៗជាច្រើន។   ការបង្ហោះរបស់ពួកគេបានជំរុញឱ្យមានការចង់ដឹងចង់ឃើញ ធ្វើឱ្យមនុស្សមានការងឿងឆ្ងល់ ថាតើការរកឃើញអ្វីដែលពិសេស? បេសកកម្មអវកាសថ្មី? ឬមានអ្វីដែលមិននឹកស្មានដល់? ចំណាប់អារម្មណ៍ លើលំហអាកាស កំពុង កើនឡើងជារៀងរាល់ថ្ងៃ ហើយបណ្តាអ្នកគាំទ្រពិតជារំភើបក្នុងការតាមដានបន្តទៅមុខទៀត។ ចុះអ្នកវិញ? តើអ្នកគ្រាន់តែចង់ដឹងចង់ឃើញទេ? រង់ចាំមើល – មានអ្វីអស្ចារ្យអាចកើតឡើង!

    April 8, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ កិច្ចប្រជុំពិភាក្សាជាមួយ អ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មន្ត្រីតំណាងក្រសួង-ស្ថាប័ននានា ក្នុងរដ្ឋបាលតំបន់ និងវិនិយោគិន លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើឱ្យវិនិយោគិនរក្សាភាពស្ងៀមស្ងាត់ បន្តដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតី និងរង់ចាំដោយក្តីសង្ឃឹមជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងកិច្ចជំនួបពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកដំណោះស្រាយជូនវិនិយោគិន នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។ តំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានសង្ខេប ស្តីពីវឌ្ឍនភាពរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុរួចមក វិនិយោគិនដែលអញ្ជើញមកពីតំណាងក្រុមហ៊ុនផ្សេងៗ ក៏បានលើកឡើងនូវបញ្ហាមួយចំនួន

    April 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយ និងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ, ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំស្តីពី ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖ * ថ្ងៃចន្ទ ២រោច ខែចេត្រ

    April 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យបញ្ឈប់ការជិះម៉ូតូបើកផ្លូវមុខរថយន្ដសង្គ្រោះបន្ទាន់ ពីសំណាក់យុវជនមួយក្រុម ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃផ្សេងទៀត។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨​ ក្នុង​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះជាការចូលរួមចំណែកល្អក្នុងសង្គម ប៉ុន្ដែសូមកុំធ្វើបន្ដទៀត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ពោលទុកភារកិច្ចឲ្យសមត្ថកិច្ច និងរថយន្ដស៉ីរ៉ែន។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្អូនម្នាក់គាត់មានក្រុមម៉ូតូ នៅពេលមានរថយន្ដសង្គ្រោះគាត់ជិះបើកផ្លូវ ប៉ុន្ដែយើងសុំគាត់កុំឲ្យធ្វើអ៊ីចឹងព្រោះអាចប៉ះគេ។ គាត់មានទឹកចិត្តល្អណាស់ ប៉ុន្ដែអ្វីដែលគាត់ធ្វើអាចប៉ះគ្រោះថ្នាក់ ព្រោះគាត់ជិះបើកផង ជ្រែចុះឡើងគ្រោះថ្នាក់ពេលខ្លះ។

    April 7, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ ការព្យាករបានព្រមានថា ខេត្តចំនួន ៧នៅភាគកណ្តាល ភាគឦសាន និងភាគខាងជើងប្រទេសថៃ អាចមានភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង នៅថ្ងៃចន្ទ និងដល់ថ្ងៃអង្គារសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Bangkok Post។ នាយកដ្ឋានឧតុនិយមបានឲ្យដឹងថា ខេត្តទាំង ៧នោះរួមមាន Chaiyaphum, Loei, Lop Buri, Nakhon, Ratchasima, Phetchabun, Phitsanulok និង Saraburi។ នាយកដ្ឋានក៏បានណែនាំដល់ប្រជាជននៅផ្នែកខាងលើនៃប្រទេស បន្ថែមលើអ្នកនៅក្នុងខេត្តទាំង ៧ ចៀសវាងធ្វើដំណើរចេញទៅក្រៅពេលកំពុងមានភ្លៀង។ នៅឯទីក្រុងបាងកក មានសេចក្តីរាយការណ៍ អំពីភ្លៀងធ្លាក់ក្នុងសង្កាត់ចំនួន ១២ នាថ្ងៃចន្ទ

    April 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ព្រះអង្គទាំងទ្វេនឹងស្តេចយាងនិវត្តន៍មកកម្ពុជាវិញ បន្ទាប់ពីព្រះអង្គគង់សម្រាកពិនិត្យព្រះរាជសុខភាពអស់មួយរយៈពេល នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ព្រះមហាក្សត្ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នាអំឡុងពេលព្រះមហាក្សត្រ ស្ដេចយាងចេញក្រៅប្រទេសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

    April 7, 2025
  • ព័ត៌មានជាតិ

    (តូក្យូ)៖ ឆ្មាំសមុទ្រជប៉ុន បានឱ្យដឹងនៅថ្ងៃចន្ទ ទី៧ ខែមេសា ថា មនុស្ស៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់ ១គ្រឿង បានធ្លាក់ចូលសមុទ្រ នៅភាគនិរតីប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ មានមនុស្សសរុប៦នាក់ បានស្ថិតនៅលើឧទ្ធម្ភាគចក្រនោះ ឆ្ពោះទៅកាន់មន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Fukuoka ចេញពីកោះ Tsushima នៃតំបន់ Nagasaki កាលពីរសៀលថ្ងៃអាទិត្យ កន្លងទៅ។ ប៉ុន្មានម៉ោងក្រោយដាច់ការទាក់ទង មនុស្សទាំង៦នាក់ ត្រូវបានប្រទះឃើញ រួមជាមួយឧទ្ធម្ភាគចក្រខាងលើ ដោយនាវាល្បាត១គ្រឿង។ អ្នកជំងឺអាយុ៨៦ឆ្នាំ សមាជិកគ្រួសារអាយុ៦៨ឆ្នាំ និងវេជ្ជបណ្ឌិតអាយុ៣៤នាក់ ត្រូវបានរកឃើញក្នុងសភាពសន្លប់មិនដឹងខ្លួន ហើយក្រោយមកត្រូវបញ្ជាក់ថា

    April 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នា ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងរដូវប្រាំងនេះទៅលើរឿងអគ្គីភ័យឆាបឆេះជាពិសេស​នារដូវ​​ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឧបករណ៍ដែលអាចបង្ករជាអគ្គិភ័យមុនពេលចាគចេញពីផ្ទះ។ សម្តេចមហាបវរធិបតី ហ៊ុន ណែត គូសបញ្ជាក់ថាបែបនេះ ធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត ៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសដូនេះនេះ «ចំណុចមួយទៀតរដូវនេះជារដូវប្រាំង សូមប្រយ័ត្នរឿងអគ្គីភ័យ ហើយជាពិសេសរដូវចូលឆ្នាំ បងប្អូនដែលធ្វើដំណើរទៅលេងស្រុកសូមឱ្យប្រយ័ត្ន​ប្រយែង​រឿងអគ្គិសនី គួរដលចោលទាំងអស់ទៅ កុំភ្ជាប់វានៅជញ្ជាំង ព្រោះអាដូតចោលនេះហើយវាអាចឆេះ ជាពិសេសខ្សែសាកថ្ម ពេលសាកហើយដកវាចេញទៅ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    April 7, 2025