- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា អំពាវនាវអ្នកដែលទទួលបានគោរមងារឧកញ៉ាទាំងអស់ ប្រកាន់ខ្ជាប់នូវកិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម ក្នុងការប្រកបមុខរបរនិងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងសូមមេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាទីបំផុត ចំពោះការប្រើប្រាស់បណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយនានា ជៀសវាងចែកចាយ ឬផ្សព្វផ្សាយនូវសកម្មភាព និង/ឬការប្រើពាក្យសម្ដីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ងារជាកិត្តិយស ដែល អង្គព្រះមហាក្សត្រ បានព្រះរាជទាន។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ សមាគមឧកញ៉ាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ។ ទន្ទឹមគ្នានេះ សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាក់ស្តែង ចំពោះគោរមវន្តណា ដែលបានរកឃើញថាបានប្រព្រឹត្តសកម្មភាព និង/ឬប្រើពាក្យសម្តីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ
April 2, 2025 - ព័ត៌មានអន្តរជាតិ
(ណៃពិដោ)៖ នៅថ្ងៃពុធ ទី២ ខែមេសា របបសឹកនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី បានបន្តកើនដល់ជិត២៩០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយថា តួលេខអ្នកបាត់បង់ជីវិត បានឡើងដល់២៨៨៦នាក់ ខណៈតួលេខនេះ ត្រូវបានរំពឹងថា នឹងបន្តកើនដល់លើស៣០០០នាក់។ ជាមួយគ្នានេះដែរ អ្នករងរបួស ក៏បានបន្តកើនដូចគ្នា ដល់ចំនួន៤៦៣៩នាក់ រីឯ៣៧៣នាក់ នៅបន្តបាត់ខ្លួន។ នាថ្ងៃពុធនេះ បុរសម្នាក់អាយុ២៦ឆ្នាំ ទើបតែត្រូវបានទាញចេញដោយនៅមានជីវិត ពីខាងក្រោមគំនរបាក់បាក់នៃសណ្ឋាគារមួយ ដែលបានដួលរលំនៅរដ្ឋធានីណៃពិដោ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា
April 2, 2025 - ព័ត៌មានអន្តរជាតិ
(ញូវយ៉ក)៖ ក្រុមមន្ត្រីអង្គការសហប្រជាជាតិ ដែលបានធ្វើការស្ទង់មតិជុំវិញការខូចខាត ក្នុងគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា បានជំរុញសហគមន៍អន្តរជាតិ បង្កើនការផ្តល់ជំនួយរបស់ខ្លួន មុនពេលរដូវភ្លៀងមូសុងកាន់តែអាក្រក់ទៅៗ គ្រាដែលចំនួនអ្នកស្លាប់កើនឡើងដល់ ២ ៧១៩នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ ២០២៥។ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់ UN លោក Marcoluigi Corsi បានឱ្យដឹងថា ទឹកស្អាត កត្តាអនាម័យ អាហារ ទីជម្រក និងថ្នាំពេទ្យ គឺជាតម្រូវការដ៏សំខាន់បំផុត បន្ទាប់ពីមានការខូចខាតធ្ងន់ធ្ងរដល់អគារ ផ្លូវថ្នល់ និងស្ពាន នៅមីយ៉ាន់ម៉ា។ អ្នកនាំពាក្យរបស់ UN
April 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួម អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ គ.ស.២០២៥ និងញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធម រក្សាបាននូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ព្រមទាំងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់កិត្យានុភាពជាតិ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ» រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥វេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ២០:០០នាទីយប់។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ព្រឹត្តិការណ៍អមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិ
April 2, 2025 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ លោក ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិចិន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា, ម៉ាឡេស៊ី និងវៀតណាម នៅពាក់កណ្តាលមេសា ឆ្នាំ២០២៥ នេះបើតាមសារព័ត៌មាន South China Morning Post ចេញផ្សាយ។ ការបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅតាមបណ្តាប្រទេសអាស៊ាន របស់ប្រធានាធិបតីចិន នេះត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ចំពេលមានអស្ថិរភាពពិភពលោកកើនឡើងចាប់តាំងពីអាណត្តិទី២ នៃរដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។ បើតាមសារព័ត៌មាន South China Morning Post នៅថ្ងៃទី៣១ ខែមីនា ដែលបានស្រង់ប្រភពពីមន្រ្តីការទូតចិន គឺ
April 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។ តាមរយៈសារលិខិត អបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា «បើយើងជាខ្មែរ
April 2, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អ្នកជំនាញថៃបានព្រមានថា មានសេណារីយ៉ូមួយចំនួនត្រូវបានគេកំណត់អត្តសញ្ញាណ ជាមួយនិងកម្រិតនៃការរញ្ជួយដ៏មានសក្ដានុពលក្នុងរង្វង់ ៩រ៉ិចទ័រមកពីតំបន់រញ្ជួយដីសកម្មចំនួន ៣ ដែលអាចបង្កការគំរាមកំហែងខ្លាំងដល់រាជធានីបាងកក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ ២០២៥។ លោកសាស្ត្រាចារ្យ Penneung Wanichchai នាយកមជ្ឈមណ្ឌលស្រាវជ្រាវគ្រោះរញ្ជួយដីជាតិ របស់ប្រទេសថៃ បង្ហាញថា សណ្ឋានដីទន់របស់ទីក្រុងបាងកក ជំរុញឱ្យរលកនៃរញ្ជួយកើនឡើងពី ៣ទៅ៤ដង ជាពិសេសប៉ះពាល់ដល់អគារខ្ពស់ៗ។ លោកក៏បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការសាងសង់អគារ ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍រញ្ជួយដីដ៏មានសក្តានុពល នៅរាជធានីរបស់ប្រទេសថៃមួយនេះ។ តំបន់ដែលអាចនាំមកនូវការរញ្ជួយមានដូចជានៅក្រុង Kanchanaburi ប្រទេសថៃ ដែលស្ថិតនៅចម្ងាយត្រឹមតែ ២០០គីឡូម៉ែត្រពីទីក្រុងបាងកក
April 2, 2025 - ព័ត៌មានអន្តរជាតិមីយ៉ាន់ម៉ា៖ ស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេល ៩១ ម៉ោងនៅណៃពិដោ
(យ៉ាំងហ្គោន)៖ ស្ត្រីអាយុ ៦៣ ឆ្នាំម្នាក់ដែលជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេល ៩១ ម៉ោង បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានជួយសង្គ្រោះនៅថ្ងៃអង្គារនេះ នៅរដ្ឋធានីណៃពិដោ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ ក្រុមជួយសង្គ្រោះរបស់នាយកដ្ឋានមីយ៉ាន់ម៉ា (MFSD) បានរកឃើញ ស្រ្តីខាងលើនៅរស់រានមានជីវិតនៅវេលាម៉ោងប្រហែល ៧:៥៨ នាទីព្រឹកម៉ោងក្នុងស្រុក ក្នុងទីរួមស្រុក Zabuthiri ហើយបានទាញគាត់ចេញដោយសុវត្ថិភាពនៅម៉ោង ៩:១៥ នាទីព្រឹក។ បន្ទាប់មកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅណៃពិដោ ដើម្បីទទួលការព្យាបាល។ គួរបញ្ជាក់ថា ក្រុមការងារជួយសង្គ្រោះមីយ៉ាន់ម៉ា បាននិងកំពុងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដោយមានការសហការជាមួយក្រុមមកពីប្រទេសចិន រុស្ស៊ី និងឥណ្ឌា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
April 2, 2025 - ព័ត៌មានជាតិ
(ភ្នំពញ)៖ នៅរាត្រីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ ចេញសេចក្តីប្រកាស ពាក់ព័ន្ធបុគ្គលឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី នៃក្រសួងការពារជាតិ បង្ហោះវិដេអូលើបណ្តាញ TikTok ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។ ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្តីក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណងធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
April 2, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានថ្លែងឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះក្រុមហ៊ុនចិនហុងកុងចំនួន ១២ក្រុមហ៊ុន នឹងមកធ្វើការវិនិយោគនៅក្នុងខេត្តតាកែវ ដោយចំណាយទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០០លានដុល្លាអាមេរិក។ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋនៅក្នុងកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយបញ្ចប់ករណីសំណើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ នៅភូមិឬស្សីមួយគុម្ព ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ៍ ទី១ ខែមេសា ឆ្នាំ២០២៥នេះ លោកអភិបាលខេត្តតាកែវ នថ្លែងថា ដោយសារស្ថានភាពហេដ្ឋាម្ព័ន្ធនៅក្នុងខេត្តតាកែវ មមានទាំងផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស រួមផ្សំនឹងសក្ដានុពលរបស់ខេត្តជាច្រើនទៀត បានទាក់ទាញអ្នកវិនិយោគចិនហុងកុងជាច្រើនក្រុមហ៊ុនមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗខាងមុខនេះក្នុងទំហំប្រមាណ២០០លានដុល្លារ។ អភិបាលខេត្តតាកែវ បានថ្លែងបន្តថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនហុងហុងអាចនឹងត្រូវយកមកដាក់នៅក្នុងស្រុកត្រាំកក់
April 1, 2025









