- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ចំពោះការកំណត់អត្រាពន្ធថ្មីនេះ ដើម្បីរកដំណោះស្រាយ ក្នុងការធានាថាសេដ្ឋកិច្ចកម្ពុជាបន្តមានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសានៅសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជាប្រមាណ៤៩% ដែលកម្រិតខ្ពស់មួយ ដើម្បីជាការសងសឹក ខណៈកម្ពុជាយកពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ ក្នុងកម្រិត៩៧%។ បើតាមលោកត្រាំ ការដំឡើងពន្ធនេះ នឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។
April 3, 2025 - ព័ត៌មានអន្តរជាតិ
(វៀងចន្ទន៍)៖ អតីតប្រធានាធិបតីឡាវ លោក Khamtai Siphandone បានទទួលមរណភាពក្នុងអាយុ ១០១ឆ្នាំ នៅឯផ្ទះរបស់លោក ក្នុងទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី២ ខែមេសា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Laotiantimes។ រដ្ឋាភិបាលឡាវ បានប្រកាសថាចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមេសា ឡាវនឹងត្រូវកាន់ទុក្ខចាប់ពីម៉ោង ៨៖៣០នាទីព្រឹក រហូតដល់ម៉ោង ២៖០០នាទីរសៀល ហើយចាប់ពីម៉ោង២៖០០នាទីរសៀលដល់ម៉ោង ៥៖០០នាទីល្ងាច នៅឯមជ្ឈមណ្ឌលសន្និបាតជាតិ។ អំឡុងពេលកាន់ទុក្ខនេះដែរ រាល់សកម្មភាពកម្សាន្ត និងការប្រកួតប្រជែងកីឡាទាំងអស់ត្រូវបានហាមឃាត់។ ចំណែក ពិធីបុណ្យសពនឹងត្រូវបានធ្វើឡើង នៅឯវត្ត That Luang នៅថ្ងៃទី៧ ខែមេសា
April 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ពាក្យស្នើសុំចុះបញ្ជិកាទទួលស្គាល់ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងចុះបញ្ជិកាទទួលស្គាល់អ្នកវាយតម្លៃសមត្ថភាព។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
April 3, 2025 - ព័ត៌មានអន្តរជាតិ
(ហ្សឺណែវ)៖ រដ្ឋាភិបាលស្វីស បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយលើការនាំចេញរបស់ស្វីស ក្នុងទំហំច្រើនជាងប្រទេសសហភាពអឺរ៉ុប នៅក្នុងវិធានការពាណិជ្ជកម្មថ្មីចុងក្រោយរបស់លោក។ នេះបើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ ២០២៥។ សហរដ្ឋអាមេរិក នឹងអនុវត្តពន្ធគយ ៣១ភាគរយលើការនាំចូលពីស្វីស ខណៈដែលយកពន្ធ ២០ភាគរយលើទំនិញពីសហភាពអឺរ៉ុប និង ១០ភាគរយពីចក្រភពអង់គ្លេស។ ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter បាននិយាយថា រដ្ឋាភិបាលនឹងកំណត់នូវជំហានបន្ទាប់របស់ខ្លួន ឱ្យបានឆាប់រហ័សដើម្បីឆ្លើយតបចំពោះបញ្ហានេះ។ លោកស្រីគូសបញ្ជាក់ថា «ផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេស គឺជារឿងសំខាន់បំផុត ហើយការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងពាណិជ្ជកម្មសេរីនៅតែជាតម្លៃស្នូល»។
April 3, 2025 - ព័ត៌មានអន្តរជាតិ
(AFP)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ ទី២ ខែមេសា បានប្រកាសពីបទឈប់បាញ់បណ្ដោះអាសន្នមួយ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកើនឡើង ហើយ អ្នកនៅរស់រានមានជីវិតកំពុងដង្ហោយរកជំនួយបន្ថែម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រ បានវាយប្រហារលើមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបណ្ដាលឱ្យអគារជាច្រើនដួលរលំ ផ្ដាច់ជីវិតមនុស្សជិត ៣០០០នាក់ និងរាប់ ពាន់នាក់បាត់បង់ផ្ទះសម្បែង។ គ្រោះរញ្ជួយដីនេះក៏បានអង្រួនដល់ប្រទេសជិតខាង តួយ៉ាងដូចជាថៃផងដែរជាទីដែលមនុស្ស ២២នាក់បានស្លាប់ ខណៈ៧០នាក់ត្រូវបានជឿជាក់ថា ជាប់នៅក្រោមគំនរអគារបាក់បែកដែលបានដួលរលំ។ តាមរបបសឹកមីយ៉ាន់ម៉ា ខ្លួននឹងអនុវត្តបទឈប់បាញ់បណ្ដោះអាសន្នចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃទី២២ ខែមេសា ដើម្បីជួយសម្រួលដល់កិច្ចប្រឹងប្រែងផ្ដល់ជំនួយ ក្រោយក្រុមឧទ្ទាម បានប្រកាសពីបទឈប់បាញ់ជាមួយការសន្យាដូចគ្នានេះដែរ។ របបសឹកមីយ៉ាន់ម៉ា បានបន្ថែមទៀតថាបទឈប់បាញ់នេះមានគោលដៅពន្លឿន និងសម្រួលដល់កិច្ចប្រឹងប្រែងផ្ដល់ជំនួយ
April 3, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងដាក់ពន្ធឆ្លើយតបថ្មីលើដៃគូពាណិជ្ជកម្មពិភពលោកនៅថ្ងៃពុធនេះ ដែលជាវិធានការមួយដែលត្រូវបានគេមើលឃើញថា នឹងបង្កើនភាពតានតឹងពាណិជ្ជកម្មសកលយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ ២០២៥។ សេចក្តីលម្អិតនៃផែនការពន្ធដែលលោក ត្រាំ បានដាក់ឈ្មោះថាជា «ទិវារំដោះអាមេរិក» នៅបន្តស្ថិតក្រោមការរៀបចំ នៅមុនសេចក្តីប្រកាសជាផ្លូវការដែលគ្រោងធ្វើឡើងនៅសេតវិមាននាពេលរសៀលនេះ។ ពន្ធថ្មីៗទាំងនេះ នឹងចូលជាធរមានភ្លាមៗបន្ទាប់ពីប្រធានាធិបតី ត្រាំ ប្រកាស ខណៈដែលពន្ធ ២៥% លើការនាំចូលរថយន្តនឹងចូលជាធរមាននៅថ្ងៃទី ៣ ខែមេសា។ ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ផែនការពន្ធទៅវិញទៅមកនេះ គឺជាមធ្យោបាយមួយដើម្បីកែសម្រួលអត្រាពន្ធទាបរបស់សហរដ្ឋអាមេរិក
April 3, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី នាំយកសារលិខិតរំលែកទុក្ខ និងសម្ភារៈរួមទាំងថវិកាចំនួន២០លានរៀល ជូនក្រុមគ្រួសារ នៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ សពត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតស្ថិតនៅក្នុងភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ
April 3, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ យ៉ាងហោចណាស់ហ្វូងសត្វក្របីរបស់ប្រជាពលរដ្ឋចំនួន១៨ក្បាល ត្រូវបានអាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះអន្តរាគមន៍ជួយសង្គ្រោះទាំងយប់ បន្ទាប់ពីហ្វូងសត្វក្របីទាំងនេះ បានជាប់នៅក្នុងប្រឡាយទឹកភក់យ៉ាងជ្រៅជាច្រើនថ្ងៃ ពុំអាចឡើងរួច។ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ថា ការឈានទៅជួយសង្គ្រោះហ្វូងសត្វក្របីទាំងនេះគឺក្រោយពីលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅព្រលប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ថា នៅចំណុចការដ្ឋានទី៣ ខាងកើតស្នាក់ការឧទ្យានតេជោសែនឫស្សីត្រឹប ក្នុងភូមិសាស្ត្រឃុំឆែបពីរ ឃើញសត្វក្របីមួយហ្វូង ធ្លាក់ក្នុងប្រឡាយទឹកមិនអាចឡើងរួច និងឃើញងាប់អស់ ៣ក្បាលទៀតផង។ អភិបាលស្រុកឆែប បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកក៏បានណែនាំទៅលោក កៅ រីម អភិបាលរងស្រុក ដើម្បីដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក
April 2, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីនគបាលយុត្តិធម៌នៅព្រឹកថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានណែនាំមន្រ្តីនគបាលយុត្តិធម៌ទាំងអស់ ត្រូវធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចាត់ទុកការទទួលខុសត្រូវប្រៀបដូចជាភារកិច្ចរបស់ខ្លួនផងដែរ។ ព្រះរាជអាជ្ញា បានថ្លែងថា មន្រ្តីនគបាលយុត្តិធម៌ជាសេនាធិការជួយដល់អយ្យការ ក្នុងការកសាងសំណុំរឿងហើយសំណុំរឿងដែលមានភាពរឹងមាំ គឺវាអាស្រ័យទៅចំលើយរបស់ជនសង្ស័យ អ្នកពាក់ព័ន្ធ និងភ័ស្តុតាងជាដើម។ លោកថា «ការងារទាំងអស់នេះ មិនត្រូវធ្វើឲ្យតែរួចពីដៃនោះទេ ហើយក៏មិនត្រូវគឹតថារឿងទាំងអស់នេះជាផលប្រយោជន៍របស់តុលាការនោះដែរ។ ព្រោះនៅពេលដែលតុលាការដោះលែងជនសង្ស័យថា អត់មានភ័ស្តុតាងគ្រប់គ្រាន់ មន្រ្តីនគបាលយុត្តិធម៌ក៏អាចធ្វើការតវ៉ាបានដែរ»។ លោក ឯក ឆេងហ៊ួត បានថ្លែងបន្តថា «រាល់សំណុំរឿងដែលចៅក្រម ព្រះរាជអាជ្ញា ចាត់ការមានភាពប្រក្រតី ឬមិនប្រក្រតីវាអាស្រ័យទៅលើការត្រួតពិនិត្យរបស់ក្រសួងយុត្តិធម៌ និងអធិការកិច្ចរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីដាក់ពិន័យចៅក្រម ព្រះរាជអាជ្ញា
April 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថាកម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ។ បើតាមសំណេររបស់ លោក ឃឹម ហ្វីណង់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ ដើម្បីជៀសវាងការយល់ច្រលំ ក្នុងនាមជាអ្នកនាំពាក្យក្រសួងកសិកម្ម ខ្ញុំសូមធ្វើការបំភ្លឺ និងកែតម្រូវឡើងវិញចំពោះព័ត៌មានចេញផ្សាយដោយវិទ្យុបារាំងអន្ដរជាតិ(RFI) ដែលបានដកស្រង់ពាក្យសម្ដីរបស់លោក អួន សុីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ដូចខាងក្រោម៖ ១- កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ។ ក្នុងឆ្នាំ២០២៤ យើងផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ មុឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣មុឺនតោន។ កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់
April 2, 2025









