- Liny Chan
- ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ អគ្គិភ័យដ៏សម្បើមមួយបានកើតឡើង នៅថ្ងៃអង្គារ ទី១ ខែមេសា នៅឯជាយរាជធានីគូឡាឡំាពួ ដោយសារតែការផ្ទុះបំពង់បង្ហូរឧស្ម័ន ដោយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជននៅក្បែរកន្លែង កើតហេតុទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។ ការផ្ទុះបំពង់បង្ហូរឧស្ម័នបានជះភ្លើងទៅលើអាកាសនៅរយៈកម្ពស់ដ៏ខ្ពស់ នៅក្បែរស្ថានីយហ្កាសក្នុងទីក្រុង Putra Heights នៃរដ្ឋ Selangor។ ក្រុមហ៊ុនរដ្ឋ Petronas បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា អគ្គិភ័យបានឆាបឆេះលើបំពង់បង្ហូរឧស្ម័នមួយរបស់ខ្លួន នៅម៉ោងប្រហែល ៨៖១០នាទីព្រឹកថ្ងៃអង្គារនេះ។ ក្រុមហ៊ុនបន្ថែមថាបំពង់ឧស្ម័នដែលរងផងប៉ះពាល់ត្រូវដាក់ឱ្យដោយឡែក រីឯស្ថានីយហ្គាសចំនួន ៣ នៅក្បែរកន្លែងកើតហេតុមិនបានរងផលប៉ះពាល់នោះទេ ប៉ុន្តែត្រូវបិទទ្វារជាបណ្ដោះអាសន្នសិន។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យការផ្ទុះឆេះនេះនោះទេ ខណៈស៊ើបអង្កេតមួយកំពុងធ្វើឡើង។ អាជ្ញាធរម៉ាឡេស៊ី ក្នុងរដ្ឋ Selangor ក៏បានឱ្យដឹងដែរថាមនុស្ស៣៣នាក់បានរងរបួស
April 1, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ សមាជិកពេញសិទ្ធិរាជបណ្ឌិត្យសភាកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៩៖១៥នាទីយប់ ដោយរោគាពាធ ក្នុងជន្មាយុ៩២ឆ្នាំ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការដ្ឋានរាជបណ្ឌិតសភាកម្ពុជា បានឲ្យដឹងថា បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ ជាបញ្ញាជនឆ្នើមជំនាញភាសាវិទ្យាខ្មែរ ព្រមទាំងបានបន្សល់ស្នាដៃជាច្រើន ជាប្រយោជន៍អក្សរសាស្ត្រជាតិ។ លោក ព្រុំ ម៉ល់ កើតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៣៧ នៅស្រុកស្វាយរៀង ខេត្តស្វាយរៀង។ លោកមានកូនចំនួន
April 1, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ នៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
April 1, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា គិតត្រឹមម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ អាជ្ញាធរថៃ បានរកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។ ជនរងគ្រោះ មានឈ្មោះ មាស សាវ៉ាង មានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ផ្ដល់សិទ្ធិដោយ៖ Fresh News
March 31, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការដាក់ពន្ធគយលើប្រទេសដែលយកពន្ធពីអាមេរិក នឹងត្រូវធ្វើឡើងចំពោះប្រទេសទាំងអស់ មិនមែនចំពោះតែក្រុមតូចមួយពី ១០ទៅ ១៥ប្រទេស ដែលមានអតុល្យភាពពាណិជ្ជកម្មធំៗជាមួយសហរដ្ឋអាមេរិកនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។ លោក ត្រាំ សន្យាបង្ហាញផែនការដាក់ពន្ធដ៏សម្បើមមួយ នាថ្ងៃពុធនេះ និងហៅថាជា «ថ្ងៃរំដោះជាតិ»។ កន្លងមក លោកបានដាក់ចេញនូវពន្ធគយលើអាលុយមីញ៉ូម ដែកថែប រថយន្តរួចហើយ ជាមួយនិងការដំឡើងពន្ធលើទំនិញនាំចូលគ្រប់ប្រភេទពីចិន។ នៅលើយន្តហោះ Air Force One លោក ត្រាំ
March 31, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកឆ្លើយតប និងបំភ្លឺទៅនឹងការចេញផ្សាយថ្មីៗនេះរបស់គេហទំព័រ World Population Review 2025 ដែលក្នុងនោះ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់អប់រំនៅលេខរៀង ទី១២០ ក្នុងចំណោមប្រទេសលើសកលលោក។ ក្នុងលិខិតឆ្លើយតបដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំ។ ផ្ទុយពីការចោទប្រកាន់នេះ ក្រសួងអប់រំ បានអះអាងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យអប់រំសម្រេចបានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព។ ទោះយ៉ាងណាក៏ដោយ
March 31, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស សម្រាប់ឆ្នាំ២០២៥ នៅមានភាពយឺតយ៉ាវ ក្រសួង នឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការរៀបចំស្នើសុំពន្យារសុពលភាពនេះឱ្យបានទាន់ពេលវេលា។ តាមសេក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន គឺការស្នើសុំ និងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh ត្រូវធ្វើឱ្យបានមុនកាលបរិច្ឆេទខាងលើនេះជាកំហិត។ ក្រសួងការងារនឹងចាត់វិធានការ ផាកពិន័យចំពោះការខកខានក្នុងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស មុនកាល កំណត់ខាងលើ ស្របតាមជំពូកទី១៦ នៃច្បាប់ស្តីពីការងារ និងប្រកាសអន្តរក្រសួងលេខ៤៩៨ សហវ.ប្រក.អទច ចុះថ្ងៃទី៣១ ខែកក្កដា
March 31, 2025 - ព័ត៌មានជាតិ
(ណៃពិដោ)៖ នៅថ្ងៃចន្ទ ទី៣១ ខែមីនា រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានប្រកាសរយៈពេលកាន់ទុក្ខទូទាំងប្រទេស ១សប្តាហ៍ សម្រាប់ជនរងគ្រោះ នៃមហន្តរាយរញ្ជួយផែនដី ដែលបានផ្តាច់ជីវិតមនុស្សលើស ១៧០០នាក់។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ សេចក្តីថ្លែងការណ៍របស់របបសឹកមីយ៉ាន់ម៉ា បាននិយាយថា រយៈពេលកាន់ទុក្ខផ្លូវការ នឹងបន្តរហូតដល់ថ្ងៃទី៦ ខែមេសា ដោយទង់ជាតិ នឹងត្រូវបង្ហូតនៅត្រឹមពាក់កណ្តាល។ ភ្លាមៗ ក្រោយការវាយប្រហារដោយគ្រោះរញ្ជួយដី កម្រិតរហូតដល់ ៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា រដ្ឋាភិបាលយោធាមីយ៉ាន់ បានប្រកាសដាក់តំបន់ចំនួន៦ ក្រោមភាពអាសន្ន ហើយអំពាវនាវរកជំនួយពីអន្តរជាតិ។ មកទល់ពេលនេះ បណ្តាប្រទេសក្នុងតំបន់ និងប្រទេសច្រើនផ្សេងទៀត
March 31, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ឡើងវិញ ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល តាមច្រកខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដូចមានប្លង់បង្ហាញជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។ ការដាក់ឲ្យប្រើប្រាស់នេះ ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត ផ្តល់បទពិសោធន៍ថ្មី ក៏ដូចជាក្នុងគោលដៅថែរក្សាសុវត្ថិភាពបន្ថែម ក្នុងការធ្វើដំណើរដោយថ្មើរជើង ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត។ ចំណែកឯផ្លូវដី ដែលប្រើប្រាស់កន្លងមក អាជ្ញាធរជាតិអប្សរា នឹងប្រើប្រាស់សម្រាប់តែគោលដៅដឹកជញ្ជូនសម្ភារ និងឧបករណ៍សម្រាប់ការជួសជុល នៅប្រាសាទអង្គរវត្ត
March 31, 2025 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ មន្ដ្រីចំនួន២រូបរបស់កម្ពុជា ដែលបានបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះ មិនមែនជាមន្ដ្រីជំនាញរុករក និងសង្គ្រោះឡើយ ពោលជាសមាជិកនៃក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលមានសមត្ថភាពជួយលើការងារសម្របសម្រួល វាយតម្លៃរហ័ត និងភស្ដុកម្ម និងការងារផ្សេងៗទៀត។ មន្ដ្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ សមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលនឹងចូលរួម ក្នុងបេសកកម្មនេះ រួមមាន៖ ប្រទេសព្រុយណេ ចំនួន៣រូប, ឥណ្ឌូនេស៊ី ចំនួន២រូប, ឡាវ ចំនួន១រូប, ម៉ាឡេស៊ី ចំនួន៣រូប, ហ្វីលីពីន ចំនួន៣រូប, សីង្ហបូរី ចំនួន៣រូប,
March 31, 2025









