- Liny Chan
- ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា ថា លោកកំពុងណែនាំឲ្យការិយាល័យពន្ធនាគារសហព័ន្ធ (BOP) ធ្វើការសាងសង់ឡើងវិញ និងបើកដំណើរការឡើងវិញនូវពន្ធនាគារ Alcatraz ដ៏ល្បីល្បាញ ដើម្បី «ឃុំខ្លួនឧក្រិដ្ឋជនដែលឃោរឃៅ និងហិង្សាបំផុតរបស់អាមេរិក»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា «សាងសង់ និងបើក ALCATRAZ ឡើងវិញ!… កាលពីអតីតកាល ពេលដែលប្រទេសយើងម៉ឺងម៉ាត់ជាងនេះ យើងមិនស្ទាក់ស្ទើរក្នុងការចាប់ឧក្រិដ្ឋជនគ្រោះថ្នាក់បំផុតដាក់គុកទេ»។ នៅពេលត្រឡប់មកដល់សេតវិមានវិញ
May 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្មេងទំនើងមួយក្រុមមានគ្នា៦នាក់ និងម៉ូតូ៣គ្រឿង ដែលបានបង្ហោះយ៉ាងអណាធិបតេយ្យនៅផ្លូវមុន្នីវង្ស កែងផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួន។ ក្រោយពីសមត្ថកិច្ចបានធ្វេីការបង្ក្រាបក្រុមក្មេងៗបង្ហោះម៉ូតូចំនួន៦នាក់ និងមធ្យោបាយម៉ូតូចំនួន៣គ្រឿង និងបានធ្វេីការសាកសួររួចមក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចង្អុលបង្ហាញឲ្យអធិការដ្ឋានកោះអញ្ជើញ ឪពុកម្តាយ និងអាណាព្យាបាលឲ្យមកធានា និងធ្វេីការអប់រំណែនាំ ដោយសាម៉ីខ្លួនត្រូវធ្វេីកិច្ចសន្យា ដេីម្បីបានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ដោយពុំមានការបង់ផាកពិន័យជាប្រាក់កាក់អ្វីឡេីយ។ ចំពោះមធ្យោបាយត្រូវសមត្ថកិច្ច បានធ្វេីការដកហូតរក្សាទុកនៅអធិការដ្ឋានរយៈពេល៣ខែ រហូតដល់មានគោលការណ៍ដឹកនាំជាថ្មី ទេីបប្រគល់ទៅឲ្យសាម៉ីខ្លួនវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
May 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. ដែលជាក្រុមហ៊ុនធំមួយរបស់ចិន បានបង្ហាញបំណងវិនិយោគលើការចម្រាញ់ប្រេងឆៅនៅកម្ពុជា។ បំណងនេះត្រូវលើកឡើងក្នុងពេលលោកប្រធានក្រុមប្រឹក្សាភិបាល អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកប្រធាន បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី
May 6, 2025 - ព័ត៌មានជាតិ
(កណ្តាល)៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្បស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ។ របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នឹងត្រូវរៀបចំឡើងជាប្រព័ន្ធញែកដោយឡែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលក្នុងនោះមានការងារសាងសង់ធំៗចំនួន២ រួមមាន៖ ១៖ ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងនោះរួមមាន៖ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រុះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់ចំនួន
May 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ដែលបានរួមគ្នាក្លែងបន្លំឯកសារសាធារណៈខុសច្បាប់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឃាត់ខ្លួន២នាក់៖ *ទី១៖ ឈ្មោះ ស៊ន ហុងឆេង អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្មៅ។*ទី២៖ ឈ្មោះ វ៉ាន់ ចាន់ទ្រា អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ពួកគេត្រូវបានឃាត់ខ្លួនករណីក្លែងឯកសារសាធារណៈ (ត្រាបានចុះស្ថិតិ) នៅចំណុចនាយកដ្ឋាន អត្តសញ្ញាណកម្ម នៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ខែឧសភាឆ្នាំ២០២៥វេ លាម៉ោង១០ និង៣០នាទី។
May 5, 2025 - ព័ត៌មានជាតិ
(កំពង់ធំ)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ប្រភេទ MK-82 ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងតំបន់ព្រៃសហគមន៍ជាំម្រេច ភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ភ្លាមៗត្រូវបានបានរាយការណ៍មកសម្ថកិច្ចក្នុងមូលដ្ឋានចុះពិនិត្យ។ ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលឃុំសាលាវិស័យលោកវរសេនីយ៍ត្រី ហង់ ឡែម បានសហការជាមួយបុគ្គលិករបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះរុករកប្រទះឃើញគ្រាប់ប្រភេទ MK-82 (គ្រាប់ទម្លាក់ពីលើយន្តហោះសម័យ លុន ណុល) ចំនួន១គ្រាប់ នៅចំណុចទីតាំងខាងលើ។ បច្ចុប្បន្នគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើបានប្រគល់ជូនជំនាញស៊ីម៉ាក់ ដើម្បីយកទៅរក្សាទុក។ វរសេនីយ៍ត្រី ហង់ ឡែម នាយប៉ុស្តិ៍នគរបាលឃុំសាលាវិស័យ បានអំពាវនាវជាថ្មីប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់ ឬបោសសម្អាតឬលើកដាក់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម
May 5, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក កំពុងជួបជាមួយប្រទេសជាច្រើន រួមមានទាំងចិនផងដែរ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយអាទិភាពចម្បងរបស់លោកជាមួយចិន គឺធ្វើយ៉ាងណាសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយ ដែលមានយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកគ្មានគម្រោងសន្ទនាជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងសប្តាហ៍នេះទេ ប៉ុន្តែក្រុមមន្រ្តីអាមេរិក កំពុងជជែកជាមួយក្រុមមន្រ្តីចិន អំពីរឿងជាច្រើន។ នៅពេលត្រូវបានសាកសួរថា តើមានកិច្ចព្រមព្រៀងណាមួយ នឹងត្រូវប្រកាសក្នុងសប្តាហ៍នេះដែរឬអត់នោះ លោក ត្រាំ
May 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានបង្ហាញពីករណីជំងឺជំងឺអង់ត្រាក់ (ពិសធ្យូង) ដែលកំពុងកើតមានឡើងនៅប្រទេសថៃ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសរសេរថា ខេត្តមុដាហាន ប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់ (ពិសធ្យូង) ពីរករណីលើមនុស្ស ក្នុងនោះមួយករណី បានស្លាប់អាយុ៥៣ឆ្នាំ ភេទប្រុស និងម្នាក់ទៀត កំពុងព្យាបាលនៅមន្ទីរពេទ្យ។ មូលហេតុដែលឆ្លងជំងឺនេះ ដោយសារពួកគាត់បរិភោគសាច់គោឆៅ ដែលមានឆ្លងមេរោគបាក់តេរី អង់ត្រាក់។ ជំងឺនេះ មានឱសថព្យាបាលជាបាន ក្រោយធ្វើវិនិច្ឆ័យជំងឺច្បាស់លាស់។ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC, ជំងឺ Anthrax (ពិសធ្យូង)
May 5, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥, នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបានសម្ពោធ ប្រហុកសៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះកើតចេញលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាលជលផល និងក្រសួងពាណិជ្ជកម្ម។ ទិវាកម្មសិទ្ធិបញ្ញា ត្រូវបានចូលរួមជាអធិបតីដោយ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងសិទ្ធិបញ្ញា (NCIP), លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា
May 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពិនិត្យឲ្យបានតឹងរ៉ឹងពាក់ព័ន្ធនឹងការនាំចូលបន្ថែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗលើអាហារ ដើម្បីកាត់បន្ថយជំងឺមហារីក។ បញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ ក្នុង១ឆ្នាំៗកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មី ២ម៉ឺនករណី ក្នុងនោះស្លាប់ ១.៤ម៉ឺនករណី ពោលគឺ ៤០នាទីស្លាប់ម្នាក់ ឬ ៣៨នាក់ក្នុង១ថ្ងៃ។ ក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ក្រោមធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីករបស់កម្ពុជា នៅមានកម្រិតនៅឡើយ នៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០
May 5, 2025









