Liny Chan
  • ព័ត៌មានជាតិ

    (សៀមរាប​)៖ ខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត បានបើកដំណើរការឱ្យភ្ញៀវទេសចរឆ្លងកាត់ចូលទស្សនាប្រាសាទអង្គរវត្តពីទិសខាងកើត ក្រោយពីបានជួសជុលរួចរាល់។ ដើម្បីសម្រួលសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងការទស្សនា ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងជណ្តើរឈើនៅជណ្តើរទាំងសងខាងរបស់ខ្លោងទ្វារផងដែរ៕

    April 1, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ កម្លាំងជំនាញនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យ សហការជាមួយសាខា ក.ប.ប ខេត្តបាត់ដំបង ក្រោមការសម្របសម្រួលលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបងខេត្ត បានដុតបំផ្លាញកម្ទេចចោលសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព ចំនួន ៧០ការ៉ុង ស្មើនឹង ១ ៤០០គីឡូក្រាម ដែលដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូល ដោយខុសច្បាប់ ។ លោកវរសេនីយ៍ទោ ប្រាក់ ធី បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចបានចាប់ឃាត់បានសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព ចំនួន ៧០ការ៉ុងស្មើនឹង ១៤០០

    April 1, 2025
  • ព័ត៌មានជាតិ

    (កណ្តាល)៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ មានហេតុការណ៍អគ្គិភ័យភ្លើងឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល យ៉ាងសន្ធោសន្ធៅ។ ក្រោយទទួលព័ត៌មានភ្លាម, លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ បានចុះទៅជួយអន្តរាគមន៍ភ្លាម រហូតអាចគ្រប់គ្រងបានដោយប្រើប្រាស់រថយន្តពន្លត់អគ្គភ័យចំនួន៤៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១៣ឡាន ប្រើប្រាស់កម្លាំងសរុបចំនួន៣៦៥នាក់។ សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់អគ្គិភ័យខាងលើនេះមិនបង្កឱ្យមានអ្នករងរបួសទេ។ ចំពោះករណីខាងលើនេះ បង្កឡើងដោយឆ្លងចរន្តអគ្គិសនីចេញពីឃ្លាំងផ្ទុកសម្ភារៈ​ ជ័រផ្លាស្ទីក របស់ម្ចាស់ឈ្មោះ Wang guowang អាយុ៥៥ឆ្នាំ

    April 1, 2025
  • ព័ត៌មានអន្តរជាតិ

    (ណៃពិដោ)៖ នៅថ្ងៃអង្គារ ទី១ ខែមេសា របបសឹកនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី បានបន្តកើនដល់លើស២៧០០នាក់ ស្របពេលដែលក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់ ក្រោមគំនរបាក់បែក កាន់តែថយចុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងសារតាមកញ្ចក់ទូរទស្សន៍នាថ្ងៃអង្គារនេះ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា តួលេខអ្នកបាត់បង់ជីវិត បានឡើងដល់២៧១៩នាក់ ហើយត្រូវបានរំពឹងថា នឹងបន្តកើនដល់លើស៣០០០នាក់ ថែមទៀតផង។ ជាមួយគ្នានេះដែរ អ្នករងរបួស បានកើនដល់៤៥២១នាក់ និងបាត់ខ្លួន៤៤១នាក់។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨

    April 1, 2025
  • ព័ត៌មានជាតិ

    (គូឡាឡាំពួ)៖ អាជ្ញាធរនិយាយថា មនុស្សចំនួន ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យដ៏សម្បើមមួយ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ទីក្រុង Puchong នៃរដ្ឋ Selangor នាថ្ងៃអង្គារ ទី១ ខែមេសានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។ ជនរងគ្រោះចំនួន ៤៩នាក់ កំពុងទទួលការព្យាបាលនៅស្តង់ពេទ្យ ខាងក្រៅប្រាសាទ Sri Maha Kaliamman ខណៈជនរងគ្រោះចំនួន ៦៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីទទួលការព្យាបាលបន្ថែម។ Petronas បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះបំពង់បង្ហូរឧស្ម័នមួយ នៅម៉ោងប្រហែល ៨៖១០នាទីព្រឹកថ្ងៃអង្គារនេះ។

    April 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឈួន វិន រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវតភ្ជាប់ ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងស្ថាបនាផ្លូវ តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់ អនុរដ្ឋលេខាធិការ ជានាយករងគម្រោង អស់លោក លោកស្រី ជាប្រធានគ្រប់គ្រងគម្រោង និងជាសមាជិក។ កិច្ចប្រជុំនាថ្ងៃនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ជាកិច្ចប្រជុំលើកដំបូងរបស់អង្គភាពគ្រប់គ្រងគម្រោង ដែលបានពិភាក្សាអំពីសាវតានៃគម្រោង តួនាទី និងភារកិច្ច របស់ប្រធានគ្រប់គ្រងគម្រោង និងសមាជិកគម្រោង និងនីតិវិធីបន្ដបន្ទាប់ ដើម្បីអាចអនុវត្តគម្រោងនេះបានក្នុងពេលឆាប់ៗខាងមុខ។ បន្ថែមពីនេះទៅទៀត លោក ឈួន វិន បានរំលេចអំពីអត្ថប្រយោជន៍

    April 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី បាននាំយកថវិកា ចំនួន ៥លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្តល់ជូនមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់ចូលរួមជួយផ្គត់ផ្គង់ដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកប្រមាណជិត២០០នាក់ កំពុងរស់នៅក្នុងមណ្ឌលមែកឈើ។ គួររំលឹកផងដែរថា កន្លងមកនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត

    April 1, 2025
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យបុណ្យចំនួន ១ម៉ឺនដុល្លារជូនក្រុមគ្រួសារ​ និងរៀបចំពិធីបុណ្យសពលោក មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការសម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី០១​ ខែមេសា ឆ្នាំ២០២៤ នេះ។ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ

    April 1, 2025
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ កាលពីថ្ងៃចន្ទ ទី៣១ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យដាក់ទោសលើរុស្ស៉ី សម្រាប់ការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមសរុបច្រើនជាង ១៨៣០០០ករណី ដែលរកឃើញដោយអ៊ុយក្រែន គិតតាំងពីការឈ្លានពាន​របស់រុស្ស៉ីបានចាប់ផ្តើម កាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ហ្សេលេនស្គី បានលើកឡើងថា «យើងត្រូវការច្បាប់អន្តរជាតិដែលមានប្រសិទ្ធភាព ដើម្បីធានាការពារប្រជាជនយើង និង​សង្គមអឺរ៉ុបទាំងអស់ពីការគំរាមកំហែងបែបនេះ។ ចាំបាច់ត្រូវតែមានយុត្តិធម៌ ដើម្បីទប់ស្កាត់កុំឱ្យអំពើបិសាច អាចរាតត្បាតបន្តទៀត។ ការដាក់សម្ពាធនិងទណ្ឌកម្មប្រឆាំងរុស្ស៉ី មានភាពចាំបាច់ណាស់ ដើម្បីប្រាកដថា សង្រ្គាមនិងអំពើរំលោភបំពាន មិនរីកកាន់តែធំ»។ សំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមភាគច្រើនប្រឆាំងនឹងរុស្ស៉ី កំពុងត្រូវបានស៉ើបអង្កេតនិងជំនុំជម្រះដោយអ៊ុយក្រែនផ្ទាល់។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ​ICC ដែលមានមូលដ្ឋាន

    April 1, 2025
  • ព័ត៌មានជាតិ

    (សៀមរាប​)៖ ក្រុមការងារភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ រៀបចំបំពេញដីនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំរបស់ក្រុងអង្គរធំ ដែលមានដីមិនរាបស្មើដើម្បីរៀបចំជាចំណត និងមានទីធ្លាធំទូលាយឱ្យភ្ញៀវទេសចរអាចទស្សនា និងថតរូបបានប្រសើរជាងមុន។ លោក ឈឹម សុវណ្ណដេត ប្រធានភ្នាក់ងារទេសចរប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ស្របពេលកំណើនភ្ញៀវទេសចរ ពិសេសទីតាំងខ្លោងទ្វារទន្លេអុំ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ តែងតែមានភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា និងឆ្លងកាត់។ ដូច្នេះហើយទើប អាជ្ញាធរជាតិអប្សរា បានរៀបចំបំពេញដីធ្វើជាចំណតបន្ថែមទៀតនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំនេះ ដែលអាចឱ្យយានយន្តចូលចតដោយមានសណ្តាប់ធ្នាប់ ពិសេសទីធ្លាធំទូលាយធ្វើឱ្យភ្ញៀវទេសចរទស្សនា និងថតរូបកាន់តែប្រសើរជាងមុន។ លោក សុវណ្ណដេត បានបន្ថែមថា ក្រោយពីរៀបចំទីតាំងចំណតនៅខាងត្បូងខ្លោងទ្វារទន្លេអុំនេះរួចហើយងាយស្រួលក្នុងការចតយានយន្ត កាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុចំពោះភ្ញៀវទេសចរនិងអ្នកបើកបរឆ្លងកាត់ទីតាំងខ្លោងទ្វារទន្លេអុំនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    April 1, 2025